«A New World» ពាក្យស្លោក​សម្រាប់​ទទួល​ស្វាគមន៍ Olympic Game 2016

គណៈកម្មាធិការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក Rio 2016 ប្រទេស​ប្រេ​ស៊ី​ល បាន​បញ្ចេញ​ពាក្យស្លោក​មួយ​ឃ្លា​អំឡុង​ពេល​ធ្វើ​បទ​បង្ហាញ​កាលពី​ពេល​ថ្មី​ៗ​នេះ​ដែល​មាន​អត្ថន័យ​ថា «A New World ឬ​ពិភពលោក​ថ្មី​មួយ​» សម្រាប់​ស្វាគមន៍​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​កីឡា Olympic និង Paralympic (​កីឡា​ជន​ពិការ​)  ខណៈ​មេដាយ​ជា​ច្រើន​ក៏​ត្រូវ​បាន​បង្ហាញ​រូបរាង​ផង​ដែរ កាលពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​។

អ្វី​ដែល​ពិសេស​នោះ​គឺ​ភ្លើង​គុប​ព្រឹត្តិការណ៍ Olympic មេដាយ​ជ័យ​លា​ភី រូបតំណាង​ក្នុង​ព្រឹត្តិការណ៍ និង​ពាក្យស្លោក ដែល​ទាំង​អស់នេះ​ក៏​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​ឱ្យ​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​នេះ​កាន់តែ​អស្ចារ្យ​ថែម​ទៀត ។

សម្រាប់ Rio 2016 អត្ថន័យ​ដ៏​មាន​តម្លៃ​នៃ​ពាក្យស្លោក​និង​សេចក្តី​ប្រកាស​នានា គឺ​ឆ្លុះ​បញ្ចាំង​ពី​ការ​រួបរួម​សាមគ្គីភាព ការ​គោរព​ជាតិ​សាសន៍​ដទៃ និង​ឆ​ន្ទះ​ក្នុង​ការ​ផ្លាស់​ប្តូរ​ពិភពលោក ។

ប្រធាន​គណៈកម្មាធិការ​កីឡា​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) លោក Thomas Bach ថ្លែង​ថា ៖«​នេះ​ជា​អ្វី​ដែល​កីឡា Olympic ចង់បាន​គឺ​ការ​ផ្លាស់​ប្តូរ​ដើម្បី​ពិភពលោក​ឆ្ពោះទៅ​មុខ​កាន់តែ​ប្រសើរ​» ៕