ឯក​ឧត្តម ជា សុផារ៉ា បញ្ជាឲ្យ​មន្រ្តីជំនាញ​សហការ​ជាមួយ អាជ្ញាធរ​ក្រុងចុះពិនិត្យ​អាគារប៊ូ​ឌីង ពិនិត្យមើ​លលទ្ធ​ភាពសាង​សង់ឡើង​វិញ

ឯកឧត្តម ទេសរដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជា សុផារ៉ា បានបញ្ជាឲ្យកម្លាំងមន្រ្តីជំនាញសហការ ជាមួយអាជ្ញាធររាជធានីភ្នំពេញ ចុះពិនិត្យមើលស្ថានភាពអាគារប៊ូឌីង ដែលមានអាយុកាលរាប់ឆ្នាំ ដើម្បីធ្វើការសិក្សា រកលទ្ធភាពក្នុងគោលបំណងធ្វើការអភិវឌ្ឍន៍ឡើងវិញ។

ឯក​ឧត្តម ជា សុផារ៉ា បញ្ជាឲ្យ​មន្រ្តីជំនាញ​សហការ​ជាមួយ អាជ្ញាធរ​ក្រុងចុះពិនិត្យ​អាគារប៊ូ​ឌីង ពិនិត្យមើ​លលទ្ធ​ភាពសាង​សង់ឡើង​វិញ

នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះ គណៈប្រតិភូប្រទេសជប៉ុន ដឹកនាំដោយ លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ សហការជាមួយតំណាងក្រសួងដែនដី គមនាគមន៍ និងមានការចូលរួមពី ឯកឧត្តមព្រុំ សំខាន់ អភិបាលខណ្ឌចំការមន លោក ខាត់ ណារិទ្ធ ចៅសង្កាត់ទន្លេបាសាក់ បានចុះពិនិត្យស្ថានភាពសំណង់ និងការស្នាក់នៅរបស់ប្រជាពលរដ្ឋ តាមបន្ទប់នៃអាគារ បូឌីញ «ស» ស្ថិតនៅ ភូមិ១និង ភូមិ២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

អាជ្ញាធរបានឲ្យដឹងថា ការចុះពិនិត្យនេះ ដើម្បីឲ្យដឹងច្បាស់ថា តើអាគារបូឌីញ «ស អាចបន្តអាយុកាលដល់ពេលណា ជៀងវាងការប៉ះពាល់ដល់អាយុជីវិត របស់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅទីនោះ ហើយពិនិត្យមើល លទ្ធភាពបានកម្រិតណា លើការអភិវឌ្ឍន៍ឡើងវិញ៕


ឯក​ឧត្តម ជា សុផារ៉ា បញ្ជាឲ្យ​មន្រ្តីជំនាញ​សហការ​ជាមួយ អាជ្ញាធរ​ក្រុងចុះពិនិត្យ​អាគារប៊ូ​ឌីង ពិនិត្យមើ​លលទ្ធ​ភាពសាង​សង់ឡើង​វិញ ឯក​ឧត្តម ជា សុផារ៉ា បញ្ជាឲ្យ​មន្រ្តីជំនាញ​សហការ​ជាមួយ អាជ្ញាធរ​ក្រុងចុះពិនិត្យ​អាគារប៊ូ​ឌីង ពិនិត្យមើ​លលទ្ធ​ភាពសាង​សង់ឡើង​វិញ

ប្រភពៈ gnncambodia