“​លាងដៃ​” ជា​វិធី​ធម្មតា ហើយ​ងាយ​បំផុត តែ​អាច​ការពារ អាយុជីវិត​អ្នក​បាន​

“​លាងដៃ​” ជា​វិធី​ធម្មតា ហើយ​ងាយ​បំផុត តែ​អាច​ការពារ អាយុជីវិត​អ្នក​បាន​


“​លាងដៃ​” ជា​វិធី​ធម្មតា ហើយ​ងាយ​បំផុត តែ​អាច​ការពារ អាយុជីវិត​អ្នក​បាន​

​អ្វី​ដែល​អ្នកត្រូវការ គឺ​សាប៊ូ ទឹក និង​ពេលវេលា ២០ វិនាទី​ប៉ុណ្ណោះ​។​

​ច្បាស់​ណាស់ មនុស្ស​គ្រប់គ្នា​ដឹងថា ការ​លាងដៃ មាន​សារៈសំខាន់ ហើយ​អាច​ការពារ​រាងកាយ ពី​ជំងឺ​នានា​ជាច្រើន ប៉ុន្តែ មនុស្ស​មួយ​ភាគ​ធំ មិន​បាន​យកចិត្តទុកដាក់ និង​អនុវត្ត​វា​ឲ្យបាន​ខ្ជាប់ខ្ជួន​នោះ​ទេ​។​

​តើ​លោក​អ្នកដឹង​ទេ​ថា ការឆ្លង​មេរោគ​តាមរយៈ​ដៃ​នេះ អាច​ធ្វើឲ្យ​អ្នក​ឈឺ​ធ្ងន់ ដោយ​មិន​ដឹង​មូលហេតុ​? ​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​នានា​ន អ្នក​គួរតែ​លាងដៃ​ឲ្យបាន​ស្អាត និង​ញឹកញាប់ ជាពិសេស ក្រោយ​ពេល​ចូល​បង្គន់​រួច​។​

​វីរុស ដែល​បង្ក​ជំងឺផ្តាយ​សាយ ភាគច្រើន ឆ្លង​តាមរយៈ​ដៃ​កខ្វក់​នេះឯង​។ ការឆ្លង​មេរោគ​រលាក​ច្រមុះ និង​ផ្តាសាយ បណ្តាលមកពី​ការ​យក​ដៃ ទៅ​ត្រដុស ឬ​ញី​ច្រមុះ និង​ភ្នែក​។ ការលាង​ដៃ​ឲ្យបាន​ស្អាត អាច​ការពារ​អ្នក ពី​ជំងឺ​នេះ​បាន​យ៉ាង​ងាយ​បំផុត​។​

​ឪពុកម្តាយ គួរតែ​ធ្វើ​ជា​គម្រូ​ល្អ ដល់​កូនៗ​របស់​អ្នក ដោយ​ការ​លាងដៃ​ឲ្យបាន​ស្អាត និង​ណែនាំ​កូន​ឲ្យធ្វើតាម​។​

​ក្រៅពីនេះ អ្នក​គួរ​ថែរក្សា​សុខភាព តាមរយៈ​វិធីសាស្ត្រ​ដូចខាងក្រោម​នេះ ៖
-​    ​គេង​ឲ្យបាន​គ្រប់គ្រាន់​
-​    ​ញ៉ាំ​អាហារ និង​ទឹក​ឲ្យបាន​ច្រើន​
-​    ​ហាត់ប្រាណ​ជាប្រចាំ​
-​    ​ពេល​ក្អក ឬ​កណ្តាស់ ត្រូវ​យកដៃ​ខ្ទប់មាត់ និង​ច្រមុះ​
-​    ​កុំ​ចែករំលែក​របស់របរ​ប្រើប្រាស់ ជាមួយ​អ្នកជំងឺ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។