បារាំង​​ចាប់​អ្នក​បង្កហិង្សា​ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់​ Euro 2016

បន្ទាប់​ពី​ការ​បង្ក​ហិង្សា​អស់​រយៈពេល​មួយ​អាទិត្យ​ នៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​ទ្វីបអឺរ៉ុប​​ ឆ្នាំ​២០១៦ ​រួច​មក បារាំង​បាន​​សម្រេច​ចាប់​ខ្លួន​​អ្នក​គាំទ្រ​​​រុ​ស្សី​៣​នាក់​ដាក់​ពន្ធ​ធនា​គា​រ និង​​គ្រោង​​បណ្តេញ​២០​នាក់​ទៀតពី​ប្រទេស ​​ឈប់ឱ្យ​​មើល​ការប្រកួត​បាល់ Euro 2016​នៅ​​អាទិត្យ​ក្រោយ​នេះ​ ។

គួរ​​បញ្ជាក់​​​​ថា ការ​បង្ក​ហិង្សា​នេះ ​កើតឡើង​នៅ​ពេល​អ្នកគាំទ្រ​ទាំងអស់​​កំពុង​មើលការ​ប្រកួត ​រវាង​ក្រុម​រុ​ស្សី ​និង​អង់គ្លេស​ ដែល​​ធ្វើ​ឱ្យ​មាន​​អ្នក​រង​របួស​ដល់​​១៦​នាក់​ ។ តែបើ​កាន់តែ​ច្បាស់​នោះ​​ គឺ​អំពើ​ហិង្សា​នេះ​ កើត​មាន​ជា​បណ្តើរ​ៗតាំងពី​មុន​មក​ម្ល៉េះ​ ។ ពោល​គឺ​វា​ចាប់ផ្តើម​ តាំងពី​មានការ​ប្រកួត​រវាង​រុ​ស្សី​ និង​ស្លូ​វ៉ា​គី​ នៅ​ថ្ងៃ​ពុធ ​(​ម៉ោង​តំបន់​) និង​ការ​ប្រកួត​រវាង​អង់គ្លេស ​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ (​ម៉ោង​តំបន់​)​ ។

អ្នកគាំទ្រ​រុ​ស្សី​៣​នាក់​ដាក់គុក​នោះ​​មាន​ ៖
លោក Alexei Erunov ដែល​ជា​អ្នកគ្រប់គ្រង​ផ្នែក​ទំនាក់ទំនង​ Fan ​នៅ​ក្លឹ​ប​បាល់់ទាត់​មួយ​​ដ៏​ល្បី ​ដែល​មានឈ្មោះ​ថា Lokomotiv Moscow ​​លោក​ត្រូវ​បាន​គេ​សម្រេច​ឱ្យ​​ជាប់គុក​២​ឆ្នាំ​ ។ លោក Nikolai Morozov ដែល​ជា​អ្នកគាំទ្រ​រុ​ស្សី​ បាន​កាត់ទោស​ឱ្យ​​ជាប់​គុក​​១២​​ខែ​ ។ លោក Sergei Gorbachev ដែល​ជា​អ្នកគ្រប់គ្រង​​នៅ​ក្រុមហ៊ុន​សាងសង់​​រុ​ស្សី ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់គុក​១៨​​ខែ​។

បន្ថែម​ពីលើ​ការ​ចាប់​ដាក់​ពន្ធ​ធនាគារ ពួក​គេ​ទាំង​៣​រូប​នេះ ​នឹង​ត្រូវ​បាន​គេ​ហាមឃាត់​​មិន​ឱ្យ​មានមុខ​នៅ​បារាំង​រយៈពេល​២​ឆ្នាំ​ បន្ទាប់​ពី​​ការ​​ដោះ​​លែង ​។ ការ​បង្ក​ហិង្សា​នេះ​ បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​១១​ មិថុនា​ មក​​ម្ល៉េះ ដែល​បង្ក​ឱ្យ​មាន​អ្នក​រង​របួស​សរុប​៣៦​នាក់​ ។