ហ្សា​ង​ហ្សេ​មីង ទើប​ត្រូវបាន​ចាប់ខ្លួន​នៅ​ភូមិគ្រឹះ​ឯកជន​

Kenh13 របស់វៀតណាមផ្សាយបន្តពី The Epoch Times ដែលទើបដកស្រង់ប្រភពព័ត៌មានមួយពីប្រទេសចិន ឲ្យដឹងថា អតីតអគ្គលេខាធិការបក្សកុម្មុយនិស្តចិន ហ្សាងហ្សេមីង ត្រូវបានគេនាំខ្លួនចេញពីភូមិគ្រឹះ ហើយបច្ចុប្បន្ន កំពុងត្រូវបានកងទ័ពឃុំខ្លួននៅក្រុងប៉េកាំង ។ ប្រភពខាងលើ កំពុងត្រូវបានបន្តស៊ើបបញ្ជាក់ ។

ហ្សា​ង​ហ្សេ​មីង ទើប​ត្រូវបាន​ចាប់ខ្លួន​នៅ​ភូមិគ្រឹះ​ឯកជន​

តាម The Epoch Times នៅម៉ោង ៤ ព្រឹកព្រលឹមថ្ងៃទី ១០ មិថុនា ២០១៦ ហ្សាងហ្សេមីង ត្រូវបានចាប់ខ្លួនពីភូមិគ្រឹះឯកជន រួចប្រគល់ឲ្យប៉ូលីសប្រដាប់អាវុធប្រជាជនចិន តាមបទបញ្ជារបស់បញ្ជាការកងពិសេសមួយ ។ ប្រភពដដែលឲ្យដឹងថា ភារៈកិច្ចនេះត្រូវបានប្រគល់ឲ្យបណ្តាមន្ត្រីជាន់ខ្ពស់ដែលចូលនិវត្តន៍ ។

កងពិសេសរបស់ប៉ូលីសប្រដាប់អាវុធ អនុវត្តករណីចាប់ខ្លួនខាងលើបញ្ជាផ្ទាល់ដោយនាយកខុទ្ធកាល័យក្រសួងនគរបាល ។ ក្រោយមក គេបាននាំ ហ្សាងហ្សេមីង ទៅកាន់មូលដ្ឋានយោធាមួយរបស់កងទ័ពតំបន់ប៉េកាំង រួចប្រគល់ឲ្យឧត្តមសេនីយ៍ត្រី និងវរៈសេនីយ៍ឯកម្នាក់ នៃកងទ័ពរំដោះប្រជាជនចិន (PLA) ។ ប្រភពដដែលពណ៌នាថា មានមនុស្សម្នាក់ស្លៀកពាក់ស៊ីវិល បានបង្ហាញវត្តមាននៅខណៈពេលចាប់ ហ្សាងហ្សេមីង ដែលប្រហែលជាភ្នាក់ងារពិសេស ។


ហ្សា​ង​ហ្សេ​មីង ទើប​ត្រូវបាន​ចាប់ខ្លួន​នៅ​ភូមិគ្រឹះ​ឯកជន​

រូបភាពមួយត្រូវបានចាត់ទុកថាជាទិដ្ឋភាពនៃការនាំខ្លួន

ប្រភពនេះនៅបានឲ្យដឹងបន្ថែមថា បទបញ្ជាចាប់ខ្លួន ហ្សាងហ្សេមីង ត្រូវបានអនុម័តផ្ទាល់ពីស្នងការបញ្ជាការមជ្ឈឹម ដែលជាស្ថាប័នមានអំណាចកំពូលក្នុងកងទ័ព ។ ភារៈកិច្ចនេះ ត្រូវបានអនុម័តយ៉ាងសម្ងាត់បំផុត ។

តាម Epoch Times នោះកាសែតនេះកំពុងបន្តស្វែងយល់ និងស៊ើបបញ្ជាក់ ភាពប្រាកដប្រជានៃព័ត៌មានខាងលើ ៕