ចុច៨ចំណុចនេះ លើរាងកាយ នឹងជួយកាត់បន្ថយ ភាពតានតឹង យ៉ាងឆាប់រហ័ស

របៀបរស់នៅបែបទំនើប បានធ្វើឲ្យជីវិតកាន់តែមានភាពងាយស្រួល ប៉ុន្តែ វាក៏ជួយបង្កើនភាពតានតឹង និងការហេវហត់អស់កម្លាំងផ្សេងៗផងដែរ។ សញ្ញានៃភាពតានតឹងអាចនឹងជះឥទ្ធិពលអាក្រក់ដល់សុខភាពរបស់លោកអ្នក បើទោះបីអ្នកប្រហែលជាមិនអាចកត់សម្គាល់ដឹងក៏ដោយ។

ភាពតានតឹងទាំងនោះអាចនឹងធ្វើឲ្យមានបញ្ហាសុខភាពជាច្រើន ដូចជាឡើងសម្ពាធឈាម ជំងឺបេះដូង ជំងឺធាត់ជ្រុល និងទឹកនោមផ្អែម។ ប៉ុន្តែ យើងមានវិធីសាស្ត្រធម្មជាតិដ៏មានប្រសិទ្ធភាពក្នុងការព្យាបាលភាពតានតឹងរបស់អ្នកដោយគ្រាន់តែយកម្រាមដៃចុចនៅត្រង់ចំណុចដូចខាងក្រោមនេះ៖

១. ក្បាល៖ យកម្រាមដៃរបស់អ្នកដាក់ខាងក្រោមក្បាលនៅត្រង់កន្លែងចន្លោះកញ្ចឹកក និងលាក្បាលផ្នែកខាងក្រោយ។ បន្ទាប់មក យកមេដាយទាំងពីររបស់នាក់សង្កត់រយៈពេល២០វិនាទី។

២. ត្រចៀក៖ នេះគឺជាចំណុចកាត់បន្ថយភាពតានតឹងដ៏ល្អបំផុតក្នុងរាងកាយ បើយោងទៅតាមអ្នកជំនាញជាច្រើន។ ម៉ាស្សាត្រង់ចំណុចនេះជាមួយនឹងឈើសំឡីត្បាល់ត្រចៀក ឬប៊ិច ហើយត្រូវដកដង្ហើមឲ្យបានវែងៗអំឡុងពេលម៉ាស្សា។

៣. ទ្រូង៖ ចំណុចកណ្តាលនៃទ្រូងគឺជាកន្លែងដ៏មានប្រសិទ្ធិភាពក្នុងការបន្ថយភាពតានតឹង។ ប្រើប្រាស់ម្រាមដៃបីដើម្បីម៉ាស្សាត្រង់ចំណុចនេះ។

៤. ក្រពះ៖ អ្នកជំនាញជាច្រើនប្រើប្រាស់ចំណុចនេះ ពីព្រោះវាជួយបង្កើតចលនា និងសម្រួលដល់ផ្លូវដង្ហើម តាមរយៈការម៉ាស្សាត្រង់ចុងដង្ហើម ឬក្រពះ។

៥. កំភួនដៃ៖ ចំណុចនេះពិតជាមានភាពប្រសិទ្ធិក្នុងការន្ធូរបន្ថយការហេវហត់អស់កម្លាំង។ គ្រាន់តែយកម្រាមដៃសង្កត់ត្រង់កំភួនដៃទាំងពីរម្តងមួយដើម្បីទទួលបានការធូរស្រាល។

៦. បាតដៃ៖ ចំណុចនេះក៏មានប្រសិទ្ធិភាពខ្លាំងដែរ ហើយគ្រាន់តែអ្នកយកម្រាមដៃសង្កត់ត្រង់ចំណុចនេះ អ្នកនឹងមានអារម្មណ៍ថា ភាពតានតឹងត្រូវបានកាត់បន្ថយ។

៧. កំភួនជើង៖ ការយកដៃសង្កត់ត្រង់ចំណុចនេះ នឹងធ្វើឲ្យអ្នកធូរស្រាលពីអារម្មណ៍តានតឹង និងជួយបង្កើនតាមពល។ អ្នកត្រូវតែសង្កត់ឲ្យបានរយៈពេលមួយនាទី មុននឹងសង្កត់កំភួនជើងម្ខាងទៀត។

៨. ប្រអប់ជើង៖ ចំណុចនេះមានទីតាំងនៅត្រង់ចំហៀងបាតជើង។ អ្នកគ្រាន់តែសង្កត់ដើម្បីបន្ធូរបន្ថយនូវបញ្ហាតានតឹងផ្សេងៗ និងធ្វើឲ្យថាមពលមានតុល្យភាព៕

ប្រភព៖ baykdang

  • ចុច៨ចំណុចនេះ លើរាងកាយ នឹងជួយកាត់បន្ថយ ភាពតានតឹង យ៉ាងឆាប់រហ័ស已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:សុខភាព
Tags: