វិធី​ខាត់​ស្បែកជើងប៊ូឲ្យ​ភ្លឺ​រលោង ងាយ​ៗ​ដោយ​ខ្លួន​ឯង

​​ស្បែកជើង​ប៊ូ​ពិត​ជា​សំខាន់​សម្រាប់​បុរស​ដែល​ធ្វើ​ការ​តាម​បណ្ដា​ក្រុមហ៊ុន​​ឬ​ស្ថាប័ន​រដ្ឋ​និង​ពេល​ទៅ​ញ៉ាំ​ការ​ជា​ដើម ព្រោះ​វា​ជួយ​លើ​សោភណភាព​និង​ភាព​ថ្លៃថ្នូរ​។ យ៉ាងណាមិញ ពេល​សម្រេច​ចិត្ត​ជ្រើស​ស្បែកជើង​ប្រភេទ​នេះ​មក​ពាក់ អ្នក​ក៏​ត្រូវ​តែ​ចេះ​សម្អាត​វា​ដោយ​ខ្លួន​ឯង​​តាម​វិធី​ត្រឹមត្រូវ​ ជៀសវាង​​ខាត់​ខុស​បច្ចេកទេស​ឬ​ឲ្យ​គេ​សម្អាត​នាំ​តែ​អស់​លុយ។ ថ្ងៃ​នេះ​ sabay នឹង​បង្ហាញ​ពី​ការ​​ខាត់​ស្បែកជើង​បូ​​ងាយ​​ៗតាម​ក្បួន​ ដើម្បី​ឲ្យ​វា​ភ្លឺរលោង៖

 

វិធី​ខាត់​ស្បែកជើងប៊ូឲ្យ​ភ្លឺ​រលោង ងាយ​ៗ​ដោយ​ខ្លួន​ឯង

 

១. ឧបករណ៍​និង​គ្រឿង​ដែល​ត្រូវ​មាន
​- ជក់
– ច្រាស់​ខាត់​ស្បែកជើង
​​​- ក្រណាត់​ស
– សាប៊ូ​សម្អាត​ស្បែកជើង
– ប្រេង​​សម្អាត​និង​ការពារ​ស្បែក​របស់​ស្បែក​ជើង
– ក្រែម​ខាត់​ស្បែកជើង​
-ក្រមួន​ខាត់​ស្បែកជើង​ឲ្យ​រលោង
-​ទឹក​

 

២ ដំណាក់​កាល​​ខាត់

 

– ជំហាន​ដំបូង ​យក​ច្រាស់​ខាត់​ស្បែកជើង​ឲ្យ​អស់​ធូលី​​សិន បន្ទាប់​មក​យក​សាប៊ូ​សម្អាត​ស្បែកជើង​មក​ជូន​ឲ្យ​សព្វ​គ្រប់​កន្លែង​
​​​- ជំហាន​ទី​២ យក​ប្រេង​​សម្អាត​និង​ការពារ​ស្បែក​​មក​ជូត​ពី​លើ​ស្បែកជើង​បន្ថែម​
– ជំហាន​ទី​៣ យក​ជក់​ផ្ដិត​ជាមួយ​ក្រែម ហើយ​​​ប៉ាត​ជុំវិញ​ស្បែកជើង​ បន្ទាប់​យក​ច្រាស់​ខាត់​បន្ថែម​
– ជំហាន​ទី​៤ យក​ក្រណាត់​ស​ផ្ដិត​ជាមួយ​ក្រមួន​ រួច​ជូត​លើ​ស្បែកជើង បន្ទាប់​មក​យក​ច្រាស់​ខាត់​ម្ដង​ទៀត​
-ជំហាន​ចុងក្រោយ បន្តក់​ទឹក​លើ​​ចុង​ស្បែកជើង ហើយ​យក​យក​ក្រណាត់​ស​ផ្ដិត​ជាមួយ​ក្រមួន​​រួច​ជូត​ចុង​ស្បែកជើង​រហូត​ទាល់តែ​រលោង៕​

 

តោះ អនុវត្តន៍​តាម​វិដេអូ​ខាងក្រោម​

 

 

ចុចអាន៖រៀន​របៀប​អ៊ុត​អាវ​សាច់​ក្រណាត់​​ងាយ​ៗ​រហ័ស​ តាម​ក្បួន​ខ្នាត

 

ដោយ៖ ហេង សុធារិទ្ធិ
ប្រភព៖  youtube