អាជ្ញាធរ​អូស្ដ្រាលី​ដាក់​បំរាម​បណ្ដោះ​អាសន្ន​លើការ​នាំ​ចេញ​សត្វ​គោ​រស់​ទៅ​កន្លែង​សត្វ​ឃាត​មួយ​ចំនួន​នៅ​វៀតណាម​

ក្រុម​ប្រឹក្សា​នាំ​ចេញ​សត្វ​រស់​របស់​អូស្ដ្រាលី​បាន​ផ្អាក​ការ​នាំចេញ​​សត្វ​គោ​ទៅ​កន្លែង​ចិញ្ចឹម​សត្វ​មួយ​កន្លែង​ និង​កន្លែង​ធ្វើ​សត្វ​ឃាត​មួយ​ចំនួន​ទៀត​នៅ​ក្នុង​ប្រទេស​វៀតណាម​ក្រោយ​ពី​​អង្គការ Animals Australia បាន​ប្រគល់​ខ្សែ​អាត់​វីដេអូ​ឲ្យ​ទីភ្នាក់ងារ​ព័ត៌មាន ABC អូស្ដ្រាលី​​ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​វាយ​សំពង​ធ្វើ​បាប​ និង​សម្លាប់​សត្វ​គោ​នឹង​ញញួរ​ធំ​ដែល​ផ្ទុយ​ពី​ស្ដង់ដារ​ច្បាប់​អូស្ដ្រាលី។