ឌី​ជេ ឡាយ អិន បើក​កកាយ​មូលហេតុ​អតីត​ភរិយា​បែកចិត្ត​

6 Videos


កន្លងទៅនេះមហាជនបានដឹងរឿងថា ឌីជេ ឡាយ អិន បែកបាក់ពីអតីតភរិយាមានការឈឺចាប់ និងខូចចិត្តជាខ្លាំងរហូតយកសត្វធ្វើជាមិត្តទៀតផងតែគេមិនទាន់ដឹងច្បាស់ពីមូលហេតុនាំឲ្យបែកបាក់នោះទេគឺទើបតែពេលដែលស្វាមីក្រោយរបស់នាងដែលជាអ្នកជំនួញល្បីល្បាញ ត្រូវតុលាការឃុំខ្លួនក៏បានបញ្ចេញរឿងនោះជាចំហរតែម្តង ។

P9

ឌីជេ ឡាយអ៊ិន បានបង្ហោះការឈឺចាប់ជាសាធារណៈថា កាលពីប៉ុន្មានឆ្នាំមុនដោយសារលោក មិនមានជំនួញស្ដុកស្ដម្ភ ទើបធ្វើឲ្យភរិយារបស់លោកសុខចិត្តបីកូនដែលលោកមិនច្បាស់ថា ជាឈាម របស់ខ្លួន ឬជាឈាមរបស់សាហាយចុះចោលលោក ទៅរស់នៅជាមួយបុរសវ័យជ្រេម្នាក់ ដែលជាអតីត សង្សារចាស់ ។ ក្រោយការចុះចេញរបស់ភរិយា លោកថា ជីវិតរបស់លោកបានធ្លាក់ដល់ចំណុចសូន្យ ដោយសារតែក្នុងពេលនោះ លោកបានចំណាយពេលខូចចិត្ត ហើយមិនបានធ្វើការអ្វីទាល់តែសោះ ព្រោះភាពអាម៉ាស់ និងឆ្អែតចិត្ត ។

ឌី​ជេ ឡាយ អិន បើក​កកាយ​មូលហេតុ​អតីត​ភរិយា​បែកចិត្ត​

កាលនោះរូបលោកមិនខុសពីត្រូវចាប់ដុតទាំងរស់នោះទេក្នុងពេលដែលជីវិតត្រូវបានអ្នកជំនួញ ល្បីឈ្មោះម្នាក់ឆក់យកភរិយានិងបានទាំងធ្វើទុក្ខបុកម្នេញរហូតធ្វើឲ្យលោកធ្លាក់ដល់សភាពទ័លច្រកលែងដូចមនុស្សម្នា។ អ៊ីចឹងហើយ ទើបលោកបែរជាសើចសប្បាយបន្លប់ទុក្ខបន្ទាប់ពីស្វាមីថ្មីរបស់អតីត ភរិយាបានក្លាយជាជនជាប់ចោទដោយសារចេញសែកស្អុយ ហើយត្រូវបានតុលាការចាប់ខ្លួននាពេល ថ្មីៗ ។

ឌី​ជេ ឡាយ អិន បើក​កកាយ​មូលហេតុ​អតីត​ភរិយា​បែកចិត្ត​

ឌីជេ ឡាយ អិនថា នេះគឺជាកម្មពៀរ និងថា អ្វីដែលបានកើតឡើងទៅលើគ្រួសាររបស់ អតីត ភរិយា និងលើអ្នកជំនួញដ៏ល្បីឈ្មោះម្នាក់ ដែលធ្លាប់បំផ្លាញលោកនោះ នៅមិនទាន់ស្មើដល់ការឈឺចាប់ ដែលលោកបានទទួលនោះផង ។ ឌីជេ ឡាយ អិនបានប្រកាសថា៖ក្រោយពី លោក ស៊ឹង ប៊ុណ្ណា យកប្រពន្ធលោកទៅហើយ ក៏ បានប្រើអំណាចបង្ខាំងកូនទាំង៣ របស់លោកមិនឲ្យជួបលោកមកទល់នឹងពេលនេះផងដែរ ។

ឌី​ជេ ឡាយ អិន បើក​កកាយ​មូលហេតុ​អតីត​ភរិយា​បែកចិត្ត​

ក្នុងកិច្ចសម្ភាសន៍ជាមួយ សារព័ត៌មានមួយកាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៦ ឌីជេ ឡាយ អិន បានរៀបរាប់ហូរហែថា៖ កាលពីឆ្នាំ ២០១០ លោកបានចូលស្ដីដណ្ដឹងនារីម្នាក់ ឈ្មោះ ស៊ន សុម៉ាលីនដា ជាប្អូនថ្លៃរបស់លោក ស៊ឹង ប៊ុណ្ណា។ ប៉ុន្តែក្រោយពីដើរចែកសំបុត្រអាពាហ៍ពិពាហ៍រួច ទើបបានដឹងថា អនាគតកូនក្រមុំរបស់លោក បានមានស្នេហាលួចលាក់ជាមួយបងថ្លៃខ្លួនឯង គឺលោក ស៊ឹង ប៊ុណ្ណា តែដោយសារធៀបក៏បានចែកហើយ ហើយគ្រួសារខាងស្រី ក៏បានអះអាងថា នឹងមិន ឲ្យគូ ដណ្ដឹងរបស់លោកបន្តទាក់ទងបងថ្លៃដូចមុនផង ទើបលោកយល់ព្រមរៀបការ ។

ឌី​ជេ ឡាយ អិន បើក​កកាយ​មូលហេតុ​អតីត​ភរិយា​បែកចិត្ត​

ប៉ុន្តែក្រោយថ្ងៃរៀបការ តែមួយសប្ដាហ៍ប៉ុណ្ណោះ អតីតភរិយារបស់លោក បានទាមទារសុំលែង អាស្រ័យដោយសារតែសម្ពាធ កេរ្តិ៍ឈ្មោះខ្លាចមានព័ត៌មានអាស្រូវ ទើបលោកសុខចិត្តឲ្យអតីតភរិយាបន្តទាក់ទងលោក ស៊ឹង ប៊ុណ្ណា ដើម្បីកុំឲ្យលេចចេញនូវព័ត៌មានលែងលះ ។ រីឯរូបលោកបានបន្តទ្រាំជាមួយជីវិតដ៏ឈឺចាប់របៀបនេះ រហូតដល់ឆ្នាំ ២០១៤ ក៏ត្រូវលោក ស៊ឹង ប៊ុណ្ណា ប្រើអំណាចនិងជះទឹកប្រាក់ដណ្ដើមយកអតីតភរិយា ទៅធ្វើជាភរិយាចុងពេញមុខតែម្ដងបន្ទាប់ពីអតីតរបស់ភរិយាលោកសុខចិត្តរើបង្វេចទៅរស់នៅជាមួយ លោក ស៊ឹង ប៊ុណ្ណា ហើយហៅមកវិញក៏នាងលែងមក ។

ឌី​ជេ ឡាយ អិន បើក​កកាយ​មូលហេតុ​អតីត​ភរិយា​បែកចិត្ត​

លោក ហែម បូរិទ្ធ ហៅឌីជេ ឡាយអ៊ិន បញ្ជាក់ថា ច្បាប់បានកាត់ទាំងអយុត្តិធម៌ឲ្យភរិយា លោក គ្រប់គ្រងកូនទាំង៣ ហើយក្រោយមក នាងក៏បង្ខាំងកូននោះមិនឲ្យស្គាល់លោកឡើយ ។ បើទោះជាកូន ទាំង ៣ ត្រូវគេអះអាងថា មានចំណែកឈាមរបស់ ស៊ឹង ប៊ុណ្ណា មួយចំណែក ប៉ុន្តែលោកថា ខ្លួននៅតែ ចាត់ទុកជាកូនខ្លួន និងចង់ជួបមុខកូនមិនខុសពីឪពុកទូទៅ ។ លោកថា ភរិយាដើមរបស់លោក ស៊ឹង ប៊ុណ្ណា ក៏បានជំទាស់ចំពោះស្នេហាដ៏រសើបនេះដែរ ប៉ុន្តែដោយលោក ស៊ឹង ប៊ុណ្ណា មានឥទ្ធិពលខ្លាំងក្លា ទើបបណ្ដោយឲ្យរឿងទាំងមូលក្លាយទៅជាបែបនោះ ។

ឌី​ជេ ឡាយ អិន បើក​កកាយ​មូលហេតុ​អតីត​ភរិយា​បែកចិត្ត​

លោក ឡាយអ៊ិន បញ្ជាក់ទៀតថា រឿងរ៉ាវដែលបានកើតឡើង មិនមែនដឹងត្រឹមតែក្រុមគ្រួសារ ទាំងសងខាងបានដឹងនោះទេ គឺសាច់ញាតិទាំងអស់នៅឃុំអំពិល ស្រុកព្រៃឈរ ខេត្តកំពង់ចាមក៏ដឹងដូច គ្នាថា លោក ស៊ឹង ប៊ុណ្ណា យកប្អូនថ្លៃខ្លួនឯងធ្វើជាប្រពន្ធចុង ដោយប្រើគ្រប់មធ្យោបាយបំបែកបំបាក់ ពីលោក ។ លោកនិយាយថា «វានៅជាមួយគ្នា ៨ ឆ្នាំហើយ (មុនលោករៀបការ) ក្រោយមកមីបងដេញមីប្អូន ឲ្យមកការដល់ពេលមកនៅជាមួយខ្ញុំបានតែ ៥ ឆ្នាំ វាទៅនៅជាមួយគ្នាវាវិញ!» ។

ឌី​ជេ ឡាយ អិន បើក​កកាយ​មូលហេតុ​អតីត​ភរិយា​បែកចិត្ត​

លោក ឡាយអ៊ិន ថា នឹងបន្តបញ្ចេញរឿងអាស្រូវរបស់លោក ស៊ឹង ប៊ុណ្ណា និងអតីតភរិយា បន្ត ទៀតប្រសិនបើការទម្លាយចេញរឿងពាក់ព័ន្ធនេះត្រូវបានលោក ស៊ឹង ប៊ុណ្ណានិងភាគីណាមួយប្រតិកម្ម ។ លោកថា «ពេលនេះ លោកអត់ខ្លាចទេព្រោះ មានភស្ដុតាងទាំងអស់ តែកន្លងមកគេ មានអំណាច ទើប អត់ហ៊ានបញ្ចេញឈ្មោះ តែឥឡូវ អត់ខ្លាចទៀតទេ!» ៕ ដេវីត

ឌី​ជេ ឡាយ អិន បើក​កកាយ​មូលហេតុ​អតីត​ភរិយា​បែកចិត្ត​
ឌី​ជេ ឡាយ អិន បើក​កកាយ​មូលហេតុ​អតីត​ភរិយា​បែកចិត្ត​