មក​ស្គាល់​​អតីត​មិត្ត​ប្រុស​ទាំង​៩​រូប ​​របស់ Taylor Swift

បើ​គិត​តាំង​ពី​ឆ្នាំ ២០០៨ មក​ទល់​ឆ្នាំ​២០១៦ តារា​ចម្រៀង​ Taylor Swift បាន​ផ្លាស់​ប្ដូរ​មិត្ត​ប្រុស​អស់​ចំនួន ៩​រូប​ហើយ។

 

តោះ…!!! ទៅ​ស្គាល់​ទាំង​អស់​គ្នា​ថា​៩​រូប​នោះ​ជា​នរណា​ខ្លះ៖

 

១. Joe Jonas ទាក់​ទង​គ្នា​បាន​រយៈពេល​៣​ខែ​គឺ​ចាប់​ពី​ខែ​ កក្កដា ដល់​ខែ តុលា ឆ្នាំ ២០០៨ ហើយ​​ចុង​ក្រោយ​ក៏​បាន​បែក​គ្នា​វិញ​តាម​រយៈ​និយាយ​ទូរស័ព្ទ​។

 

មក​ស្គាល់​​អតីត​មិត្ត​ប្រុស​ទាំង​៩​រូប ​​របស់ Taylor Swift

 

​​​២. Lucas Till ទាក់​ទង​គ្នា​បាន​មួយ​ខែ​គឺ​ចាប់​ពី​ខែ​ មីនា ដល់​ខែ ឧសភា​ ឆ្នាំ ២០០៩ គេ​ទាំង​ពីរ​ស្រលាញ់​នៅ​ពេល​ដែល​សំដែង​បទ “You Belong With Me” ជាមួយ​គ្នា។

 

មក​ស្គាល់​​អតីត​មិត្ត​ប្រុស​ទាំង​៩​រូប ​​របស់ Taylor Swift

 

៣. Taylor Lautner ទាក់​ទង​គ្នា​ចាប់​ពី​ខែ សីហា ដល់​ខែ​ ធ្នូ​ឆ្នាំ ២០០៩ គេ​ទាំង​ពីរ​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​ពេល​សម្ដែង​បទ “Back to December”។

 

មក​ស្គាល់​​អតីត​មិត្ត​ប្រុស​ទាំង​៩​រូប ​​របស់ Taylor Swift

 

៤. John Mayer ទាក់​ទង​គ្នា​ចាប់​ពី​ខែ​ ធ្នូ​ ដល់​ខែ កុម្ភៈ ឆ្នាំ​ ២០១០ ពួក​គេ​ស្រលាញ់​គ្នា​តាម​រយៈ​ការ​ផលិត​បទ​ចម្រៀង​។ ពេល​នោះ​ដែរ Taylor Swift និង John Mayer មាន​អាយុ​​ខុស​គ្នា​រហូត​ដល់ ១២ ឆ្នាំ​ឯណោះ។

 

មក​ស្គាល់​​អតីត​មិត្ត​ប្រុស​ទាំង​៩​រូប ​​របស់ Taylor Swift

 

៥. Cory Monteith ​ទាក់​ទង​ទង​គ្នា​ក្នុង​ខែ​មេសា ២០១០​ ហើយ​បញ្ចប់​​ទៅ​វិញ​នៅ​ខែ​ឧសភា ឆ្នាំ ២០១០។

 

មក​ស្គាល់​​អតីត​មិត្ត​ប្រុស​ទាំង​៩​រូប ​​របស់ Taylor Swift

 

៦. Jake Gyllenhaal បន្ទាប់​ពី​ទាក់​ទង​គ្នា​បាន​៤​ខែ គឺ​ចាប់​ពី​ខែ​ តុលា ឆ្នាំ ២០១០ ដល់​ខែ មករា ឆ្នាំ​២០១១ Jake Gyllenhaal បាន​ផ្ញើ​សារ​មក​សុំ​បែក​ជា​មួយ Taylor Swift។

 

មក​ស្គាល់​​អតីត​មិត្ត​ប្រុស​ទាំង​៩​រូប ​​របស់ Taylor Swift

 

៧. Conor Kennedy ទាក់​ទង​គ្នា​ពី​ខែ កក្កដា​ឆ្នាំ ២០១២ ដល់​ខែ សីហា ឆ្នាំ ២០១២​ ពេល​ដែល​កំពុង​ទាក់​ទង​គ្នា Kennedy មាន​អាយុ​ត្រឹម ១៨​ឆ្នាំ​តែ​ប៉ុណ្ណោះ។ Taylor Swift ព្យាយាម​រក្សា​ចំណង​ស្នេហ៍​មួយ​នេះ​ជា​ខ្លាំង​តែ​ចុង​ក្រោយ​នៅ​តែ​បែក​ដដែល​ដោយ​សារ Kennedy នៅ​ក្មេង​ពេក។

 

មក​ស្គាល់​​អតីត​មិត្ត​ប្រុស​ទាំង​៩​រូប ​​របស់ Taylor Swift

 

៨. Harry Stlye ទាក់ទង​គ្នា​ក្នុង​ខែ តុលា ឆ្នាំ​២០១២ និង​បញ្ចប់​ទៅ​វិញ​នៅ​ខែ​ មករា ឆ្នាំ​២០១៣។

 

មក​ស្គាល់​​អតីត​មិត្ត​ប្រុស​ទាំង​៩​រូប ​​របស់ Taylor Swift

 

 

៩. Calvin Harris ចាប់​ផ្ដើម​ទាក់​ទង​ពី​ខែ​មីនា ឆ្នាំ ២០១៥ និង​បញ្ចប់​ទៅ​វិញ​នៅ​​ខែ មិថុនា ឆ្នាំ ២០១៦៕

 

មក​ស្គាល់​​អតីត​មិត្ត​ប្រុស​ទាំង​៩​រូប ​​របស់ Taylor Swift

 

 

បន្ទាប់​ពី​បែក​ពី Calvin ភ្លាម ក៏​មាន​ដំណឹង​លេចឮ​ថា Taylor Swift បាន​ងាក​ទៅ​សាង​ស្នេហ៍​ជាមួយ​តារា​សម្ដែង​វ័យ ៣៥ឆ្នាំ Tom Hiddleston ដោយ​មាន​លេច​រូបភាព​ល្អូកល្អិន​ជា​ច្រើន​របស់​អ្នក​ទាំង​ពីរ។ ប៉ុន្តែ Taylor Swift មិន​ទាន់​ឆ្លើយ​បញ្ជាក់​ពី​ព័ត៌មាន​នេះ​ទេ ៕

 

ប្រែ​សម្រួល៖ SAMEDY
ប្រភព៖ NineEntertain​​​​