លោកស្រី ឃួន ឃុន​ឌី នាំ​យក​អំណោយ​ចែក​ជូន​គ្រួសារ​ជនពិការ​ និង​រស់នៅ​ជាមួយ​ជំងឺ​អេដស៍ ក្នុង​ក្រុង​ស្ទឹងសែន​

កំពង់ធំ ៖ រសៀល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ លោកស្រី ឃួន ឃុន​ឌី អនុប្រធាន​សាខា​កាកបាទ​ក្រហមកម្ពុជា ខេត្ត​កំពង់ធំ បាន​នាំ​យក​អំណោយ​ចែក​ជូន​គ្រួសារ​ជនពិការ​និង​រស់នៅ​ជាមួយ​ជំងឺ​អេដស៍ ចំនួន ៨ គ្រួសារ នៅ​សង្កាត់ កំពង់​ក្របៅ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ។ លោកស្រី ឃួន ឃុន​ឌី បាន​ធ្វើការ​ផ្ដាំផ្ញើ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជា​ពល​ដែល​មាន​ជំងឺ​ទាំងអស់ ដែល​ជា​និច្ចកាល​សម្ដេច​តែង​បាន​គិតគូរ អំពី​ការ​លំបាក​របស់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​មូលដ្ឋាន​ជ​ពិសេស​ជនក្រីក្រ ជន​ងាយ​រងគ្រោះ ជន​ចាស់ជរា អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​ទុរគតជន​នានា​។ លោកជំទាវ ក៏បាន​ផ្ដាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់ លោក អ៊ុត សំអន ប្រធាន​សាខា​កាក​បាទក្រហមកម្ពុជា​ខេត្ត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​មូលដ្ឋាន​ផង​ដែរ។

លោកជំទាវ​បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំងអស់ សូម​ថែរក្សា​សុខភាព តាមរយៈ​ការ​អនាម័យ​ការរស់នៅ ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត ដើម្បី​មាន​សុខភាព​ល្អ និង​រស់នៅ​បាន​យូរ​អង្វែង ដើម្បី​បន្ត​មើល​ការ​អភិវឌ្ឍ​រីកចម្រើន របស់​ប្រទេសជាតិ​បន្ត​ទៀត​ជា​យើង​ទាំង​អស់គ្នា​ត្រូវ​ចេះ​ការប្រោសប្រណី ផ្តល់​នូវ​ការ​ចែករំលែក​នូវ​ការលំបាក​របស់​ប្រជាពលរដ្ឋ​យើង​នា​ពេលនេះ​បាន​ទាន់​ពេល​ដែល​ចាំបាច់​។ អំណោយ​ដែល​ត្រូវ​ចែក​ជូន​ក្នុង​ឱកាស​នោះ ក្នុង​១​គ្រួសារ​ទទួល​បាន អង្ករ​២៥​គីឡូក្រាម មី​១​កញ្ចប់ ទឹកត្រី​១​ដប ទឹកស៊ីអ៊ីវ​១​ដប សារុង​១ ក្រមា​១ និង​សាខា​សមាគម​នារី​កម្ពុជា​ដើម្បី​អភិវឌ្ឍ​ខេត្ត​កំពង់ធំ ​បាន​ផ្តល់​ថវិកា​ចំពោះ​គ្រួសារ​រស់នៅ​ជាមួយ​ជម្ងឺអេដស៍​មួយ​គ្រួសារ ២០​ដុល្លារ​អាមេរិក​ផង​ដែរ៕