អភិបាលខណ្ឌ​ទួលគោក​ប្រកាស ពី​ការ​មិន​យក​លុយ​ ពី​ប្រជាពលរដ្ឋ​ក្នុង​ការ​ស្ថាបនា​ផ្លូវ លូ និង​ភ្លើង​បំភ្លឺ​សាធារណៈ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​

អភិបាលខណ្ឌ​ទួលគោក​ប្រកាស ពី​ការ​មិន​យក​លុយ​ ពី​ប្រជាពលរដ្ឋ​ក្នុង​ការ​ស្ថាបនា​ផ្លូវ លូ និង​ភ្លើង​បំភ្លឺ​សាធារណៈ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​

ភ្នំពេញ ៖ អភិបាលខណ្ឌ​ទួលគោក​លោក​ឯក ឃុន​ដឿ​ន បាន​ធ្វើការ​ប្រកាស​ជា​ផ្លូវការ គឺ​មិន​ឲ្យ​មាន​ការ​យក​លុយ​ពី​ប្រជាពលរដ្ឋ​ ក្នុង​ការ​ស្ថាបនា​ផ្លូវ លូ និង​ភ្លើង​បំភ្លឺ​សាធារណៈ​ នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​នោះ​ទេ។ ការប្រកាស​បែបនេះ​របស់​លោក​អភិបាលខណ្ឌ​ ត្រូវ​បាន​ធ្វើឡើង​ក្នុង​កាលពី​ព្រឹក​ថ្ងៃទី​១៧ មិថុនា​ ឆ្នាំ​២០១៦​នៅ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក ក្នុង​វេទិកា​ផ្សព្វផ្សាយ​ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌ ដោយ​បាន​អញ្ជើញ​ជា​អធិបតីភាព​លោក​ម៉ែន សិរី ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​ទួលគោក លោក​ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក​និង​លោក​លី ណា​រុណ អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌទួលគោក និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៣០០​នាក់។

លោក​បន្ត​ថា ការ​យក​លុយ​ថ្លៃ​ភ្លើង​បំភ្លឺ​សាធារណៈ​ពី​ប្រជាពលរដ្ឋ​ពី​សំណាក់​អាជ្ញាធរ នេះ​ហើយ បាន​ធ្វើឲ្យ​មាន​ទំនាស់​គ្នា​រហូត​ឈាន​ដល់​ការ​បាញ់​សម្លាប់​គ្នា​ថែមទៀត ​នៅ​ក្នុង​ខណ្ឌចំការមន។

ដូច្នេះ​ហើយ​ចាប់​ពីពេលនេះ​តទៅ​ គឺ​សាលា​ខណ្ឌ​មិន​ឲ្យ​យក​លុយ​ពី​ការ​ធ្វើ​ផ្លូវ លូ និង​ភ្លើង​បំភ្លឺ​ផ្លូវ​ពី​ប្រជាពលរដ្ឋ​នោះ​ទេ​។ ប៉ុន្តែ​លោក​ក៏បាន​បញ្ជាក់​ថា បើ​ប្រជា​ពលរដ្ឋ​ពួកគាត់​មាន​ជីវភាព​ធូរធារ ហើយ​ចង់​ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​មូលដ្ឋាន គឺ​ពួកគាត់​អាច​ចូលរួម​ចំណែក​បាន ក្រោម​ការ​អនុម័ត​ពី​ក្រុម​ប្រឹក្សា​សង្កាត់​ជាមុនសិន។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​មួយឆ្នាំៗ​ថវិកា​គម្រោង​មូលនិធិ​ខណ្ឌ​នីមួយៗ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ប្រគល់​ជូន​ចំនួន​៥០០០​លាន​រៀល ​ដើម្បី​យក​ថវិកា​ទាំង​នោះ​មក​ធ្វើការ​អភិវឌ្ឍន៍​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​របស់​ខ្លួន។ ដូច្នេះ​ហើយ​មិន​ចាំបាច់​ឲ្យ​មាន​ការចូលរួម​បដិភាគ​ពី​ប្រជាពលរដ្ឋ​នោះ​ទេ ។
ក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ខាង​លើនេះ ​មាន​ប្រជាពលរដ្ឋ​លើកឡើង​ជា​សំណួរ សំណូមពរ ផ្ទាល់មាត់ និង​ជា​លាយ​លក្ខ​អក្សរ​ចំនួន​៥០​សំណួរ សំណូមពរ ដែល​សំណួរ និង​សំណូមពរ​ទាំងនោះ​បាន​ផ្តោត​ទៅលើ​បញ្ហា​៤​ចំណុច ក្នុង​រួមមាន ការស្ថាបនា ការ​ស្តា​លូ ការស្ថាបនា​ជួសជុល​ផ្លូវ បញ្ហា​ប្រមូល​សំរាម​មិនទាន់​បាន​ល្អ​ប្រសើរ និង​ការរៀបចំ​សណ្ដាប់ធ្នាប់​ចរាចរណ៍​។
លោក​អភិបាលខណ្ឌ​បន្ត​ថា ចំពោះ​រាល់​សំណួរ សំណូមពរ​ទាំងអស់​របស់​ប្រជាពលរដ្ឋ អាជ្ញាធរ​ខណ្ឌ​ទួលគោក​នឹង​ជួយ​ដោះស្រាយ​ជូន​ពួកគាត់​ភ្លាមៗ ពោល​គឺ​បើ​ថ្នាក់​សង្កាត់​ធ្វើ​បាន​ គឺ​ឲ្យ​សង្កាត់​ចុះ​ធ្វើ​ភ្លាម ហើយ​រឿង​នោះ ​ខាង​អាជ្ញាធរ​ខណ្ឌ​អាច​ដោះ​ស្រាយ​បាន​ យើង​នឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ភ្លាមៗ​តែម្តង​។ ប៉ុន្តែ​បើ​ហួស​ពី​សមត្ថភាព​របស់​សង្កាត់​ និង​ខណ្ឌ ក្នុងនាម​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​មិន​នៅ​ស្ងៀម​ទេ គឺ​ត្រូវ​ធ្វើ​សំណើ​សុំ​ទៅ​ថ្នាក់​រាជធានី ​និង​ថ្នាក់លើ​បន្ត​ទៀត​៕