នារី​ជើង​ខ្លាំង​ម្នាក់​ប្រើ​ដាវ​សាំម៉ូវរ៉ៃ​ត​ដៃ​ជា​មួយ ​PM

ខេត្តបាត់ដំបង៖ ស្ត្រីវ័យ៣៣ឆ្នាំម្នាក់ ជាមុខសញ្ញាចែកចាយជួញដូរសារធាតុញៀនយ៉ាងសកម្ម បានត្រូវឃាត់ខ្លួនបន្ទាប់ពីប្រើដាវសាំម៉ូវរ៉ៃ តដៃជាមួយនិងសមត្ថកិច្ចជំនាញ នៃទីបញ្ជាការកងរាជអាវុធខេត្តបាត់ដំបង។

នារី​ជើង​ខ្លាំង​ម្នាក់​ប្រើ​ដាវ​សាំម៉ូវរ៉ៃ​ត​ដៃ​ជា​មួយ ​PM

កម្លាំងរបស់មន្ទីរស្រាវជ្រាវយុត្តិធម៌ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានអោយដឹងថា ស្ត្រីជាជនសង្ស័យ ខណៈដែលបានដឹងខ្លួនថា មានសមត្ថកិច្ចតាមស្ទាក់រថយន្ដ ដើម្បីឆែកឆេររកវត្ថុតាងហើយ ជនសង្ស័យបានព្យាយាមគេចខ្លួន និងបានជន្លាសនូវសារធាតុញៀនមួយចំនួនចោលបាត់ តាមដងផ្លូវដោយនៅសល់ត្រឹមតែពីរកញ្ចប់តូច និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀតប៉ុណ្ណោះ។

ប្រតិបត្តិការបង្ក្រាបខាងលើនេះ កំលាំងជំនាញបន្ទាប់ពីប្រឈមមួយសន្ទុះ ពីការប្រើប្រាស់ដាវសាំម៉ូវរ៉ៃរួចមក កងកម្លាំងប្រើយុទ្ធសាស្ត្ររបស់ខ្លួនរហូតឃាត់បានមុខសញ្ញាបានតែម្ដង ខណៈជនសង្ស័យបានធ្វើដំណើរចេញពីផ្ទះដោយជិះរថយន្ត មកដល់ពាក់កណ្ដាលផ្លូវត្រង់ចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅម៉ោង១០និង៣០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ។

កម្លាំងនៃមន្ទីរយុត្តិធម៌ដដែលបានបញ្ជាក់ថា ស្ដ្រីជើងខ្លាំងដែលត្រូវកំលាំងPMឃាត់ខ្លួនបានខាងលើ មានឈ្មោះ លី ដានី ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅរស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយដកហូតបានសារធាតុញៀន ប្រភេទម៉ាទឹកកក ចំនួន២
កញ្ចប់ ទម្ងន់១.២៧ក្រាម រថយន្ដ១គ្រឿង ម៉ាកវីស្ដូពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ ២S-១៤៧២ ទូរស័ព្ទដៃ២គ្រឿង ប្រាក់ខ្មែរ២៧ម៉ឺន ប្រាក់ដុល្លាអាមេរិក៤១ដុល្លារ ដាវសាំម៉ូវរ៉ៃ១ដើម និងបំពង់ទីបប្រវែង៧០ស.ម ១ដើមផងដែរ។

ជនសង្ស័យនិងវត្ថុតាងត្រូវបានរក្សាទុកនៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តទៅតាមផ្លូវច្បាប់៕
នារី​ជើង​ខ្លាំង​ម្នាក់​ប្រើ​ដាវ​សាំម៉ូវរ៉ៃ​ត​ដៃ​ជា​មួយ ​PM

នារី​ជើង​ខ្លាំង​ម្នាក់​ប្រើ​ដាវ​សាំម៉ូវរ៉ៃ​ត​ដៃ​ជា​មួយ ​PM

ប្រភព៖ kqube

  • នារី​ជើង​ខ្លាំង​ម្នាក់​ប្រើ​ដាវ​សាំម៉ូវរ៉ៃ​ត​ដៃ​ជា​មួយ ​PM已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:កំសាន្ត
Tags: