រថយន្ត LIMOUSINE ប្រធានាធិបតី​រុ​ស្ស៊ី​សាកល្បង​បុក​គ្នា​មើល​រួច​ហើយ

រថយន្ត​ពិសេស​សម្រាប់​ប្រធានាធិបតី​រុ​ស្ស៊ី​បាន​បញ្ចប់​ការ​សាកល្បង​បុក​គ្នា​មើល​ប្រកបដោយ​ជោគជ័យ​នៅ​អា​ល្លឺ​ម៉​ង់ ដោយ​ទទួល​បាន​លទ្ធផល​ប្រសើរ​សម្រាប់​សន្តិសុខ ។

លោក​ឌឺ​នី​ស ម៉ា​ន់​ទូ​រ៉ូ​វ រដ្ឋមន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​រុ​ស្ស៊ី​ថ្លែង​នា​ថ្ងៃ​ទី​១៦ មិថុនា នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​មួយ​នាទី​ក្រុង​សាំង​ប៉េ​ទ័​រ​ស្បួ​រថា បណ្តា​រថយន្ត LIMOUSINES នៃ​គម្រោង KORTEZH ផលិត​នៅ​រុ​ស្ស៊ី បច្ចុប្បន្ន​ឆ្លងកាត់​ការ​បើក​សាកល្បង​ក្នុង​ចម្ងាយ​ផ្លូវ​១០០.០០០​គីឡូម៉ែត្រ ។ មក​ទល់​ពេល​នេះ រថយន្ត​ទាំងនេះ​បើក​បាន​ចម្ងាយ​ផ្លូវ​១០.០០០​គីឡូម៉ែត្រ​រួច​ហើយ កាត់​តាម​ផ្លូវថ្នល់​មាន​លក្ខណៈ​ផ្សេង​ៗ​គ្នា ។ នា​ដំណាច់ឆ្នាំ​២០១៧ វិមាន​ក្រឹម​ឡាំង​ត្រូវ​ទទួល​រថយន្ត​ធុន​នេះ​ដំបូង​ៗ​។

រថយន្ត​ទាំងនេះ​នឹង​ប្រើ​ជា​ពិសេស​សម្រាប់​ពី​ធី​ចូល​កាន់​តំណែង​ប្រធានាធិបតី​សហព័ន្ធ​រុ​ស្ស៊ី​នា​ពេល​អនាគត​គ្រោង​ក្នុង​ខែមេសា ឆ្នាំ​២០១៨​។ គេ​ស​ង្សឹ​ម​ថា សរុប​រថយន្ត​សម្រាប់​​គម្រោង KORTEZH ៥.០០០​គ្រឿង នឹង​ចាប់ផ្តើម​ចេញពី​រោងចក្រ​រហូត​ដល់​ឆ្នាំ​២០២០​។ រថយន្ត​គម្រោង KORTEZH រួម​មាន​រថយន្ត LIMOUSINES រថយន្ត BERLINES រថយន្ត SUV និង​រថយន្ត MONOSPACES ៕