ប្រពន្ធ​តិរច្ឆាន​ខឹង​ប្តី​វិល​ត្រលប់មក​ផ្ទះ​ពុំ​ដូច​បំណង ចាប់​គ្រវែង​កូនប្រុស​អាយុ​២​ឆ្នាំ​ចេញពី​បង្គួ​ច​ផ្ទះ​ជាន់​ទី​៧​គ្មាន​ស្រណោះ​

ចង់សួរថា តើអ្នកបង្កើតគេមកធ្វើអី បើអ្នកមានចិត្តអាក្រក់ តិរច្ឆានបែបនេះនោះ ? មុនហេតុការណ៍ដ៏ឃោរឃៅនេះកើតឡើង, ដំបូងឡើយ ម្តាយនៃក្មេងរងគ្រោះនេះ បានឈ្លោះប្រកែកគ្នាជាមួយប្តីរបស់នាងតាមទូរស័ព្ទ ដោយនៅពេលនោះ ស្ត្រីរូបនោះនិយាយចង់ឲ្យប្តីមកផ្ទះឆាប់ៗ ខណៈប្តីរបស់នាងបាននិងកំពុងធ្វើការនៅឯទីក្រុង ។

ប្រពន្ធ​តិរច្ឆាន​ខឹង​ប្តី​វិល​ត្រលប់មក​ផ្ទះ​ពុំ​ដូច​បំណង ចាប់​គ្រវែង​កូនប្រុស​អាយុ​២​ឆ្នាំ​ចេញពី​បង្គួ​ច​ផ្ទះ​ជាន់​ទី​៧​គ្មាន​ស្រណោះ​

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្តីប្រពន្ធនោះរៀបការនឹងគ្នាបានរយៈពេល ៣ ឆ្នាំ មកហើយ, ប៉ុន្តែ ក្រោយរងការលំបាកផ្នែកហិរញ្ចវត្ថុ, បុរសជាប្តីក៏បានសម្រេចចាកចេញពីស្រុកកំណើត ដើម្បីទៅរកការងារធ្វើនៅរោងចក្រ ឯទីក្រុង ។

ទោះជាយ៉ាងណា ស្ត្រីរូបត្រូវបានប្តីធ្វើឲ្យខកចិត្ត ព្រោះតែនាងចង់ឲ្យគាត់ឆាប់វិលត្រលប់មកផ្ទះ ដើម្បីជួយដោះស្រាយទុក្ខលំបាកនាងដែលកំពុងនៅជាមួយកូនប្រុសអាយុ ២ ឆ្នាំ របស់ពួកគេ ។

ទោះជាយ៉ាងណា នៅពេលបុរសជាប្តីនិយាយថា គាត់ពុំអាចវិលត្រលប់មកផ្ទះឆាប់ៗបាននោះ, ជាហេតុធ្វើឲ្យប្រពន្ធរូបនោះផ្ទុះកំហឹង “លែងដឹងខ្យល់” ចាប់លើកកូនប្រុសរបស់ខ្លួនបោះចេញពីបង្អួចផ្ទះជាន់ទី៧របស់ពួកគេតែម្តង ។

ក្មេងនេះនៅមានជីវិត និងត្រូវបានអ្នកជិតខាងបញ្ជូនទៅសង្គ្រោះជីវិតនៅឯមន្ទីរពេទ្យ TongJi ។ យើងតាមពូម្នាក់, ក្មេងប្រុសនេះរងទទួលប្រេះលលាដ៏ក្បាល, បាក់ដៃខាងស្តាំ និងខូចខាតសរីរាង្គខាងក្នុង ។

ប៉ូលីសខ័ណ្ឌ Hongan និយាយថា ពួកគេកំពុងបើកការស៊ើបអង្កេតករណីនេះ ខណៈក្មេងប្រុសនោះ កំពុងនៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ៕
ប្រពន្ធ​តិរច្ឆាន​ខឹង​ប្តី​វិល​ត្រលប់មក​ផ្ទះ​ពុំ​ដូច​បំណង ចាប់​គ្រវែង​កូនប្រុស​អាយុ​២​ឆ្នាំ​ចេញពី​បង្គួ​ច​ផ្ទះ​ជាន់​ទី​៧​គ្មាន​ស្រណោះ​

  • ប្រពន្ធ​តិរច្ឆាន​ខឹង​ប្តី​វិល​ត្រលប់មក​ផ្ទះ​ពុំ​ដូច​បំណង ចាប់​គ្រវែង​កូនប្រុស​អាយុ​២​ឆ្នាំ​ចេញពី​បង្គួ​ច​ផ្ទះ​ជាន់​ទី​៧​គ្មាន​ស្រណោះ​已关闭评论
  • 69 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:វប្បធម៌