ជំងឺ​ស្អិត​ពោះវៀន គួរឲ្យខ្លាច​ប៉ុណ្ណា​ទៅ​?

ជំងឺ​ស្អិត​ពោះវៀន គួរឲ្យខ្លាច​ប៉ុណ្ណា​ទៅ​?


ជំងឺ​ស្អិត​ពោះវៀន គួរឲ្យខ្លាច​ប៉ុណ្ណា​ទៅ​?

​ពោះ គឺជា​អ្វី​?
​ពោះ ជា​សរីរាង្គ​ដែល​ស្ថិតនៅ ផ្នែក​ខាង​មុខ​នៃ​ដងខ្លួន​។ ពោះ ផ្ទុក​នូវ​សរីរាង្គ​ជាច្រើន ដូចជា ពោះវៀន​ធំ ពោះវៀន​តូច ខ្នែង​ពោះវៀន និង​ក្រពះ​ជាដើម​។​
​អ្វី​ជា​ជំងឺ​ស្អិត​ពោះវៀន​?

​ជំងឺ​ស្អិត​ពោះវៀន គឺជា​សម្លាក​នៃ​ជាលិកា ដែល​នៅ​ចន្លោះ​ជាលិកា និង​សរីរាង្គ​នានា (​និយាយ​ឲ្យ​ស្រួល​ស្តាប់ គឺ​សាច់​សរីរាង្គ​ស្អិត​ជាប់​គ្នា​)​។ ជាធម្មតា ជាលិកា និង​សរីរាង្គ​មាន​ផ្ទៃ​រអិល ដែល​ធ្វើឲ្យ​វា អាច​ធ្វើ​ចលនា​បាន​យ៉ាង​ងាយស្រួល នៅក្នុង​រាងកាយ​របស់​យើង​។ ប៉ុន្តែ ក្នុងករណី​ស្អិត​ពោះវៀន មានន័យ​ថា ជាលិកា និង​សរីរាង្គ​នានា នៅ​ជាប់​គ្នា ហើយ​ពិបាក​ក្នុងការ​ធ្វើ​ចលនា ដែល​បង្ក​ជា​ផល​លំបាក​យ៉ាងច្រើន​។​

​រោគសញ្ញា​
​ជាទូទៅ វា​គ្មាន​រោគសញ្ញា​អ្វី កំណត់​ច្បាស់លាស់​នោះទេ​។ យ៉ាងណាមិញ រោគសញ្ញា​មានដូចជា ៖
•​    ​ស្ទះ​ចលនា​ពោះវៀន​
•​    ​ចង្អោ​រ ឬ​ក្អួត​
•​    ​ហើម​ពោះ​
•​    ​សញ្ញា​នៃ​ការខ្វះ​ជាតិ​ទឹក​
•​    ​ឈឺ​ជាប់​នៅក្នុង​ពោះ ឬ​ត្រគាក​។​

​មូលហេតុ​
​ភាគច្រើន បញ្ហា​នេះ​កើតមានឡើង ក្រោយ​ពេល​វះកាត់​។ ក្នុង​ករណី​ខ្លះ វា​បណ្តាល​មក​ពី​ការឆ្លង​មេរោគ​។​

​ធ្វើ​ដូចម្តេច​ទើប​ដឹងថា អ្នក​មាន​ជំងឺ​នេះ​?
​គ្មាន​តេស្ត​ណាមួយ អាច​វាយតម្លៃ​ជំងឺ​នេះ​បាន​ទេ ហើយ​ការថត​អេកូ និង​កាំរស្មីអ៊ិច ក៏​កម្រ​រកឃើញ​ដែរ​។ ភាគច្រើន ជំងឺ​នេះ​ត្រូវបាន​គេ​រកឃើញ នៅ​ពេល​វះកាត់​។​

​ការព្យាបាល​
​ក្នុង​ករណី​ភាគច្រើន វា​មិន​ទាមទារ​ការព្យាបាល​អ្វី​នោះទេ ប៉ុន្តែ ក្នុង​ករណី​ចាំបាច់ គេ​នឹង​ត្រូវ​ធ្វើ​ការវះកាត់ ប្រសិនបើ​អ្នកជំងឺ​មាន​បញ្ហា​ធ្ងន់ធ្ងរ ឬ​ទទួល​នូវ​ផលវិបាក​ច្រើន​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។