ក្រោយ​បង្ហោះ​សារ​លែង​ចង់​រស់ វ៉ាន់ នីឡា បរិច្ចាគ​ប្រាក់​ទិញ​កង់​​តាម​រយៈ «មូល​និ​ធិ​កុមារ​សា​វិន​កម្ពុជា» នៅ​ខេត្ត​មណ្ឌល​គិរី

(ភ្នំពេញ)៖ តារាចម្រៀងរបស់ផលិតកម្មភ្លេងរីខត កញ្ញា វ៉ាន់ នីឡា ទោះបីជាពេលនេះ រឿងអា​ស្រូ​វ​បែកធ្លាយរូបអាក្រាត នៅតែបន្តកើតមានសម្រាប់រូបនាង​ ដ៏គួឲ្យឈឺចាប់ក៏ពិតមែន ប៉ុន្តែតារាស្រី​រូបនេះ នៅតែខំតស៊ូជំនះឧបសគ្គមិនរាថយឡើយ ខណៈការលើកទឹកចិត្ត ពីអ្នកសិល្បៈ ក៏ដូចជាទស្សនិកជនជាច្រើន ​បានផ្តល់កំលាំង​ចិត្ត​ដល់​នាងឲ្យរឹងមាំឡើង​ជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះ ដើម្បីបង្ហាញពីអំពើល្អ ក្នុងការជួយសង្គមតារាស្រី​ វ៉ាន់ នីឡា ថ្មីៗនេះ បានបរិច្ចាគថវិកាចំនួន៥០ ដុល្លារ ចូលរួមសកម្មភាព​ មនុស្សធម៌ ជួយកុមារក្រីក្រសហគមន៍ ក្នុងខេត្តមណ្ឌលគិរី ជាមួយ «មូលនិធិកុមារសាវិនកម្ពុជា»។

ប្រធានមូលនិធិកុមារ សាវិន កម្ពុជាលោក សាវិន ហ្វីលីព បានថ្លែងប្រាប់ Khmertalking ឲ្យដឹងថា​ តារាច​ម្រៀ​ងកញ្ញា វ៉ាន់ នីឡា និងលោក សុខ ជំ​នោ កាលពីម្សិលមិញ បានឧបត្ថម្ភថវិកា​​ចំនួន៥០ដុល្លារ​ ដើ​ម្បីទិញកង់​ និ​ងសម្ភារៈសិក្សាជូន​​ដល់កុមារសហគមន៍ ក្នុងខេត្តមណ្ឌលគិរី នៅថ្ងៃ ២៣ មិថុនា ២០១៦ ខាងមុខនេះ។

តារាប្រុសមានប្រជាប្រិយភាព និងល្បីល្បាញតាមរយៈកិច្ចការងារជួយសង្គម ព្រមទាំងការតួសម្តែងភាពយន្ត លោក សាវិន ហ្វីលីព បានបន្តថា មូលនិធិកុមារសាវិនកម្ពុជា សូមអរគុណកញ្ញា វ៉ានីទ្បា និងលោក សុខ ជំនោរ ដែលបានបរិច្ចាគថវិការចំនួន ៥០ ដុល្លារ ដើម្បីទិញកង់ និងសម្ភារៈសិ​ក្សាជូនដល់កុមារសហគមន៍ ក្នុងខេត្តមណ្ឌលគិរី។​

លោក សាវិន ហ្វីលីព បានបន្ថែមថា «ក្នុងនាមជាសិល្បករដូច​គ្នា ខ្ញុំសូមសរសើរដល់​ទឹកចិត្តសប្បុរស របស់ប្អូនស្រី ទោះបីពេលនេះប្អូនស្រី កំពុងមានរឿងអាស្រូវក៏ដោយ ហើយសូមអរគុណម្ដ​ងទៀត ដល់លោក សុខ ជំនោរ ដែលបានចូលរួមចំណែក ចែករំលែកសេចក្ដីស្រឡាញ់ ដល់កុ​មារក្នុងសហគមន៍ទាំងនោះ!»។

​សូមបញ្ជាក់ថា កាលពីថ្មីៗនេះតារាប្រុសលោក សាវិន ហ្វីលីព បានប្រកាស នៅលើ​បណ្តា​ញ​សង្គមហ្វេសប៊ុករបស់ខ្លួនថា លោកបានឯកភាពគ្នា ជាមួយតារាចម្រៀង​ លោក សាន ផានិត និ​ង លោក DJ អាចារ្យធំ ក្នុងការ​ស្វះស្វែងរកថវិកា ដើម្បីទិញកង់ចំនួន៣០គ្រឿង (ក្នុងមួយ​គ្រឿ​ង​ថ្លៃ៤០ដុល្លា) នាំយកទៅចែកជូនដល់សិស្សានុសិស្ស​ ដែលជាកូនចៅរបស់ជនជាតិភាគតិច និ​ងជាកុមារក្រីក្រនៅសាលារៀនបឋមសិ​ក្សា «ពូតាង» សង្កាត់ រម្យនា ខេត្តមណ្ឌលគិរី។

តារាប្រុសលោក សាវិន ហ្វីលីព បានបញ្ជាក់ទៀតថា ចំពោះគម្រោងនៃការចែកកង់ និងសម្ភារៈសិក្សាដ​ល់​សិ​ស្សក្រីក្រនេះ គឺធ្វើឡើងនៅថ្ងៃទី២៣ ខែមិថុនា ២០១៦ខាងមុខនេះ ពោលគឺចំថ្ងៃ​ខួបកំណើតរបស់លោកតែម្ដង។ ដូច្នេះលោកសូមជូនដំណឹងនេះ ដល់សិល្ប-ករសិល្បការិនីស​ប្បុរសជនទាំងក្នុង និងក្រៅប្រទេសទាំងអស់ ដែលមានបំណងចង់ចូលរួម ចែករំលែកសេចក្ដីស្រឡា​ញ់ ដល់កុមារសហគ​មន៍ សូមមេត្តាជួយបរិច្ចាគ ជាអំណោយកង់ ឬសម្ភារៈសិក្សាដល់កុមារទាំងនោះ ដោយក្ដីអនុគ្រោះ ៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនឹងរឿងរ៉ាវរបស់ កញ្ញា វ៉ាន់ នីឡា គួររំលឹកផងដែរថា បន្ទាប់ពីជួបប្រទះនូវរឿងរ៉ាវ ដ៏អាក្រក់ និងអាម៉ាស់បំផុត ត្រូវបានជនអនាមិកទម្លាយរូបស្រាត ជាបន្តបន្ទាប់រួចមក បានធ្វើឲ្យតារាចម្រៀង វ៉ាន់ នីឡា ហាក់បាក់ទឹកចិត្តលែងហ៊ាន តស៊ូក្នុងជីវិត ព្រោះតែមានមតិមួយចំនួន បានបន្ទោសមកលើរូបនាង ថាជាមនុស្សធ្វើអ្វីមួយ មិនចេះគិតមុខគិតក្រោយ ហើយទើបស្ដាយក្រោយ នូវទង្វើរបស់ខ្លួន។

ក្នុងបណ្ដាញសង្គម Facebook មានឈ្មោះថា Chenda Sok ដែលត្រូវបានគេដឹងថា ជា Account Facebook របស់ វ៉ាន់ នីឡា ផ្ទាល់ បានសរសេរសាររ៉ាយរ៉ាប់ថា «ហេតុអ្វីក៏ជីវិតរបស់ខ្ញុំ ត្រូវជួបរឿងដ៏អាក្រក់ និងគួរឲ្យអាម៉ាស់បែបនេះ..ពីមួយទៅមួយថ្ងៃ ខ្ញុំមានអារម្មណ៍ថា ខ្ញុំទទួលយករឿងនេះលែងបានទៀតហើយ.. ខ្ញុំបានឃើញរាល់ខមមេន (Comment) នៅតាមបណ្តាផេក(Page) ផ្សេងៗ ខ្ញុំមានទឹកចិត្តតស៊ូ នៅពេលដែលបងប្អូនលើកទឹកចិត្ត ខ្ញុំសប្បាយចិត្ត ពេលដែលបងប្អូនឃើញខ្ញុំដួលហើយ នៅតែហុចដៃឲ្យនាងខ្ញុំក្រោកឈរសារឡើងវិញ .. ប៉ុន្តែពេលដែលខ្ញុំឃើញនៅខមមេន មាក់ងាយម្តងៗធ្វើឲ្យខ្ញុំមានអារម្មណ៍ថា លែងចង់រស់ ..!»។

វ៉ាន់ នីឡា បានបន្ថែមទៀតទាំងអារម្មណ៍មួរហ្មង ក្នុងន័យឲ្យសារទាំងមូល បានទៅដល់អតីតសង្សាររបស់នាង ថា «ឬទាល់តែរលាយបាត់ខ្ញុំពីលោកនេះទៅ ទើបរឿងដ៏កខ្វក់មួយនេះ រលាយបាត់ដែរ??? ការឈឺចាប់ដ៏ធំធេងមួយនេះ សូមផ្ញើជូនទៅបុរសម្នាក់នោះជាពិសេស..!»។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload