​តើ​ខ្ញី​អាច​ជួយ​ព្យាបាល​ជំងឺ​អ្វី​ខ្លះ​?

​តើ​ខ្ញី​អាច​ជួយ​ព្យាបាល​ជំងឺ​អ្វី​ខ្លះ​?


​តើ​ខ្ញី​អាច​ជួយ​ព្យាបាល​ជំងឺ​អ្វី​ខ្លះ​?

​នៅពេល​ដែល​អ្នកមាន​អាការៈ​ដូចខាងក្រោម​នេះ អ្នក​អាច​យក​ខ្ញី​មក​ព្យាបាល​បាន ដោយ​មិន​ចាំបាច់​ញ៉ាំ​ថ្នាំ​ក៏​បាន​ដែរ​។ ដូចនេះ​តើ​មាន​ជំងឺ​អ្វី​ដែល​អាច​យក​ខ្ញី​មក​ព្យាបាល​បាន​នោះ​?

  1. ​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ បើ​អ្នក​មាន​អា​ការៈតែងតែ​ក្អួត អ្នក​អាច​បៀម​ខ្ញី​មួយ​បន្ទះ​ក្នុង​មាត់​បាន នោះ​វា​នឹង​ជួយ​ព្យាបាល និង​ការពារ​អាការៈ​ក្អួត​នេះ​។​
  2. ​ប្រសិន​ជា​កូន​តែងតែ​ក្អែរ​ទឹកដោះ​ក្រោយពេល​ដែល​បៅ​រួច អ្នក​អាច​យក​ខ្ញី​ចំនួន​មួយ​ទៅ​ពីរ​បន្ទះ​ដាំទឹក​ញ៉ាំ រួច​ទើប​បំបៅ​ទឹកដោះ​កូន នោះ​អាការៈ​ក្អែរ​នេះ​នឹង​បាត់​។​
  3. ​ប្រសិន​ជា​ក្រពះ​អ្នក​រំលាយ​អាហារ​មិនបាន​ល្អ អ្នក​អាច​យក​ខ្ញី​ចិត​ជា​បន្ទះ​ដាំ​ជាមួយ​ពុទ្ធ្រា​ក្រហម​ដោយ​ចិតជា​បន្ទះ​ដូចគ្នា មួយ​ថ្ងៃ​ញ៉ាំ​ចំនួន​២​ដង​។​
  4. ​ក្រោយពេល​ដែល​អ្នក​ស្រវឹងស្រា​រួច ហើយ​មាន​អា​ការៈវិល​មុខ ឈឺក្បាល អ្នក​អាច​ដាំទឹក​ខ្ញី​ញ៉ាំ​បាន នោះ​វា​នឹង​អាច​ធ្វើឲ្យ​អ្នក​ធូរស្រាល​ជាង​មុន​។​
  5. ​ប្រសិន​ជា​អ្នក​មាន​អង្គែរ​លើ​ក្បាល ឬ​ជ្រុះ​សក់​ច្រើន អ្នក​អាច​យក​ទឹក​ខ្ញី​ក្តៅ​អ៊ុនៗ​មក​កក់សក់​បាន​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។