ប៉ែន ចំ​រ៉ុង បង្ហាញមុខ​នៅ​តុលាការ​ជា​លើក​ទី​ពីរ នៅថ្ងៃនេះ​

6 Videos


តារាសម្តែង ប៉ែន ចំរុង បានបង្ហាញមុខ នៅតុលាការជាលើកទីពីរនៅថ្ងៃទី ១៧ ខែមិថុនា ក្នុងបណ្តឹងលែងលះរវាងលោកនិង ភិន សុដាលីស។តែអ្វី ដែលកត់សំគាល់នោះ ការបង្ហាញមុខជា លើកទីពីរ នៅតុលាការថ្ងៃនេះ គេមិនបានឃើញវត្តមាន អតីតភរិយា ភិន សុដាលីស នោះទេ ។

P9

ទោះបីជាមិនមានវត្តមាន ភិន សុដាលីស នៅក្នុងការបង្ហាញមុខជាលើកទីពីរក៏ពិតមែន តែយ៉ាងណា មេធាវីតំណាង ភិន សុដាលីស មានវត្តមានជំនួសនាង នៅថ្ងៃនេះ ។ ប្រសិនបើការបង្ហាញខ្លួនរវាងភាគីទាំងពីរ នៅលើកនេះ សម្របសម្រួលមិនទទួលបានលទ្ធផល តុលាការនិងអោយអ្នកទាំងពីរបន្ថែមភស្តុតាងមុននិងចេញសេចក្តី សម្រេចលែងលះជាផ្លូវការ ។

ប៉ែន ចំ​រ៉ុង បង្ហាញមុខ​នៅ​តុលាការ​ជា​លើក​ទី​ពីរ នៅថ្ងៃនេះ​

គួរបញ្ជាក់ថា លោក បែ៉ន ចំរ៉ុង បានដាក់ពាក្យសុំលែងលះ ភរិយាមិនបានរៀបការ ភិន សុដាលីស កាលពីអំឡុងបុណ្យចូលឆ្នាំខ្មែរ ដោយហេតុផលរស់នៅមិនចុះសម្រុងគ្នា ។ អ្នកទាំងពីរបានបង្ហាញមុខជាលើក ដំបូងតាមដីការកោះរបស់តុលាការកាលពីថ្ងែទី ១២ ខែឧសភា កន្លងទៅ ។ អ្វីដែលកត់សំគាល់នោះ ផ្ទៃពោះរបស់ ភិន សុដាលីសកាន់តែធំកៀកដល់ថ្ងៃសម្រាល នាងតែងតែត្អូញត្អែរពីផលវិបាក ដែលរស់នៅក្នុងស្ថានភាព ពរពោះ ដោយគ្មានស្វាមីនៅថ្នមថែរ ៕ អាលីណា

ប៉ែន ចំ​រ៉ុង បង្ហាញមុខ​នៅ​តុលាការ​ជា​លើក​ទី​ពីរ នៅថ្ងៃនេះ​
ប៉ែន ចំ​រ៉ុង បង្ហាញមុខ​នៅ​តុលាការ​ជា​លើក​ទី​ពីរ នៅថ្ងៃនេះ​
ប៉ែន ចំ​រ៉ុង បង្ហាញមុខ​នៅ​តុលាការ​ជា​លើក​ទី​ពីរ នៅថ្ងៃនេះ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត