បក្ស​ប្រឆាំង​នៅ​អូស្ដ្រាលី​វាយ​ប្រហារ​គោល​នយោបាយ​ Medicare របស់​រដ្ឋាភិបាល​

លោក Malcolm Turnbull នាយក​រដ្ឋមន្ដ្រី​អូស្ដ្រាលី​បាន​ហៅ​ការ​អះ​អាង​របស់​គណបក្ស​ប្រឆាំង​ដែល​​បាន​និយាយ​ថា​រដ្ឋាភិបាល​នឹង​ធ្វើ​ឯកជនូបនីយកម្ម ឬ​លក់​ស្ថាប័ន​ថែ​ទាំ​សុខភាព Medicare ទៅ​ឲ្យក្រុមហ៊ុន​ឯក​ជន​មើល​ការ​ខុស​ត្រូវ​នោះ គឺជា​ការ​និយាយ​កុហក​គួរ​ឲ្យ​អាម៉ាស់។