ក្រោយ​ការ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ ឯកឧត្តម​ ជៀង​ អំ​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ផ្កាយ​៤


​អតីត​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង​ ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០០០៦២​ គឺ​ឯកឧត្តម​ ជៀង​ អំ​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​(​ផ្កាយ​៤)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៦/៤៥០​ ចុះ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៦​ បន្ទាប់​ពី​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៦/៣៦៨​ ចុះ​ថ្ងៃ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០១៦​រួច​មក​ ។​

​ឯកឧត្តម​ ជៀង​ អំ​ នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០០០៦២​ និង​ជា​អតីត​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៣០៩/៣៥៦​ ចុះ​ថ្ងៃ​ទី​២៧​ ខែមីនា​ ឆ្នាំ​២០០៩​ ៕​

ក្រោយ​ការ​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​ ឯកឧត្តម​ ជៀង​ អំ​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ផ្កាយ​៤

Related