ក្រសួងសុខាភិបាលហាមគ្រូពេទ្យលក់ ឱសថដែលផ្សំខ្លួនឯង

ភ្នំពេញ៖ ក្រសួងសុខាភិបាលបាន ចេញសេចក្តីប្រកាសការលក់ឱសថនៅ ក្នុង មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល គ្លីនិក បន្ទប់ ពិគ្រោះជំងឺ ថែទាំអ្នកជំងឺ ដើម្បីជាផ្នែក មួយនៃការពង្រឹងការប្រើប្រាស់ឱសថឲ្យបានសមស្រប។

យោងតាមសេចក្តីប្រកាសរបស់ក្រសួង សុខាភិបាល នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០១៦ បានឲ្យដឹងថា នៅក្នុងកម្មវត្ថុនៃ សេចក្តីប្រកាសនេះបានស្នើឲ្យក្រុមគ្រូ ពេទ្យ ដែលជាម្ចាស់កន្លែងវេជ្ជសាស្រ្តឯក ជនទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា មានដូចជា៖ មន្ទីរពេទ្យឯកជន មន្ទីរពេទ្យ ពហុព្យាបាល មន្ទីរសម្រាកព្យាបាល គ្លីនិក បន្ទប់ពិគ្រោះជំងឺ ថែទាំជំងឺ និងការលក់ ឱសថនៅតាមឱសថស្ថានរង ត្រូវលក់តាម វេជ្ជបញ្ជាចំពោះឱសថដែលត្រូវប្រើតាម វេជ្ជបញ្ជា។

ក្រសួងសុខាភិបាលបានសង្កេតឃើញ ថា សព្វថ្ងៃនេះមន្ទីរពេទ្យឯកជនទាំងនោះ មានដាក់ទូតាំងលក់ឱសថដូចឱសថស្ថាន ដែរ ដែលពុំមានឱសថការីទទួលបន្ទុក បច្ចេកទេស ហើយការចេញវេជ្ជបញ្ជា សរសេរឈ្មោះឱសថមិនច្បាស់លាស់ និង ពេញលេញ(វេជ្ជបញ្ជាសម្រាប់តែសេវា របស់គាត់)។ ចំណែកឯឱសថស្ថាន ឱសថ ស្ថានរងមួយចំនួនទៀតបានលក់ឱសថផ្សំ ខ្លួនឯងដោយគ្មានវេជ្ជបញ្ជា។

ក្រសួងសុខាភិបាលបានចេញប្រកាស ជាដំណឹងទៅកាន់អស់លោក លោកស្រី វេជ្ជបណ្ឌិត គ្រូពេទ្យ ឱសថការី អាជីវករ លក់ឱសថ និងម្ចាស់ផ្តល់សេវាវេជ្ជសាស្រ្ត ឯកជនទាំងអស់ឲ្យបានដឹងច្បាស់ពីករណី ខាងលើនេះ ដើម្បីអនុវត្តតាមច្បាប់ស្តីពីការ គ្រប់គ្រងឱសថ និងពង្រឹងការប្រើប្រាស់ ឱសថឲ្យបានសមស្រប ព្រមទាំងគោរព តាមក្រមសីលធម៌វិជ្ជាជីវៈក្រសួងសុខាភិ បាលហាមឃាត់ដាច់ខាតការលក់ឱសថ ក្នុងមន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល គ្លីនិក បន្ទប់ពិគ្រោះ ជំងឺ ថែទាំជំងឺ ក្នុងករណីគ្មានអ្នកបច្ចេក ទេសទទួលបន្ទុកឱសថ។

ចំពោះឱសថស្ថាន ឱសថស្ថានរងទាំង អស់ត្រូវលក់ឱសថតាមវេជ្ជបញ្ជាឲ្យបាន ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ ម្យ៉ាង ទៀតលោក លោកស្រី វេជ្ជបណ្ឌិត គ្រូពេទ្យ ត្រូវចេញវេជ្ជបញ្ជាតាមប្រព័ន្ធកុំព្យូទ័រឲ្យបាន ត្រឹមត្រូវ និងច្បាស់លាស់ជូនអ្នកជំងឺ ហើយ អ្នកជំងឺកាន់វេជ្ជបញ្ជានេះមកឱសថស្ថាន ឬឱសថស្ថានរង។

ចំពោះអ្នកលក់និងអ្នកចែកចាយឱសថ នៅក្នុងឱសថស្ថាន ឱសថស្ថានរងត្រូវវេច ខ្ចប់ឱសថឲ្យបានសមស្របតាមគោលការណ៍ អនុវត្តល្អក្នុងឱសថស្ថាន។ អ្នកលក់ឱសថ នៅក្នុងឱសថស្ថាន ឱសថស្ថានរង មានសិទ្ធិ លក់ឱសថប្រភេទគ្មានវេជ្ជបញ្ជា ចំណែកឯ ឱសថការីមានសិទ្ធិលក់ឱសថមួយចំនួន ទៀតតាមការកំណត់របស់ក្រសួងសុខាភិ បាលលើសពីអ្នកលក់ឱសថ ៕ ហេង សូរិយា

ប្រភព៖ Nokorwatnews

  • ក្រសួងសុខាភិបាលហាមគ្រូពេទ្យលក់ ឱសថដែលផ្សំខ្លួនឯង已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:កំសាន្ត
Tags: