ប្រជាពលរដ្ឋ​លើកឡើង​ពី​បញ្ហា​សត្វ​គោ​ អនាធិបតេយ្យ​ទាំង​យប់ ​ទាំង​ថ្ងៃ ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​

ប្រជាពលរដ្ឋ​លើកឡើង​ពី​បញ្ហា​សត្វ​គោ​ អនាធិបតេយ្យ​ទាំង​យប់ ​ទាំង​ថ្ងៃ ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​

ឧត្តរមានជ័យ​ ៖ ​ប្រជាពលរដ្ឋ​​បាន​លើក​ឡើង​​​​ ពី​បញ្ហា​សត្វ​គោ​ទាំង​យប់ ​ទាំង​ថ្ងៃ​បាន​បង្ក​ការ​រំខាន​ដល់​ពួកគាត់​​នៅ​ក្នុង​ផ្សារ​ត្រពាំង​ប្រាសាទ ​ហើយ​សំណូមពរ​ដល់​អាជ្ញាធរ​ឃុំ​ត្រពាំង​ប្រាសាទ ​និង​លោក​អភិបាលស្រុក​ត្រពាំង​ប្រាសាទ ក៏ដូចជា​ម្ចាស់​សត្វ​គោ​នៅ​ក្នុង​ទីរួមស្រុក ​មេត្តា​ដោះស្រាយ​បញ្ហា​នេះ​ផង។
ប្រជាពលរដ្ឋ​និយាយ​ថា សត្វ​គោ​ជាច្រើន​ម្ចាស់ ​ដែល​គេ​ព្រលែង​ទាំង​យប់ ​ទាំង​ថ្ងៃ​ដោយ​ពុំ​ឃើញ​មាន​អាជ្ញាធរ​ ឬ​សមត្ថកិច្ច​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ ឬ​មាន​វិធានការ​ចំពោះ​សត្វ​គោ​នោះ​ឡើយ​។

ប្រជាពលរដ្ឋ​បន្ត​ថា មិន​​ត្រឹម​តែ​នៅ​ក្នុង​ផ្សារ​ប៉ុណ្ណោះ​ទេ ដែល​រង​​ការ​រំខាន​ពី​សត្វ​គោ គឺ​ទូទាំង​ទីរួមស្រុក​ត្រពាំង​ប្រាសាទ និង​បេនឡាន​ក្រុង​តែ​ម្ដង​ ដែល​សត្វ​គោ​ទាំង​នោះ ​បាន​វាយលុក​យក​ទីតាំង ​​ទាំង​យប់​ទាំង​ថ្ងៃ​​​​ ​បង្ក​ការ​រំខាន​នៅ​តាម​តូប​លក់ដូរ​របស់​ប្រជាពលរដ្ឋ ​ព្រោះ​វា​បាន​ដើរ​ពាសវាលពាសកាល ​និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​ទៀត​ផង។ ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ម្ចាស់​គោ​ឈ្មោះ ធឿន ដែល​មាន​ផ្ទះ​នៅ​ខាងកើត​រង្វង់​មូល​ស្រុក​ត្រពាំង​ប្រាសាទ ដោយ​គ្រាន់​តែមួយ​ម្ចាស់​ឈ្មោះ​ខាងលើ មាន​គោ​ចំនួន​៧០​ក្បាល​ឯណោះ ហើយ​មិន​ត្រឹម​តែមួយ​ម្ចាស់​ប៉ុណ្ណោះ​ទេ សត្វ​គោ នៅ​ក្នុង​ស្រុក​ត្រពាំង​ប្រាសាទ មាន​ច្រើន​ម្ចាស់​ផង​ដែរ​ ​ក្នុង​នោះ​ក៏​មាន​សត្វ​គោ​របស់​មេភូមិ​ត្រពាំង​ប្រាសាទ​ឈ្មោះ ធី ក៏បាន​ព្រលែង​ជា​អនាធិបតេយ្យ​ដែរ។ កន្លងមក​ប្រជាពលរដ្ឋ​បាន​រាយ​ការណ៍​ឲ្យ​អាជ្ញាធរ ហើយ​អាជ្ញាធរ​ស្រុក​បាន​ហៅ​ម្ចាស់​គោ​ទៅ​ធ្វើ​ការអប់រំ​ និង​ឲ្យ​​រៀបចំ​ឲ្យ​បាន​ត្រឹមត្រូវ នៅ​ពេល​យប់​ត្រូវ​ដេញ​គោ​ដាក់​ក្រោល ហើយ​នៅ​ពេល​ថ្ងៃ​ត្រូវ​មាន​អ្នក​ឃ្វាលគោ​​កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ផ្សារ ​ក៏ប៉ុន្តែ​បាន​តែ​មួយ​រយៈ​ប៉ុណ្ណោះ ​ក្រោយ​មក​​​មាន​សត្វ​គោ​​​ច្រើនជាង​មុន​ទៅ​ទៀត​ ​រំខាន​ប្រជាពលរដ្ឋ​ទាំង​យប់​ទាំង​ថ្ងៃ ​​នៅ​ក្នុង​ផ្សារ​ស្រុក​ត្រពាំង​ប្រាសាទ នៅ​តាម​បេនឡាន​ក្រុង​ និង​នៅ​រង្វង់​មូល​ស្រុក​ត្រពាំង​ប្រាសាទ៕