ខាត់ សុ​ឃីម ៖ ថ្នាំ​ល្អ​តែងតែ​ល្វីង ​ពាក្យ​ណែនាំ​ល្អ​តែងតែ​មិន​ពីរោះ​

ខាត់ សុ​ឃីម ៖ ថ្នាំ​ល្អ​តែងតែ​ល្វីង ​ពាក្យ​ណែនាំ​ល្អ​តែងតែ​មិន​ពីរោះ​



ភ្នំពេញ ៖ តារា​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម ថ្មីៗ​នេះ ​បាន​បញ្ចេញ​ប្រយោគ​មួយ​ឃ្លា​ជា​សុភាសិត​ឲ្យ​មហាជន​ដឹង​ជា​សាធារណៈ ​ហើយក៏​ជា​ការ​រំលឹក​ពាក្យ​ទូន្មាន​ប្រៀន​ប្រដៅ​ពី​សំណាក់​លោក​ឪពុក​ជា​ទី​ស្រីឡាញ់​ផង​ដែរ។

ខាត់ សុ​ឃីម ៖ ថ្នាំ​ល្អ​តែងតែ​ល្វីង ​ពាក្យ​ណែនាំ​ល្អ​តែងតែ​មិន​ពីរោះ​

តារា​ស្រី​អ្នកនាង​ខាត់ ​សុ​ឃីម​ បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​សុភាសិត​មួយ​ ដែល​បាន​លើក​ឡើងថា ថ្នាំ​ល្អ​តែងតែ​ល្វីង ​ពាក្យ​ណែនាំ​ល្អ​តែងតែ​មិន​ពីរោះ។ ពុក​របស់​ពុក​ខ្ញុំ​ប្រាប់​ថា ចឹង​។ តាមរយៈ​ការ​បង្ហោះ​ចែករំលែក​នូវ​សុភាសិត​អប់រំ​ខាងលើ​ពី​សំណាក់​តារា​ស្រី​អ្នកនាង ខាត់ សុ​ឃីម គេ​កត់សម្គាល់​ឃើញ​ថា មាន​ទស្សនិកជន​អ្នក​និយម​លេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ បាន​បង្ហាញ​ការ​គាំទ្រ​ថែមទាំង​មានការ Share​បន្ត​ពី​មួយ​ទៅ​មួយ​ផង​ដែរ។

ខាត់ សុ​ឃីម ៖ ថ្នាំ​ល្អ​តែងតែ​ល្វីង ​ពាក្យ​ណែនាំ​ល្អ​តែងតែ​មិន​ពីរោះ​

តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង​ខាត់ សុ​ឃីម មួយ​រយៈ​ ពេល​ចុង​ក្រោយនេះ​ត្រូវ​បាន​មហាជន​មើល​ឃើញ​ថា ​ទាំង​អាជីព​សិល្បៈ និង ការងារ​បើកមុខ​ជំនួញ​ខាងក្រៅ ​គឺ​ហាក់​មាន​ភាព​ជោគជ័យ​ខ្លាំង​ពី​មួយថ្ងៃ​ទៅ​មួយ​ ហើយ​នេះ​ក៏​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​ក្រុម​គ្រួសារ​របស់​អ្នកនាង​ទាំង​មូល​នា​ថ្ងៃ​អនាគតផងដែរ។

ខាត់ សុ​ឃីម ៖ ថ្នាំ​ល្អ​តែងតែ​ល្វីង ​ពាក្យ​ណែនាំ​ល្អ​តែងតែ​មិន​ពីរោះ​

ដោយឡែក​បើ​ប្រមើល​ពី​ចំណង​ស្នេហា​ជា​ប្តី​-​ប្រពន្ធ​រវាង​គូស្នេហ៍​អ្នក​សិល្បៈ​អ្នកនាង ខាត់ សុ​ឃីម និង​ស្វាមី​លោក សុ​ផា​ណូ គឺ​អំឡុង​ពេល​បច្ចុប្បន្ន​កាន់តែ​បង្ហាញ​ពី​ក្តី​ស្រឡាញ់​យល់ចិត្ត​គ្នាខ្លាំង ​ខណៈ​ត្រូវ​បាន​មហាជន​អ្នកគាំទ្រ​ជាច្រើន ​ក៏​លើក​សរសើរ​ និង​ឲ្យ​តម្លៃ​ថា អ្នក​ទាំងពីរ​ជា​គូស្នេហ៍​ដែល​ផ្អែម​ល្ហែម​ចេះ​យល់ចិត្ត​ថ្នាក់ថ្នម​គ្នា​គួរ​ឲ្យ​ស្ងប់​ស្ញែង​ ហើយក៏​ជា​គូស្នេហ៍​គំរូ​ផង​ដែរ​។

ខាត់ សុ​ឃីម ៖ ថ្នាំ​ល្អ​តែងតែ​ល្វីង ​ពាក្យ​ណែនាំ​ល្អ​តែងតែ​មិន​ពីរោះ​

មិនតែប៉ុណ្ណោះ​ទោះបីជា​ស្វាមី​លោក សុ​ផា​ណូ មាន​វ័យក្មេង​ជាង​អ្នកនាង ខាត់ សុ​ឃីម បន្តិច​ក៏​ពិត​មែន​តែ​ចំណង​ស្នេហ៍​ផ្អែមល្ហែម និង​ការ​គោរព​សិទ្ធិ​គ្នា​ជា​ប្តី​ប្រពន្ធ ​រវាង​ពួកគេ​ទាំងពីរ​នាក់​នៅ​តែមាន​និង​រក្សា​បាន​យ៉ាង​ល្អ​។ ជាមួយគ្នានេះ​ជា​រឿយៗ ​គេ​សង្កេតឃើញ សុ​ផា​ណូ ក៏បាន​បំពេញ​តួនាទី​ជា​ស្វាមី​ល្អ​រហូត​ធ្វើ​ឲ្យ​អ្នកនាង ខាត់ សុ​ឃីម រំភើបចិត្ត​ខ្លាំង​ញញឹម​បិទមាត់​សឹង​មិន​ជិត​ទៀត​ផង​៕