ទូរស័ព្ទ​សាម​សុង J5 & J7 (2016) វាយលុក​ទីផ្សារ​កម្ពុជា​ជាមួយនឹង​ការ​រចនា​ប្លែក​អស្ចារ្យ​

ទូរស័ព្ទ​សាម​សុង J5 & J7 (2016) វាយលុក​ទីផ្សារ​កម្ពុជា​ជាមួយនឹង​ការ​រចនា​ប្លែក​អស្ចារ្យ​



មហាជន​ជាច្រើន​កំពុង​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ទៅលើ​ទូរស័ព្ទ​ស៊េរី​ថ្មី​⁣ Galaxy J7 (2016) and Galaxy J5 (2016) ដោយសារតែ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ទាំងនេះ​បាន​ភ្ជាប់​មក​ជា​មួយ​នូវ​អេក្រង់ icons ព្រមទាំង screensavers និង​ប្រអប់​ដែល​បាន​រចនា​ទ្បើង​ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជា ។

លោក ឃុ​ត កំ​សាន ដែល​ទើបនឹង​ទិញ​ទូរស័ព្ទ​J7 បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​មាន​មោទនភាព​ជាខ្លាំង ដែល​ក្រុមហ៊ុន​សាម​សុង​បាន​ដាក់​រូបភាព​នៃ​ប្រាសាទអង្គរវត្ត​នៅលើ​អេក្រង់​ទូរស័ព្ទ និង​ដាក់​ផ្ការំដួល ជា​រូបតំណាង​របស់ photo gallery ។ សមាជិក​នៃ​ក្រុមគ្រួសារ​របស់ខ្ញុំ​ភាគច្រើន​ប្រើ​ទូរស័ព្ទ​សាម​សុង ដោយសារតែ​វា​ងាយស្រួល​ប្រើ​។ ក្រៅពី​ទូរស័ព្ទ J7 ខ្ញុំ​ថែមទាំង​ប្រើ​ទូរស័ព្ទ​សាម​សុង​ស៊េរី S7 Edge ទៀត​ផង។

នៅពេលដែល​សាកសួរ អ្នកស្រី ទ្បុ​ង ពិសី ដែល​អាជីវករ​ម្នាក់​អំពី​រូបភាព​ស្រស់ស្អាត​នៃ​ទូរស័ព្ទ ស៊េរី​J​នេះ គាត់​បាន​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ពិតជា​ត្រេកអរ​ណាស់​ដែល​បាន​ឃើញ​ប្រាសាទអង្គរវត្ត​ត្រូវបាន ដាក់​ជា​រូបភាព​លើ​អេក្រង់ ព្រមទាំង​មាន​ផ្កា​រំដួល​ពណ៌​លឿង​ជា​រូបតំណាង​ឲ្យ Photo Gallery និង មនុស្ស​ប្រុស​ពាក់មួក​ត្នោត​ជា​រូបតំណាង​ឲ្យ Contacts ។ រូបភាព​ដ៏​អស្ចារ្យ​ទាំងនេះ​នាំ​ឲ្យ​គេ​ស្គាល់ ពី​អត្តសញ្ញាណ និង​មោទនភាព​នៃ​បេតិកភណ្ឌ​ជាតិ​របស់​ប្រទេស​កម្ពុជា​យើង​បន្ថែមទៀត​។ វា​ជា​គំនិត​មួយ​ដ៏​ល្អ​ក្នុង​ការ​លើកស្ទួយ​វប្បធម៌​ខ្មែរ ហើយ​ខ្ញុំ​សង្ឃឹមថា​គេ​មិន​ប្តូរ​ដាក់​រូប​ផ្សេង​ទេ​។​»

អ្វីដែល​គួរ​ឲ្យ​កោតស្ញប់ស្ញែង​នោះ​គឺថា ម៉ូ​ដែល​ស៊េរី​ថ្មី​ទាំងពីរ​នេះ​ត្រូវបាន​គេ​ធ្វើ​ទ្បើង​ជាមួយនឹង បច្ចេកវិទ្យា​ទំនើប​ដែល​ជួយ​ឲ្យ​អតិថិជន​ប្រើប្រាស់​ងាយស្រួល​ក្នុងការ​ថតរូប​ដោយ​មិនបាច់​ចុច​ប៊ូ​តុង និង​ការ​ចាប់យក​រូបភាព​ជា​មួយ​មិត្តភក្តិ ព្រមទាំង​ក្រុមគ្រួសារ​ជាច្រើន​អ្នក​ដោយ​ប្រើ​កម្មវិធី​⁣ Palm Selfie និង Wide Selfie ។ ម្យ៉ាងវិញទៀត អ្នកប្រើប្រាស់​អាច​កែប្រែ​សម្រស់​រូបថត​របស់ ពួកគេ​ឲ្យ​មុខ​ស្រស់​ស្អាត ក្មេង​ជាង​វ័យ ដោយ​ប្រើ​កម្មវិធី Beauty Face ។ ជាមួយនឹង​ទូរស័ព្ទ​សាម​សុង Galaxy J7 អ្នកប្រើប្រាស់​អាច​ទទួល​បាន​រូបភាព selfies ស្អាត​បំផុត​។

វា​ជា​ការគួរ​ឲ្យ​កត់សម្គាល់​មួយ​ដែល​ទូរស័ព្ទ​ស្តើង និង​ស្រស់​ស្អាត​ទាំងនេះ ស្រោប​ដោយ គែម​ចែងចាំង​ផលិត​ពី​លោហៈ ផ្តល់​ជូន​នូវ​ថ្ម​ថាមពល​ខ្លាំង កាន់​បាន​យូរ​ជាង​ម៉ូ​ដែល​ទូរស័ព្ទ​ទំនើប ផ្សេងៗ​ទៀត​ដែល​មាន​លក់​ក្នុង​ទីផ្សារ​។ លើសពីនេះទៅទៀត ស្មា​ត​ហ្វូ​ន​ថ្មី​ទាំងនេះ​ថែម ទាំង​រួមបញ្ចូល​កម្មវិធី​ពេញ​និយម​ពិសេសៗ​ដូចជា Ultra-Power Saving Mode, Easy Mode, Sound Alive និង​ភាសា​ប្រើប្រាស់ ១៤ តំបន់​ទៀត​ផង។

អ្នកស្រី ទ្បុ​ង ពិសី បាន​និយាយ​ថា ​«​បើ​ប្រៀបធៀប​ជាមួយនឹង​ម៉ូ​ដែល​ទូរស័ព្ទ​ទំនើប​ផ្សេងទៀត​ក្នុង ទីផ្សារ​ទូរស័ព្ទ​សាម​សុង មាន​តម្លៃ​ថោក​សមរម្យ និង​មាន​លក្ខណៈ​ល្អជា​ច្រើន ដែល​ពិបាក​ក្នុង ការ​រៀបរាប់​ឲ្យ​លម្អិត​។ មុន​ពេល​ខ្ញុំ​សម្រេចចិត្ត​ជាវ​ទូរស័ព្ទ​នេះ អ្វី​ដំបូង​ដែល​ទាក់ទាញ​ភ្នែក​របស់ខ្ញុំ​គឺ ការ​រចនា​ដែលមាន​រូបរាង​ស្តើង និង​ទម្ងន់​ស្រាល ធ្វើ​ឲ្យ​ងាយស្រួល​ក្នុង​ការ​កាន់ ឬ​ដាក់​តាម​ខ្លួន​។ ខ្ញុំ​ថែមទាំង​ពេញចិត្ត​ស្តូក​នឹង​ទូរស័ព្ទ​សាម​សុង J5 ដោយសារតែ​ទូរស័ព្ទ​នេះ​ភ្ជាប់​មកជា​មួយ ប្រព័ន្ធ​បញ្ជា និង​កម្មវិធី​ទំនើបៗ​ទាន់សម័យ មាន​ភាព​រហ័ស និង​ងាយស្រួល​ក្នុង​ការប្រើ​។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺថា សាម​សុង Galaxy J5 and J7 ធានា​ផ្តល់​ជូន​នូវ​តម្លៃ​ដ៏​ល្អ​សមរម្យ បំផុត​ដែល​អ្នក​អាច​ទុក​ចិត្តបាន និង​មាន​គុណភាព​ខ្ពស់ ល្អប្រសើរ​សម្រាប់​អ្នក​ចង់​សាកល្បង​កម្មវិធី ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់ តែ​មិន​ចង់​ចំណាយ​ថវិកា​ច្រើន​ទៅលើ​ទូរស័ព្ទ​ទាន់សម័យ ដែល​មាន​តម្លៃ ថ្លៃ​ពេក​។ នៅ​ក្នុង​ទីផ្សារ​កម្ពុជា​យើង សាម​សុង J5 មានតម្លៃ​ប្រហែលជា $250 ចំណែក​ឯ​សាម​សុង J7 វិញ​មានតម្លៃ​ប្រហែលជា $290 តែប៉ុណ្ណោះ៕

ទូរស័ព្ទ​សាម​សុង J5 & J7 (2016) វាយលុក​ទីផ្សារ​កម្ពុជា​ជាមួយនឹង​ការ​រចនា​ប្លែក​អស្ចារ្យ​
ទូរស័ព្ទ​សាម​សុង J5 & J7 (2016) វាយលុក​ទីផ្សារ​កម្ពុជា​ជាមួយនឹង​ការ​រចនា​ប្លែក​អស្ចារ្យ​