យូហ្កា អំឡុង​ពេល​មាន​ផ្ទៃពោះ មាន​ប្រយោជន៍​ច្រើន សម្រាប់​សុខភាព​ម្តាយ និង​ទារក​

យូហ្កា អំឡុង​ពេល​មាន​ផ្ទៃពោះ មាន​ប្រយោជន៍​ច្រើន សម្រាប់​សុខភាព​ម្តាយ និង​ទារក​


យូហ្កា អំឡុង​ពេល​មាន​ផ្ទៃពោះ មាន​ប្រយោជន៍​ច្រើន សម្រាប់​សុខភាព​ម្តាយ និង​ទារក​

​ក្រោយពី Health.com.kh ចុះផ្សាយ ជា​ច្រើនលើក​ច្រើនសារ ឥឡូវនេះ យូហ្កា​អំឡុង​ពេល​មាន​ផ្ទៃពោះ កំពុងតែ​ពេញនិយម ចំពោះ​ស្ត្រី​ជា​ម្តាយ​ជាច្រើន​។ អ្នកខ្លះ កំពុងតែ​ហ្វឹកហាត់ រី​ឯ​អ្នកខ្លះ​ទៀត កំពុង​សិក្សា និង​សាកសួរ​គ្រូពេទ្យ​ជំនាញ អំពី​វិធីសាស្ត្រ​ហាត់​មាន​សុវត្ថិភាព និង​អត្ថប្រយោជន៍​របស់​វា​។

​យ៉ាងណាមិញ យើងខ្ញុំ​សូម​បញ្ជាក់​ម្តងទៀត​ថា វា​ពិតជា​ល្អ សម្រាប់​សុខភាព​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ​។

​អត្ថប្រយោជន៍​
​ដូចគ្នា​នឹង​ការ​ប្រាណ អំឡុង​ពេល​មាន​ផ្ទៃពោះ​ដែរ យូហ្កា ទាមទារ​ការបញ្ចេញ​កម្លាំង​តិចៗ ការ​ទាញ​សាច់ដុំ ឬ​ដៃជើង ការសម្រួល​អារម្មណ៍ និង​ការដកដង្ហើម​។​

•​    ​ជួយ​ឲ្យ​ម្តាយ​គេង​លក់​ស្រួល​
•​    ​បំបាត់​ស្ត្រេ​ស និង​ភាព​តានតឹង​នានា ដែល​បណ្តាល​មកពី​ការងារ ឬ​ការលំបាក​នានា ដែល​បណ្តាល​មកពី​ការ​ពរ​ពោះ​នេះ​
•​    ​ជួយ​ពង្រឹង​សាច់ដុំ ភាពបត់បែន និង​បង្កើន​ថាមពល ដែល​ជា​កត្តា​សំខាន់​បំផុត សម្រាប់​ការ​សម្រាលកូន​
•​    ​បំបាត់​ការ​ឈឺចង្កេះ និង​ឈឺក្បាល​
•​    ​កាត់បន្ថយ​ការ​ក្អួតចង្អោរ និង​ការពិបាក​ដកដង្ហើម​
•​    ​កាត់បន្ថយ​ការ​សម្រាលកូន​មុន​កំណត់ និង​បញ្ហា​សុខភាព​នានា​ជាច្រើន​
•​    ​ជួយ​ឲ្យ​ម្តាយបង្កើត​មិត្ត​ក្ត​ថ្មី នៅក្នុង​ក្លិប​ហាត់​យូហ្កា​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។