ចាប់ច្របាច់.កកូនប្រុសអាយុ៨ឆ្នាំបោកទៅលើគ្រែ ពេលប្រពន្ធចូលទៅជួយវាយថែម បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់

ខេត្តកណ្តាលៈ បុរសម្នាក់ផឹកស្រាស្រវឹងខឹងកូនស្រែយំរំខានដំណេក ក៏ស្ទុះទៅចាប់ច្របាច់.កកូនប្រុសអាយុ៨ឆ្នាំបោកទៅលើគ្រែយ៉ាងព្រៃផ្សៃធ្វើឲ្យស្ត្រីជាប្រពន្ធអត់ទ្រាំមិនបានក៏ស្ទុះចូលទៅជួយ តែត្រូវប្តីកំណាចវាយបន្ថែមបណ្តាលឲ្យរងរបួសទាំង២នាក់ម្តាយកូន កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ សកម្មភាពនេះធ្វើឲ្យស្ត្រីរងគ្រោះអត់ទ្រាំមិនបានក៏ប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យជាប្តីនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ បឿន បេង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេលមួយឆ្នាំពីបទហិង្សាក្នុងគ្រួសារ ទើបចេញពីពន្ធនាគារអំឡុងខែមេសា ឆ្នាំ២០១៦) ។ ចំណែកឯស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ ថេង សាវ៉ន ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និងកូនឈ្មោះ បេង សំណាង ភេទប្រុស អាយុ៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ក្នុងបន្ទុក ។ ជនសង្ស័យនិងជនរងគ្រោះរស់នៅក្នុងលំនៅដ្ឋានជាមួយគ្នាក្នុងភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុជនសង្ស័យជាប្តីបានដើរទៅផឹកស៊ីជាមួយអ្នកភូមិ រហូតស្រវឹងជោកជាំទើបដើរមកដេកក្នុងផ្ទះវិញ ខណៈជនសង្ស័យកំពុងដេកជនរងគ្រោះជាកូនបានស្រែកយំ ។ ភ្លាមៗនោះជនសង្ស័យក៏បានក្រោកពីដំណេកស្រែកឲ្យជនរងគ្រោះជាកូនធ្វើឲ្យជនរងគ្រោះមានការភ័យខ្លាចក៏រត់ទៅផ្ទះជីតា ខណៈនោះជនសង្ស័យបានតាចាប់ជនរងគ្រោះយកមកផ្ទះវិញ ។ ពេលមកដល់ក្រោមផ្ទះជនសង្ស័យបានចាប់ជនរងគ្រោះជាកូនប្រុសបង្កើតច្របាច់.កបោកទៅលើគ្រែ ។ ទង្វើបែបនេះធ្វើឲ្យស្ត្រីជាប្រពន្ធអត់ទ្រាំមិនបានក៏ស្ទុះចូលទៅប្រតាយប្រតបយកកូនប្រុសពីដៃជនសង្ស័យជាប្តី ខណៈនោះក៏ត្រូវបានជនសង្ស័យវាយបណ្តាលឲ្យរងរបួសទាំងម្តាយនិងកូន ។ លុះព្រឹកឡើងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ ស្ត្រីរងគ្រោះបានសម្រេចចិត្តដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចប៉ុលិសមូលដ្ឋានឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

ចាប់ច្របាច់.កកូនប្រុសអាយុ៨ឆ្នាំបោកទៅលើគ្រែ ពេលប្រពន្ធចូលទៅជួយវាយថែម បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ ចាប់ច្របាច់.កកូនប្រុសអាយុ៨ឆ្នាំបោកទៅលើគ្រែ ពេលប្រពន្ធចូលទៅជួយវាយថែម បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ ចាប់ច្របាច់.កកូនប្រុសអាយុ៨ឆ្នាំបោកទៅលើគ្រែ ពេលប្រពន្ធចូលទៅជួយវាយថែម បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់

ប្រភព៖ nokorwatnews

  • ចាប់ច្របាច់.កកូនប្រុសអាយុ៨ឆ្នាំបោកទៅលើគ្រែ ពេលប្រពន្ធចូលទៅជួយវាយថែម បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:ជីវិតនិងសង្គម
Tags: