មហាផ្ទៃ​ឈ្នះ​មេដាយ​ច្រើនជាងគេ​ក្នុងការ​ប្រជែង​ជើងឯក​សូ​ហ្វ​តិ​ន្នី​ស​ថ្នាក់ជាតិ និពន្ធដោយ : សឿន វណ្ណឌេត       June-17-2016, 4:32 pm         117

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មហាផ្ទៃ​ឈ្នះ​មេដាយ​ច្រើនជាងគេ​ក្នុងការ​ប្រជែង​ជើងឯក​សូ​ហ្វ​តិ​ន្នី​ស​ថ្នាក់ជាតិ​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០១៦ បានបញ្ចប់​កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា បន្ទាប់ពី​ធ្វើការ​ប្រកួត​អស់​រយៈពេល​៥​ថ្ងៃ​កន្លងមក ដោយ​ឆ្នាំនេះ​ក្រសួងមហាផ្ទៃ​បានឈ្នះ​មេដាយមាស​ច្រើនជាងគេ​។ នា​ពិធី​បិទ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​កាលពី​ព្រឹក​មិញ​នេះ លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា បានផ្តល់​អនុសាសន៍​ចំនួន​៥​ចំណុច ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡា​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ទាំង​បរិមាណ និង​គុណភាព​។

​ក្លិប​កីឡា​សូ​ហ្វ​តិ​ន្នី​ស​របស់​ក្រសួងមហាផ្ទៃ​បាន​គ្រង​តំណែង​ជើងឯក​នៃ​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦​នេះ​បន្ទាប់ពី​ក្រុម​នេះ​បានឈ្នះ​មេដាយ​ច្រើនជាងគេ​ក្នុងចំណោម​ក្លិប​-​សមាគម​ទាំង​៨​ចូលរួម​។ ក្រសួងមហាផ្ទៃ​ទទួលបាន​មេដាយ​សរុប​ចំនួន​១៨​មេដាយ​ក្នុងនោះ​មាស​៩ ប្រាក់​៤ និង​សំរឹទ្ធ​៥ ឬ​ឯ​ក្លិប​អគ្គស្នងការ​នគរបាល់​ជាតិ និង​ក្រសួងការពារជាតិ​ទទួលបាន​៤​មេដាយ ប្រាក់​២ និង​សំរឹទ្ធ​២ ចំណែក​ខេត្តកំពង់ស្ពឺ​ទទួលបាន​មេដាយប្រាក់​១​គ្រឿង​ផងដែរ​។​

មហាផ្ទៃ​ឈ្នះ​មេដាយ​ច្រើនជាងគេ​ក្នុងការ​ប្រជែង​ជើងឯក​សូ​ហ្វ​តិ​ន្នី​ស​ថ្នាក់ជាតិ និពន្ធដោយ : សឿន វណ្ណឌេត       June-17-2016,  4:32 pm         117

 មេដាយមាស​ទាំង​៩​របស​ក្លិប​ក្រសួងមហាផ្ទៃ​ឈ្នះ​លើ​វិញ្ញាសា​ទាំង​៩​ដែល​សហព័ន្ធ​ដាក់ចូល​រួម​ប្រកួត​នៅ​ឆ្នាំនេះ ឬ​ឯ​មេ​ប្រាក់​ចំនួន​៤ ឈ្នះ​លើ​វិញ្ញាសា​វាយ​ម្នាក់​ទល់​ម្នាក់​នារី វាយ​គូ​បុរស​-​នារី វាយ​ទោល​បុរស​ក្របខណ្ឌ​«​ក​» និង​ប្រកួត​ជា​ក្រុម​បុរស​។ ចំណែក​មេដាយ​សំរឹទ្ធ​ចំនួន​៥ ឈ្នះ​លើ​វិញ្ញាសា​វាយ​ម្នាក់​ទល់​ម្នាក់​នារី វាយ​ម្នាក់​ទល់​ម្នាក់​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ វាយ​ម្នាក់​ទល់​មា្ន​ក់​បុរស​ក្របខណ្ឌ​«​ខ​» វាយ​ទោល​បុរស​ក្របខណ្ឌ​«​ក​» និង​វាយ​គូ​បុរស​ក្របខណ្ឌ​«​ក​»​។

​នា​ពិធី​បិទ​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជ្រើស​ជើងឯក​ថ្នាក់ជាតិ​កាល​ព្រឹក​មិញ​នេះដែរ លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា បាន​កោតសរសើរ​ចំពោះ​កម្រិត​បច្ចេកទេស និង​សមត្ថភាព​របស់​កីឡាករ​កីឡាការិនី​សូ​ហ្វ​តិ​ន្នី​ស ក៏ដូចជា​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ទាំងមូល ដែល​អាច​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​មានការ​រីកចម្រើន​ក្នុង​រយៈពេល​ដ៏​ខ្លី ជាពិសេស​តាមរយៈ​ការ​ឈ្នះ​មេដាយ​ពី​ការប្រកួត​អន្តរជាតិ​ផ្សេងៗ​។
មហាផ្ទៃ​ឈ្នះ​មេដាយ​ច្រើនជាងគេ​ក្នុងការ​ប្រជែង​ជើងឯក​សូ​ហ្វ​តិ​ន្នី​ស​ថ្នាក់ជាតិ និពន្ធដោយ : សឿន វណ្ណឌេត       June-17-2016,  4:32 pm         117

​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា បាន​បញ្ជាក់ថា​៖«​យើង​សង្កេតឃើញថា សហព័ន្ធ​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​ទើបតែ​បង្កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ខ្លី​ដែរ ប៉ុន្តែ​សហព័ន្ធ​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​អាច​ពង្រីក​ខ្លួន​យ៉ាង​លឿន​។ ការងារ​បច្ចេក​ក៏មាន​ការរីកចំរើន​ទាំង​នៅក្នុង​ស្រុក ហើយ​ការ​បញ្ជូនទៅ​ប្រកួត​នៅក្រៅ​ស្រុក​ក៏​ទទួលលទ្ធផល​ល្អ​ដែរ​។ នេះ​យើង​ឃើញថា​លទ្ធផល​ល្អ​នេះ​គឺជា​ការខិតខំ​ប្រឹងប្រែង​របស់​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​»​។

​ជាមួយគ្នានេះ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា លោក ជា ប៊ុនហេង បាន​វាយតម្លៃ​ផងដែរថា ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជ្រើសរើស​ជើងឯក​ថ្នាក់​ឆ្នាំ​បានបញ្ចប់​ដោយ​ជោគជ័យ​ខ្ពស់ ជាពិសេស​តាមរយៈ​ការទទួលបាន​ការកោតសរសើ​រ​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​។ ហើយ​លោក​សង្កេតឃើញថា កម្រិត​បច្ចេកទេស និង​សមត្ថភាព​របស់​កីឡាករ​កីឡាការិនី​ក៏មាន​ការរីកចម្រើន​ជាង​ឆ្នាំមុន​ផងដែរ​។
មហាផ្ទៃ​ឈ្នះ​មេដាយ​ច្រើនជាងគេ​ក្នុងការ​ប្រជែង​ជើងឯក​សូ​ហ្វ​តិ​ន្នី​ស​ថ្នាក់ជាតិ និពន្ធដោយ : សឿន វណ្ណឌេត       June-17-2016,  4:32 pm         117

​ឆ្លៀ​ង​ក្នុងឱកាស​នៃ​ការបិទ​ការប្រកួត​នេះដែរ លោក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា អ៊ុក សិទ្ធិ​ជាតិ បាន​ផ្តល់នូវ​អនុសាសន៍​ចំនួន​៥​ចំណុច​ផងដែរ ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡា​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ទាំង​បរិមាណ និង​គុណភាព​ក្នុង​រយៈពេល​ដ៏​ខ្លី ដើម្បី​ត្រៀមខ្លួន​ក្នុងការ​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​ក្នុង​អនុសាសន៍​នោះដែរ លោក​បាន​ផ្តោតទៅលើ​ការរៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ផ្ទៃក្នុង​របស់​សហព័ន្ធ ក៏ដូចជា​បណ្តា​ក្លិប​-​សមាគម​នៅ​ទូទាំងប្រទេស និង​ការបណ្តុះបណ្តាល​កីឡាករ គ្រូបង្វឹក ចៅក្រម​អាជ្ញាកណ្តាល​ឲ្យ​មាន​ទាំង​បរិមាណ និង​គុណភាព​។ ម្យ៉ាងទៀត​ចង់​សហព័ន្ធ​ស្វែងរក​ដៃគូ​ឧបត្ថម្ភ ដើម្បី​រៀបចំ​ការប្រកួត​ឲ្យ​ការប្រកួត​ឲ្យ​បាន​ច្រើន​។
មហាផ្ទៃ​ឈ្នះ​មេដាយ​ច្រើនជាងគេ​ក្នុងការ​ប្រជែង​ជើងឯក​សូ​ហ្វ​តិ​ន្នី​ស​ថ្នាក់ជាតិ និពន្ធដោយ : សឿន វណ្ណឌេត       June-17-2016,  4:32 pm         117

​អនុសាសន៍​ទាំង​៥​ចំណុច​នោះ​រួមមាន​៖ ទី​១. ពង្រឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង​ផ្ទៃក្នុង​សហព័ន្ធ ក្លិប​-​សមាគម ទូទាំងប្រទេស​, ទី​២. បណ្តុះបណ្តាល​ថ្នាក​ថ្នាល​តាម​កម្រិត​អាយុ និង​បង្កើន​បរិមាណ​កីឡាករ កីឡាការិនី ក្លិប​-​សមាគម​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ឲ្យ​បាន​ទូលំទូលាយ​ទូទាំងប្រទេស​, ទី​៣. ពង្រឹងសមត្ថភាព​អាជ្ញាកណ្តាល​ចៅក្រម​ឲ្យ​បាន​ទាំង​បរិមាណ និង​គុណភាព​កម្រិត​ជាតិ​និង​អន្តរជាតិ​, ទី​៤. ពង្រឹង​ការរៀបចំ​ការប្រកួត និង​ការហ្វឹកហាត់​នៅតាម​ក្លិប​-​សមាគម​ឲ្យ​បាន​រឹងមាំ និង​ទី​៥ ប្រឹងប្រែង​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍​។

​គួរ​បញ្ជាក់ថា ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៦ ដែល​ធ្វើការ​ប្រកួត​អស់​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែមិថុនា ដែលមាន​កីឡាករ​កីឡាការិនី​៩២​នាក់​តំណាង​ឲ្យ​ក្លិប​-​សមាគម​ចំនួន​៩​ចូលរួម និង​មាន​៩​ប្រទេស​វិញ្ញាសា បានបញ្ចប់​យ៉ាង​ជោគជ័យ​កាលពី​ព្រឹក​មិញ​នេះ​នៅ​ទីលាន​សូ​ហ្វ​តិ​ន្នី​ស​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ក្រោ​ប​វត្តមាន​របស់លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា នៃ​ក្រសួង​អប់រំ​យុវជន និង​កីឡា​។  
មហាផ្ទៃ​ឈ្នះ​មេដាយ​ច្រើនជាងគេ​ក្នុងការ​ប្រជែង​ជើងឯក​សូ​ហ្វ​តិ​ន្នី​ស​ថ្នាក់ជាតិ និពន្ធដោយ : សឿន វណ្ណឌេត       June-17-2016,  4:32 pm         117