ទីលានជល់មាន់ និងវង់បៀមួយកន្លែង ត្រូវកម្លាំងនគរបាលស្រុកឆ្លូង ចុះបង្ក្រាប ដកហូតម៉ូតូ១៤គ្រឿង

(ក្រចេះ)៖ ទីលានជល់មាន់ និងវង់បៀមួយកន្លែង ដែលបានបើកដំណើរការ យ៉ាងសកម្មត្រូវបានសមត្ថកិច្ចបង្ក្រាបបាន នៅព្រឹកថ្ងៃទី១៧ ខែមិថុនា​ ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិឈើទាល កូនភ្លោះក្រោម ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។

លោក ដួង សុធី អធិការដ្ឋាននគរបាលស្រុកឆ្លូង បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបទីលានជល់មាន និងវង់បៀមួយកន្លែងនេះ កម្លាំងរបស់ លោកបានដកហូតបានម៉ូតូ១៤គ្រឿង និងសម្ភារមួយចំនួន ចំណែកក្រុមអ្នកញៀនល្បែង រត់គេចខ្លួនបានស្រមោល។

បច្ចប្បន្នម៉ូតូ និងវត្ថុតាងមួយចំនួន ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ សមត្ថកិច្ច​ស្នងការ​នគរបាល ​ខេត្ត​ប៉ៃលិន​ដឹកនាំ​ដោយ​លោក ថុ​ល គឹ​ម​ហ៊ឹង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ឆ្មក់​ចូល​វង់ល្បែង​បញ្ជល់មាន់​ដុះ​ស្លែ​មួយ​កន្លែង​ទាំង​ កណ្តាលថ្ងៃត្រង់ ធ្វើ​ឱ្យ​អ្នកខ្លះ​ហក់​ផ្លោះ​របង​ផ្ទះ​កំពស់​ជិត​២​ម៉ែត្រ អ្នកខ្លះ​ដាច់​ស្បែកជើង និង​ខ្លះ​ទៀត​ដួល​របួសស្រាល រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​ម៉ូតូ​១០​គ្រឿង ស៊ុម​ក្រុងមាន់​ចំនួន​៧, មាន់​ជល់​៧​ក្បាល​, ជញ្ជីង​ថ្លឹង​១ និង​សង្វៀន​មួយ​ឈុត​ផង​ដែរ ។

ហេតុការណ៍​នេះ​បង្ក្រាប​កន្លែង​បញ្ជល់មាន់​នេះ​ ស្ថិត​នៅ​ជាប់​ខាងជើង​ផ្លូវជាតិ​លេខ​៥៧ ទល់មុខ​បន្ទាយ​កងរាជអាវុធហត្ថ​ក្រុងប៉ៃលិន ស្ថិត​ក្នុងភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា កន្លែង​លេងល្បែង​បញ្ជល់មាន់​ដុះ​ស្លែ​មួយ​នេះ​ស្ថិត​នៅ​ក្នុង​បរិវេណ​ផ្ទះ​ របស់​ឈ្មោះ មុត កប ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ស្ថិត​នៅ​ភូមិ​-​សង្កាត់​ខាងលើ ដោយ​បាន​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​ជា​យូរ​ថ្ងៃខែ​មក​ហើយ ហើយ​អ្នក​ញៀន​ល្បែង​ទាំងនោះ​មាន​ទាំង​ប្រជាពលរដ្ឋ​ធម្មតា និង​មន្ត្រីរាជការ​មួយ​ចំនួន​ផង​ដែរ ។

ប្រភព​បន្ត​ទៀត​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ច្បាស់ការ​ពី​ភ្នាក់ងារ​សម្ងាត់ ទើប​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ដឹកនាំ​ចុះ​បង្ក្រាប​កន្លែង​លេងល្បែង​បញ្ជល់មាន់​នៅ​ក្នុង​ក្រុងប៉ៃលិន​នេះ​ តែ​ម្តង ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ទីលានជល់មាន់ និងវង់បៀមួយកន្លែង ត្រូវកម្លាំងនគរបាលស្រុកឆ្លូង ចុះបង្ក្រាប ដកហូតម៉ូតូ១៤គ្រឿង

ទីលានជល់មាន់ និងវង់បៀមួយកន្លែង ត្រូវកម្លាំងនគរបាលស្រុកឆ្លូង ចុះបង្ក្រាប ដកហូតម៉ូតូ១៤គ្រឿង

ទីលានជល់មាន់ និងវង់បៀមួយកន្លែង ត្រូវកម្លាំងនគរបាលស្រុកឆ្លូង ចុះបង្ក្រាប ដកហូតម៉ូតូ១៤គ្រឿង

ទីលានជល់មាន់ និងវង់បៀមួយកន្លែង ត្រូវកម្លាំងនគរបាលស្រុកឆ្លូង ចុះបង្ក្រាប ដកហូតម៉ូតូ១៤គ្រឿង