ការពិតអត់ !! ឌីជេ ឡាយអិន ៖ “កម្មផល មានមែន” ឌឺដងឲ្យក្រុមគ្រួសារ អតីតភរិយា បន្ទាប់ពីស្វាមីក្រោយរបស់នាង ត្រូវឃាត់ខ្លួន

ការពិតអត់ !! ឌីជេ ឡាយអិន ៖ “កម្មផល មានមែន” ឌឺដងឲ្យក្រុមគ្រួសារ អតីតភរិយា បន្ទាប់ពីស្វាមីក្រោយរបស់នាង ត្រូវឃាត់ខ្លួន

រាជធានីភ្នំពេញ : ឌីជេ ឡាយអិន បានបង្ហោះសារតាម ហ្វេសប៊ុកចំអក ទាំង ឈឺចាប់ចំពោះក្រុមគ្រួសារអតីតភរិយា បន្ទាប់ពីស្វាមីក្រោយ របស់នាងត្រូវ ឃាត់ខ្លួន ដោយជាប់ចោទពីបទចេញសែកស្អុយអត់ប្រាក់។

លោក ឡាយអិន ដែលមានឈ្មោះពិតថា ហែម បូរិទ្ធ បានរៀបរាប់ពីអតីត ភរិយា របស់លោកបានសម្រេចចិត្តចុះចេញពីលោកដោយនាំកូន ទាំងអស់ ទៅជាមួយផង ទៅរស់នៅជាមួយអ្នករកស៊ី ផ្នែកអចលនទ្រព្យ ដ៏ល្បីឈ្មោះ  ម្នាក់នៅក្នុងប្រទេសកម្ពុជា។ កាលពីពេលថ្មីៗ កន្លងមកពាណិជ្ជកររូបនោះ រង ការចោទពីបទចេញសែកស្អុយ។

ការពិតអត់ !! ឌីជេ ឡាយអិន ៖ “កម្មផល មានមែន” ឌឺដងឲ្យក្រុមគ្រួសារ អតីតភរិយា បន្ទាប់ពីស្វាមីក្រោយរបស់នាង ត្រូវឃាត់ខ្លួន

លោកឡាយអិន បានចេញសារមួយដាក់បណ្តាសាក្រុមគ្រួសារអតីតភរិយា ដែលជួបរឿងក្តីក្តាំ នោះមកពីលោកចោទពួកគេថា ធ្វើឱ្យលោករស់នៅ កណ្តោចកណ្តែង ដូចស្លាប់ និងព្រាត់ប្រាសកូនជាទីស្រឡាញ់។

ការពិតអត់ !! ឌីជេ ឡាយអិន ៖ “កម្មផល មានមែន” ឌឺដងឲ្យក្រុមគ្រួសារ អតីតភរិយា បន្ទាប់ពីស្វាមីក្រោយរបស់នាង ត្រូវឃាត់ខ្លួន

ឌីជេឡាយអិន សរសេរសារបង្ហោះតាមហ្វេសប៊ុកថា «សូមឲ្យវិនាសព្រាត់ កូនចៅជាងខ្ញុំរាប់រយដង។ អំពើថោកទាបដែលពួកអ្នកឯងធ្វើ ថែមទាំងប្រើ កម្លាំងព្រួតគ្នាធ្វើមកលើរូបខ្ញុំ។អ្នកឯងចាំទេ?ពួកសន្តានឆ្កែច្រាសបាយលាប មាត់ពពែ អញឈឺចាប់ណាស់…! ក្រុមគ្រួសារអ្នកឯង ! អ្នកណាក៏ដោយ ឲ្យ តែជាប់ពាក់ព័ន្ធអំពើសហាយស្មន់ និងជួយបិទបាំងការណ៍ពិតនោះ សូមឲ្យ ពួកឯងហែលឆ្លងទឹកភ្នែកនិងទូលរែកតាមកម្មផលរៀងៗខ្លួនឯងទៅចុះ ព្រះ លោកបានដឹងឮ និងសម្របសម្រួលប៉ុណ្ណោះ រីឯវត្ថុសក្តិសិទ្ធិ ដែលមាន បារមីខ្លាំពូកែនិងគ្រប់គ្រងផែនដីទាំងមូលសូមលោកដាក់ទោសពួកវាឲ្យសក្តិ សមទៅតាមផលកម្មដែលគេបានធ្វើចុះ។ បងប្អូន ប្រុសស្រី បាបបុណ្យមាន ពិត ទាន់ហន់ណាស់ មិនបាច់ជាតិមុខទេ »។

ការពិតអត់ !! ឌីជេ ឡាយអិន ៖ “កម្មផល មានមែន” ឌឺដងឲ្យក្រុមគ្រួសារ អតីតភរិយា បន្ទាប់ពីស្វាមីក្រោយរបស់នាង ត្រូវឃាត់ខ្លួន

ឌីជេ ឡាយអិន សរសេរបែបនេះមិនមែនជាលើកទីមួយទេជារឿយៗលោក បានសរសេរបង្ហាញការឈឺចាប់របស់ខ្លួនបន្ទាប់ពីភរិយាចាក ចេញពីលោក ដោយនាំកូនទៅផង។ឌីជេឡាយអិន ធ្លាប់បានទម្លាយអាថ៌កំបាំងពីជីវិតជាប្តី ប្រពន្ធរបស់លោកថាលោកបានដឹងតាំងពីមុនរៀបចំពិធីភ្ជាប់ពាក្យ១សប្តាហ៍ ម្ល៉េះថាអតីតភរិយារបស់លោកទាក់ទងស្នេហាលួចលាក់ជាមួយបុរសផ្សេង ប៉ុន្តែ លោកនៅតែជម្នះឧបសគ្គរៀបការ ដោយសារតែនាងអះអាងថា កាត់ ផ្តាច់ចំណងស្នេហានោះហើយ។

ការពិតអត់ !! ឌីជេ ឡាយអិន ៖ “កម្មផល មានមែន” ឌឺដងឲ្យក្រុមគ្រួសារ អតីតភរិយា បន្ទាប់ពីស្វាមីក្រោយរបស់នាង ត្រូវឃាត់ខ្លួន

ក្រោយរៀបការ និងមានកូនហើយ ស្រាប់តែអតីតភរិយារបស់លោក ចាក ចេញពីផ្ទះ៣ដងទៅសម្ងំរស់នៅជាមួយប្រុសស្នេហ៍ចាស់នោះ។ទីបំផុតនាង នាំកូនចាកចេញពីជីវិតលោកឡាយអិនតែម្តង៕

ការពិតអត់ !! ឌីជេ ឡាយអិន ៖ “កម្មផល មានមែន” ឌឺដងឲ្យក្រុមគ្រួសារ អតីតភរិយា បន្ទាប់ពីស្វាមីក្រោយរបស់នាង ត្រូវឃាត់ខ្លួន ការពិតអត់ !! ឌីជេ ឡាយអិន ៖ “កម្មផល មានមែន” ឌឺដងឲ្យក្រុមគ្រួសារ អតីតភរិយា បន្ទាប់ពីស្វាមីក្រោយរបស់នាង ត្រូវឃាត់ខ្លួន ការពិតអត់ !! ឌីជេ ឡាយអិន ៖ “កម្មផល មានមែន” ឌឺដងឲ្យក្រុមគ្រួសារ អតីតភរិយា បន្ទាប់ពីស្វាមីក្រោយរបស់នាង ត្រូវឃាត់ខ្លួន ការពិតអត់ !! ឌីជេ ឡាយអិន ៖ “កម្មផល មានមែន” ឌឺដងឲ្យក្រុមគ្រួសារ អតីតភរិយា បន្ទាប់ពីស្វាមីក្រោយរបស់នាង ត្រូវឃាត់ខ្លួន