កប៉ាល់យក្ស​អូស្ត្រាលី១​គ្រឿង​​ដឹក​គោ​ជិត​៣ពាន់ក្បាល​ចូលចត​​នៅ​ផែ​ព្រះ​សីហនុ​

ព្រះសីហនុ៖ កប៉ាល់ដ៏ធំមួយរបស់ប្រទេសអូស្ត្រាលីដែលបានផ្ទុកនូវសត្វគោរស់ជិត៣ពាន់ក្បាលបានចូលចតកំពង់ផែក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រោយពីមានការបញ្ជារទិញពីក្រុមហ៊ុនអេស អិល អិន មីតសឹបផ្លាយ ភីធីវ៉ាយ អិលធីឌី យកមកកាប់យកសាច់លក់នៅលើទីផ្សារប្រទេសកម្ពុជាលើកទី១។

លោក ប៊ុន វណ្ណរិទ្ធ តំណាងក្រុមហ៊ុនខាងលើបានប្រាប់ឲ្យដឹងថា សត្វគោរស់ចំនួនសរុប ២៧៦៦ក្បាលដែលដឹកតាមកប៉ាល់ដ៏ធំមួយឈ្មោះ Greyman Express បានចូលចតនៅផែក្រុងព្រះសីហនុ ដោយសុវត្ថិភាពនៅព្រឹកមិញនេះ គឺជាគោឈ្មោលស្ទាវក្រៀវ ពូជគោប្រាម៉ាន់ នាំមកពីប្រទេសអូស្ត្រាលី។
លោកបន្ថែមថា ក្រុមហ៊ុនបានបោះទុនប្រមាណ ៥០លានដុល្លារ កសាងហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រផលិតសាច់គោ (ទីសត្វឃាត) ដ៏ទំនើបជាលើកដំបូងនៅកម្ពុជា និងធំជាងគេនៅតំបន់អាស៊ាន មានទីតាំងនៅបណ្ដោយផ្លូវជាតិលេខ៣ ក្នុងភូមិព្រែកទាល ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

គូរបញ្ជាក់ថា សត្វគោទាំង២៧៦៦ក្បាលនេះ ត្រូវបាននាំចូលពីប្រទេសអូស្រ្តាលី កាលពីថ្ងៃទី១០ ខែមិថុនាឆ្នាំ២០១៦កន្លង ហើយទើបបានមកដល់កំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ៕

កប៉ាល់យក្ស​អូស្ត្រាលី១​គ្រឿង​​ដឹក​គោ​ជិត​៣ពាន់ក្បាល​ចូលចត​​នៅ​ផែ​ព្រះ​សីហនុ​ កប៉ាល់យក្ស​អូស្ត្រាលី១​គ្រឿង​​ដឹក​គោ​ជិត​៣ពាន់ក្បាល​ចូលចត​​នៅ​ផែ​ព្រះ​សីហនុ​ កប៉ាល់យក្ស​អូស្ត្រាលី១​គ្រឿង​​ដឹក​គោ​ជិត​៣ពាន់ក្បាល​ចូលចត​​នៅ​ផែ​ព្រះ​សីហនុ​

ប្រភព៖ kqube

  • កប៉ាល់យក្ស​អូស្ត្រាលី១​គ្រឿង​​ដឹក​គោ​ជិត​៣ពាន់ក្បាល​ចូលចត​​នៅ​ផែ​ព្រះ​សីហនុ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:ជីវិតនិងសង្គម
Tags: