លោក គង់​វិមាន ប្រជុំ ​និង​ចុះ​ត្រួតពិនិត្យ​ ទីតាំង​ការ​ស្តារ​ប្រឡាយ​រំដោះ​ទឹក​ស្អុយ​ក្នុងស្រុក​ស្ទោង​

លោក គង់​វិមាន ប្រជុំ ​និង​ចុះ​ត្រួតពិនិត្យ​ ទីតាំង​ការ​ស្តារ​ប្រឡាយ​រំដោះ​ទឹក​ស្អុយ​ក្នុងស្រុក​ស្ទោង​



កំពង់ធំ ៖ ដើម្បី​មាន​មូលដ្ឋាន​ក្នុង​ការ​ដោះស្រាយ​ការ​ស្តារ​ប្រឡាយ​រំដោះ​ទឹក​ស្អុយ​ចេញពី​ភូមិសាស្ត្រ​ភូមិ​ក្តី ដល់​ទី​ប្រជុំ​ជន​ផ្សារ​ស្ទោង ស្ថិត​ក្នុង​ឃុំ​កំពង់ចិនត្បូង​ ដែល​មាន​ប្រវែង​១២៥០ ម៉ែត្រ លោក គង់ វិមាន អភិបាលរង​ខេត្ត​កំពង់ធំ​ បាន​ដឹកនាំ​ការប្រជុំ​និង​ចុះ​ត្រួតពិនិត្យ​ទីតាំង​ការ​ស្តារ​ប្រឡាយ​រំដោះ​ទឹក​ស្អុយ​ចេញពី​ទីប្រជុំជន​ផ្សារ​ស្ទោង​ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ​២០១៦ ដោយសារ​ការ​កកស្ទះ​នៅតាម​ប្រឡាយ​ដែល​បង្ក​ដោយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រំលោភ​លើដី​ចំណី​ផ្លូវ​ដោយ​សាងសង់​ផ្ទះ​លើ​ប្រឡាយ​ចាស់​ជាហេតុ​ ធ្វើ​ឲ្យ​មានការ​លំបាក​ដល់​បង​ប្អូន​អាជីវករ​ដែល​លក់​នៅ​តាម​ផ្សា​នៅ​រដូវ​វស្សា​ដោយសារ​គ្មាន​ផ្លូវទឹក​បង្ហូរ​ចេញ ក្នុង​ការ​ពិនិត្យឃើញ​ថា ប្រឡាយ​គោក​រាក់ ដោយសារ​សំណង់​ខុសច្បាប់​រំលោភ​យក​ដី​ចំណី​ប្រឡាយ រំលោភ​ចំណី​ផ្លូវ​សាធារណៈ ការ​ចោល​កាកសំណល់​ដោយ​គ្មាន​របៀបរៀបរយ ខ្វះ​សណ្ដាប់ធ្នាប់​អនាម័យ បរិស្ថាន​និង ខ្វះ​សោភ័ណភាព​ទីប្រជុំជន។

លោក គង់ វិមាន សំណូមពរ​ឲ្យ​បងប្អូន​មេត្តា​មាន​ស្មារតី​ភ្ញាក់​រលឹក​ ក្នុង​ការ​រៀបចំ​កែលំអ​នៅតាម​ផ្ទះ​របស់​ខ្លួន ហើយ​អាជ្ញាធរ​ឃុំ​ស្រុក ដែល​ជា​គណៈកម្មការ​ត្រួត​ពិនិត្យ​ជំរុញ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​នោះ​ផ្ទះ​នីមួយៗ​ ត្រូវ​មាន​ការចូល​ រួម​ដោយ​រៀបចំ​ប្រព័ន្ធ​លូ​ដោយ​ខ្លួនឯង​និង​កន្លែង​មួយ​ចំនួន​ទៀត​អាជ្ញាធរ​ និង​ដោះស្រាយ​នូវ​គ្រឿងចក្រ​និង​ថវិកា​មួយ​ចំនួន​ដើម្បី​ដោះស្រាយ​ឲ្យ​បាន​ផ្លូវទឹក​ដើម្បី​ជៀសវាង​នូវ​ការ​កកស្ទះ​ពេល​រដូវ​ទឹក​ឡើង​ខាងមុខ ទទឹម​នេះ​ដែរ​ក្នុងនាម​អាជ្ញាធរ​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​បញ្ឈប់​ការ​បោះបង់ចោល​នូវ​កាកសំណល់​រឹង រាវ​នៅ​តាម​ប្រឡាយ និង​សូម​ធ្វើការ​អំពាវនាវ​ដោយមាន​ការចូលរួម​ជា​ថវិកា សម្ភារៈ ដើម្បី​ស្តារ​ប្រឡាយ​ឲ្យ​មាន​ភាព​ល្អប្រសើរ​ឡើងវិញ ហើយ​វា​អាច​បញ្ជា​ស​នូវ​ក្លិន​ដែល​ល្អ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ផង​ដែរ ចំពោះ​បញ្ហា​សំណង់​មួយចំនួន​ដែល​សាងសង់​ដោយ​គ្មាន​ច្បាប់ទម្លាប់ ត្រឹមត្រូវ​សូម​ឲ្យ​ម្ចាស់​សំណង់​រត់ទៅ​រក​ច្បាប់ ហើយ​មន្ត្រី​ភូមិបាល​ស្រុក​ត្រូវ​រៀបចំ​បែបបទ​រដ្ឋបាល​ដើម្បី​បំពេញ​តាម​នីតិវិធី​ផ្លូវច្បាប់​ឲ្យ​គាត់ កុំ​ឲ្យ​ចេញ​ច្បាប់​សំណង់​ខុសច្បាប់​ឲ្យ​គាត់​ធ្វើ​ដែល​មិន​ជា​ការ​ប៉ះពាល់​ដល់​ដី​សាធារណៈ​របស់​រដ្ឋ ដូច​ជា ប្រឡាយ​ទឹក ចំណី​ផ្លូវ នៅ​ចំពោះ​មុខ​សូម​ឲ្យ​អាជ្ញាធរ​ត្រូវ​រៀបចំ​ផែនការ​ដើម្បី​ធ្វើ​កិច្ច​ការងារ​នេះ​ដោយ​បង្កើត​ជា​ក្រុម​ការងារ​ចម្រុះ និង​ចាត់តាំង​ឲ្យ​មន្ត្រី​ចុះ​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​នៅ​តាម​ប្រឡាយ​និង​គៀងគរ​ស្វែងរក​ប្រភព​ថវិកា​ និង​សម្ភារៈ ដើម្បី​ទទួល​លទ្ធផល​ល្អប្រសើរ​ក្នុងការ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ចំពោះ​ចំណាត់​ការ​នេះ​លោក អ៊ុត សំអន អភិបាលខេត្ត មានការ​គាំទ្រ​ព្រមទាំង​មានការ​លើកទឹកចិត្ត​និង​ត្រៀម​ផ្តល់​ជា​ប្រេង​សម្រាប់​ដំណើរ​ការ​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ខាង​លើនេះ​ឲ្យ​ទទួល​បាន​ជោគជ័យ ទាល់តែ​មានការ​ចូលរួម​គាំទ្រ​ទាំង​គ្រប់​ភាគី​ពាក់ព័ន្ធ៕
លោក គង់​វិមាន ប្រជុំ ​និង​ចុះ​ត្រួតពិនិត្យ​ ទីតាំង​ការ​ស្តារ​ប្រឡាយ​រំដោះ​ទឹក​ស្អុយ​ក្នុងស្រុក​ស្ទោង​

លោក គង់​វិមាន ប្រជុំ ​និង​ចុះ​ត្រួតពិនិត្យ​ ទីតាំង​ការ​ស្តារ​ប្រឡាយ​រំដោះ​ទឹក​ស្អុយ​ក្នុងស្រុក​ស្ទោង​

លោក គង់​វិមាន ប្រជុំ ​និង​ចុះ​ត្រួតពិនិត្យ​ ទីតាំង​ការ​ស្តារ​ប្រឡាយ​រំដោះ​ទឹក​ស្អុយ​ក្នុងស្រុក​ស្ទោង​

លោក គង់​វិមាន ប្រជុំ ​និង​ចុះ​ត្រួតពិនិត្យ​ ទីតាំង​ការ​ស្តារ​ប្រឡាយ​រំដោះ​ទឹក​ស្អុយ​ក្នុងស្រុក​ស្ទោង​ លោក គង់​វិមាន ប្រជុំ ​និង​ចុះ​ត្រួតពិនិត្យ​ ទីតាំង​ការ​ស្តារ​ប្រឡាយ​រំដោះ​ទឹក​ស្អុយ​ក្នុងស្រុក​ស្ទោង​

លោក គង់​វិមាន ប្រជុំ ​និង​ចុះ​ត្រួតពិនិត្យ​ ទីតាំង​ការ​ស្តារ​ប្រឡាយ​រំដោះ​ទឹក​ស្អុយ​ក្នុងស្រុក​ស្ទោង​