យន្តហោះ CASA-212 ជួបគ្រោះថ្នាក់ដោយសារអាកាសធាតុអាក្រក់

ក្រសួងការពារជាតិវៀតណាម កាលពីថ្ងៃទី១៧ ខែមិថុនា បានឲ្យដឹងថាក្នុងរយៈពេលដែលយន្តហោះ CASA-212 ជួបគ្រោះថ្នាក់នោះ គឺនៅថ្ងៃត្រង់ ថ្ងៃទី១៦ ខែមិថុនាចំពេលដែលអាកាសធាតុប្រែប្រួលយ៉ាងឆាប់រហ័ស ទៅជាអាក្រក់ធ្វើឲ្យការមើលផ្លូវវមិនបានឆ្ងាយ ។

ក្រសួងការពារជាតិវៀតណាមបានស្នើដល់កម្លាំងទាហានជើងទឹក ក្រុមអ្នកនេសាទចូលរួមស្វែងរកជនរងគ្រោះនៅកន្លែងដែលយន្តហោះCASA-212 ជួបគ្រោះថ្នាក់ ។ នៅពេលនេះ នាវាកម្លាំងការពារដែនសមុទ្របានរកឃើញបំណែកយន្តហោះ Casa ។ឧប្បនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានទៅដល់ទីបញ្ជាការ រុករកនៅទីក្រុង Hai phong ដើម្បីបញ្ជា ការរុករកដោយផ្ទាល់ ដោយធ្វើគ្រប់យ៉ាងរកជនរងគ្រោះឲ្យឃើញ ។

យន្តហោះដែលជួបគ្រោះថ្នាក់ខាងលើ មានអ្នកដំណើរ៩នាក់ ក្នុងនោះមានមន្ត្រីទាហាន៦នាក់ និងអ្នកឯកទេស៣នាក់ កំពុងធ្វើដំណើរទៅបំពេញការងារ ។

កន្លងមកថ្មីៗ វៀតណាមក៏បានជួបគ្រោះថ្នាក់យន្តហោះចម្បាំង Su 30 បណ្តាលឲ្យអាកាសយានឹកម្នាក់ ក្នុងចំណោមពីរនាក់បាត់ខ្លួន ។ អាកាសយានិកម្នាក់ត្រូវបានកប៉ាល់នេសាទជួយសង្គ្រោះទាន់ពេលវេលា ៕ ម៉ែវ សាធី

យន្តហោះ CASA-212 ជួបគ្រោះថ្នាក់ដោយសារអាកាសធាតុអាក្រក់ យន្តហោះ CASA-212 ជួបគ្រោះថ្នាក់ដោយសារអាកាសធាតុអាក្រក់

ប្រភព៖ nokorwatnews

  • យន្តហោះ CASA-212 ជួបគ្រោះថ្នាក់ដោយសារអាកាសធាតុអាក្រក់已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:កំសាន្ត
Tags: