ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ​ពាក់ព័ន្ធ​​ករណី​ជួញដូរ​គ្រឿងញៀន​ បញ្ជូន​ទៅ​តុលាការ​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ​ពាក់ព័ន្ធ​​ករណី​ជួញដូរ​គ្រឿងញៀន​ បញ្ជូន​ទៅ​តុលាការ​



សៀមរាប​ ៖​ កាលពី​វេលា​ម៉ោង​​២ រំលង​អធ្រាត្រ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១៦ កម្លាំង​ល្បាត ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ដោយ​ខុសច្បាប់​នៅ​ចំណុច​ក្រោយ​ផ្សារ​ស្ទឹងមានជ័យ​ថ្មី ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង ខេត្ត​សៀមរាប​ ដោយ​ដកហូត​បាន​ឧបករណ៍​ប្រើប្រាស់​ថ្នាំញៀន​ និង​សម្ភារៈ​វេច​ខ្ចប់​ថ្នាំញៀន​មួយ​ចំនួន ​និង​ទូរស័ព្ទ​ដៃ​០១​គ្រឿង រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ដើម្បី​សួរនាំ​បន្ត។

ជនសង្ស័យ​ទាំង​០២​នាក់​ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន ​​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ទី​១​.ឈ្មោះ​យឿ​ម យ ហៅ​ខាវ ភេទ ប្រុស កើត​នៅ​ឆ្នាំ​១៩៩៩ មុខរបរ​បុគ្គលិក​លាង​ទ្បាន​មាន​ទីលំនៅ​ភូមិ​ស្រះស្រង់​ខាងជើង សង្កាត់​នគរធំ ក្រុង ខេត្ត​សៀមរាប ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ ពី​បទ​ចាត់ចែង​ ទី​២. ឈ្មោះ វុន ដា​រ៉ា ហៅ​រៀង ភេទ ប្រុស កើត​នៅ​ឆ្នាំ​១៩៩៦ មុខរបរ​ដាក់​សំបុត្រ​ម៉ូតូ មាន​ទីលំនៅ​ភូមិ​ស្រះស្រង់ ខាងជើង សង្កាត់​នគរធំ ក្រុង ខេត្ត​សៀមរាប ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ ពីបទ​ជួញដូរ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​រួម​នឹង​វត្ថុតាង ​ត្រូវ​បាន​សមត្ថកិច្ច បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៦ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕