អ៊ុយ​ក្រែ​ន​ត្រូវ​ហាលអាវ​មុនគេ ខណៈ​ម្ចាស់ផ្ទះ​យូ​រ៉ូ​2016​កក់​កៅអី​វគ្គ​1​ភាគ​8

ក្រុម​ជម្រើសជាតិ​អ៊ុយ​ក្រែ​ន​មិន​មានឱកាស​ឡើង​ទៅ​វគ្គ​បន្ត​បាន​ទេ បន្ទាប់​ពី​ចាញ់​ក្រុម​អៀរ​ឡង់​ខាងជើង​ក្នុង​លទ្ធផល ២-០​ទាំង​មិន​អស់ចិត្ត​កាលពី​ថ្ងៃ​ទី​១៦ មិថុនា កន្លង​ទៅ ។ ទោះជា​អ៊ុយ​ក្រែ​ន​នៅ​មាន​១​ប្រកួត​ចុង​ក្រោយ​ប៉ះ​ជាមួយ​ប៉ូ​ឡូញ​ក្តី ក៏​ក្រុម​នេះ​មិន​មាន​ពិន្ទុ​គ្រប់គ្រាន់​ក្នុង​ការ​ឈាន​ទៅ​វគ្គ​បន្ត​ដដែល ។

ចំណែក​ក្រុម​ម្ចាស់ផ្ទះ​បារាំង​មានឱកាស​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​មុនគេ ខណៈ​មាន​៦​ពិន្ទុ​ក្នុង​ដៃ ដែល​ធ្វើ​ឱ្យ​ក្រុម​នេះ​ឈរ​នៅ​លំដាប់​ទី​១​ក្នុង​ពូ​ល​A ។ បើ​ទោះជា​ការ​ប្រកួត​ជាមួយ​ស្វ៊ី​ស​នៅ​ថ្ងៃអាទិត្យ​ខាង​មុខ​នេះ​ទទួល​បាន​លទ្ធផល​ចាញ់ ឬ​ស្មើ​ក្តី ក៏​បារាំង​នៅ​តែ​មានឱកាស​ដដែល​គ្រាន់តែ​អាច​ធ្លាក់​មក​ត្រឹម​លេខ​២​ក្នុង​ពូ​ល​ប៉ុណ្ណោះ ។

ជាមួយ​គ្នា​នេះ​ដែរ​ក្រុម​អង់គ្លេស​បច្ចុប្បន្ន​ឈរ​នៅ​លេខ​១​ក្នុង​ពូ​ល​B មាន​៤​ពិន្ទុ​ក្នុង​ដៃ បន្ទាប់​ពី​យកឈ្នះ​ក្រុម​វែ​ល ២-១ តែ​ក្រុម​អង់គ្លេស​អាច​នឹង​ធ្លាក់​មក​លេខ​៣ ប្រសិនបើ​ក្រុម​នេះ​ប្រកួត​ចុង​ក្រោយ​ចាញ់​ស្លូ​វ៉ា​គី​នៅ​រាត្រី​ថ្ងៃ​ចន្ទ​ខាង​មុខ ៕

  • អ៊ុយ​ក្រែ​ន​ត្រូវ​ហាលអាវ​មុនគេ ខណៈ​ម្ចាស់ផ្ទះ​យូ​រ៉ូ​2016​កក់​កៅអី​វគ្គ​1​ភាគ​8已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:កីឡា