Justin Bieber បង្ហាញ​រូប​កូនស្រី ពិត ឬ មិន​ពិត ?

6 Videos


តារាចម្រៀងវ័យក្មេងសម្បូររឿងអាស្រូវបានធ្វើឲ្យបណ្តាញសង្គមច្របូកច្របល់នឹងព័ត៌មានរបស់ខ្លួនម្តងទៀត បន្ទាប់ពីបង្ហោះរូបថតពរក្មេងស្រីតូចម្នាក់ ។

P9

បើយោងតាមសារព័ត៌មាន គេបានដឹងថា លោក Justin មិនត្រឹមតែបង្ហោះរូបថតនេះទេ តែថែមទាំងមានសារបញ្ជាក់ថា ជាកូនស្រីខ្លួនថែមទៀតផង ។ ដោយសារតែការបង្ហោះនេះ បានធ្វើឲ្យមហាជន ក៏ដូចជាមិត្តៗអ្នកគាំទ្រខ្លួនជាច្រើនភ្ញាក់ផ្អើល និង ពិតជាចង់ដឹងថា តើនរណាជាម្តាយក្មេងស្រីតូចនេះ ។ ចំពោះសំណួរនេះដែរ គេបានសន្និដ្ឋានថា ប្រហែលជាអតីតមិត្តស្រីគេមួយចំនួនជាម្តាយក្មេងស្រីតូច តែតាមពិតនោះ រូបថតលោកបង្ហោះនោះគឺលោកបានបញ្ជាក់ខាងក្រោមថា លោកគ្រាន់តែលេងសើចប៉ុណ្ណោះ ។

Justin Bieber បង្ហាញ​រូប​កូនស្រី ពិត ឬ មិន​ពិត ?

គួររំឭកដែរថា Justin Bieber បានចូលប្រឡូកក្នុងវិថីសិល្បៈកាលពីឆ្នាំ ២០០៧ ទាំងវ័យក្មេង តែគេអាចកសាងកេរ្តិ៍ឲ្យល្បីសុះសាយត្រឹមតែមួយប៉ព្រិចភ្នែក ដែលធ្វើឲ្យមហាជនជាច្រើនកោតសរសើររូបគេយ៉ាងខ្លាំង ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

Justin Bieber បង្ហាញ​រូប​កូនស្រី ពិត ឬ មិន​ពិត ?
Justin Bieber បង្ហាញ​រូប​កូនស្រី ពិត ឬ មិន​ពិត ?
Justin Bieber បង្ហាញ​រូប​កូនស្រី ពិត ឬ មិន​ពិត ?

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត