អីយ៉ា​! ដេ​ន​នី ក្វាន់ ស្ងាត់ៗ​ក្លាយជា​ថៅកែ​លក់​ឡាន​

6 Videos


តារាសម្ដែងសិចស៊ី ដេននី ក្វាន់ បើទោះបីជាការងារសិល្បៈរបស់នាងមិនសូវលេចធ្លោ ដូចជាតារាល្បីៗមួយចំនួន ក៏ដោយ ក៏តារាស្រីរូបនេះ នៅតែមានជីវភាពហ៊ឺហារ មានមុខជំនួញធំៗនៅក្នុងដៃបីទៅបួនមុខជំនួញឯណោះ ហើយមុខជំនួញធំចុងក្រោយ ដែលនាងទើបតែបង្ហាញជូននេះ គឺជាថៅកែស្រីលក់រថយន្ដ ។

P9

ដេននី ក្វាន់ ទើបតែបង្ហាញមុខជំនួញធំៗចំនួន ៣ នៅក្នុងដៃប្រាប់ដល់អ្នកសារព័ត៌មាន ដែលមុខជំនួញទាំងនោះមាន ដូចជាម្ចាស់ការ៉ាសសាំង ជាអ្នកលក់គ្រឿងសង្ហារឹម និង ជាម្ចាស់ហាងលក់គ្រឿងបញ្ចាំ ។ ប៉ុន្តែថ្មីៗនេះនាងបានបញ្ចេញមុខជំនួញធំមួយទៀត គឺជាថៅកែលក់រថយន្ដតែម្ដង ។ ក្នុងគណនីហ្វេសប៊ុករបស់ ដេននី ក្វាន់ នាងបានបង្ហាញជូននៅប្រភេទរថយន្ដទំនើបមួយគ្រឿងប្រាប់ដល់មហាជនថែមទាំងបង្ហាញពីតម្លៃក្នុងការលក់ចេញទៀតផង ។

អីយ៉ា​! ដេ​ន​នី ក្វាន់ ស្ងាត់ៗ​ក្លាយជា​ថៅកែ​លក់​ឡាន​

ទោះបីជា ដេននី ក្វាន់ ជាតារាស្រីស្រករក្រោយមួយដួងដែលជួបរឿងអាស្រូវច្រើន តែនាងត្រូវបានមហាជន មើលឃើញថានាងមានជីវភាពហ៊ឺហារមិនចាញ់តារាល្បីៗរៀមច្បងមុនប៉ុន្មាននោះឡើយ ហើយបើតាមការអះអាងរបស់នាងនាពេលកន្លងមកបានឱ្យដឹងថា នាងមិនរស់ពឹងផ្អែកទៅលើចំណូលពីសិល្បៈនោះឡើយ ៕ ភូមិន្ទ

អីយ៉ា​! ដេ​ន​នី ក្វាន់ ស្ងាត់ៗ​ក្លាយជា​ថៅកែ​លក់​ឡាន​
អីយ៉ា​! ដេ​ន​នី ក្វាន់ ស្ងាត់ៗ​ក្លាយជា​ថៅកែ​លក់​ឡាន​
អីយ៉ា​! ដេ​ន​នី ក្វាន់ ស្ងាត់ៗ​ក្លាយជា​ថៅកែ​លក់​ឡាន​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត