កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​១១​នាក់

ខេត្តស្វាយរៀង ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​ធ្វើការ​បង្ក្រាប​ករណី​ប្រើប្រាស់ និង​រក្សា​ទុក​នូវ​សារធាតុ​ញៀន នៅផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ដឹកនាំ​បង្ក្រាប​ដោយ​លោក គង់​ច​ន្ទ័ ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាល​ដំបូង​ខេត្តស្វាយរៀង ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សហ​ការណ៍​ជាមួយ​កងរាជអាវុធហត្ថ​ក្រុង​បា​វិត ចុះ​ឆែកឆេរ​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​បាន​១១​នាក់ និង​រឹបអូស​សារធាតុ​ញៀន​ស៊ី​សា​ព្រមទាំង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។

បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​ករណី​ប្រើប្រាស់​គ្រឿងញៀន​(​ស៊ី​សា​)​នេះ លោក គង់ ច​ន្ទ័​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ បាន​ឆ្មក់​ចូល​ធ្វើការ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​របស់​ឈ្មោះ ជួរ ឌិន​វ៉ិ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​វៀតណាម មានមុខ​របរ​ផ្នែក គ្រប់គ្រង​កា​រ៉ា​អូ​ខេ​នៅ​កាស៊ីណូ​ឡឺ​ម៉ា​កាវ នៅ​ក្រុង​បា​វិត មាន​ទីលំនៅ​សង្កាត់​លេខ​១១ ក្រុង​ហូ​ជី​មិ​ញ​ប្រទេស​វៀតណាម និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១១​នាក់​រួម​នឹង​វត្ថុ​តាង​គ្រឿងញៀន​ស៊ី​សា​មួយ​ចំនួន​។

ចំពោះ​ជនជាតិ​វៀតណាម​ទាំង​១១​នាក់ រួម​មាន ៖ ០១.​ឈ្មោះ ជួរ ឌិន​វិ​ង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​វៀតណាម មានមុខ​របរ គ្រប់គ្រង​ផ្នែក​កា​រ៉ា​អូ​ខេ​នៅ​កាស៊ីណូ​ឡឺ​ម៉ា​កាវ មាន​ទីលំនៅ សង្កាត់​លេខ​១១ ក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម ។ ០២.​ឈ្មោះ ដូ ជី​ឌឹ​ក ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​វៀតណាម ០៣.​ឈ្មោះ ង្វៀ​ង វ៉ាង​ណា​ម ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​វៀតណាម ០៤.​ឈ្មោះ ឡា វិ​ន​ទៀង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ វៀតណាម​។ ០៥.​ឈ្មោះ យិ​ន សា​មួយ ភេទ​ស្រី អាយុ​៥៨​ឆ្នាំ ជនជាតិ​វៀតណាម ។ ០៦. ឈ្មោះ ទ្រឿ​ង វ៉ិ​ច​ង៉ុ​ក ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​សង្កាត់​លេខ​១៣ ខណ្ឌ​គី​ម​បិ​ញ ក្រុង​ហូ​ជី​មិ​ញ ប្រទេស​វៀតណាម ។ ០៧.​ឈ្មោះ ត្រឹង ធី​ធូ​អាង ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិ​វៀតណាម ០៨.​ឈ្មោះ ហ្វៀ​ង ងុ​ក​មី​លិញ ភេទ​ស្រី អាយុ​២៤​ឆ្នាំ ។ ០៩.​ឈ្មោះ ហ្វៀ​ង ធី​ចែ​មី ភេទ​ស្រី អាយុ​២១​ឆ្នាំ ។ ១០.​ឈ្មោះ ផា​ម​ធី ង៉ុ​ក​អាន់ ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​វៀតណាម​និង​ទី​១១.​ឈ្មោះ ជិ​ក ហ៊ី​ន​ថា​ន​ងិ​ង ភេទ​ស្រី អាយុ​២៦​ឆ្នាំ ជនជាតិ​វៀតណាម​។ ប្រភព​ផ្ដល់​ព័ត៌មាន​បន្ត​ថា​ចំពោះ​វត្ថុ​តាង​ចាប់​យក​រួម​មាន ៖ ០១.​ទូរ​ស័​ព្ឌ​១០​គ្រឿង​០២.​ប្រាក់​ដុ​ង​២​លាន​ដុ​ង ០៣.​ប្រាក់​ដុល្លា​១៧​ដុល្លា​០៤.​លិខិតឆ្លងដែន ចំនួន​០៩​ក្បាល ០៥.​គ្រឿងញៀន​ស៊ី​សា​ចំនួន​២០​កញ្ចប់ ០៦.​បារី​កែ​ច្នៃ​មូ មាន​លាយ​សារធាតុ​ញៀន ដាក់​ក្នុង​កញ្ចប់​បារី​ចំនួន​១៤​កញ្ចប់ ០៧.​ទឹក​ស៊ី​សា​ចំនួន​០២​ដប ០៨.​ស៊ី​សា​ចំនួន​០២​ប្រអប់ ០៩.​បំពង់​ដប​កែ​ច្នៃ សម្រាប់​ជក់​ស៊ី​សា​ចំនួន​០៤​ដប ១០.​ទុយោ​សម្រាប់​បឺត​ស៊ី​សា​ចំនួន​១ ១១.​សម្ភារ​សម្រាប់​ជក់​ស៊ី​សា​មួយ​ប្រអប់ ១២.​ដាវ​ចំនួន​០១​ដើម ១៣.​កូន​ថង់​ប្លា​ស្ទិ​ច​ចំនួន​៥០០​ថង់ ១៤.​កូន​កន្ត្រៃ​ចំនួន​៣ ១៥.​ធ្យូង​សម្រាប់​ដុត​ជក់​ស៊ី​សា​ចំនួន​០២​ប្រអប់ ១៦.​ស្លឹក​ស​សៃ​ថ្នាំជក់​០១​ប្រអប់ ១៧.​កូនសៀវភៅ​កត់ត្រា​ចំនួន​០៣​ក្បាល ១៨.​នាឡិកាដៃ​ចំនួន​០១​គ្រឿង ១៩.​ម៉ូតូ​ចំនួន​០៣​គ្រឿង ។

ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​លោក​ចៅក្រម​ស៊ើបសួរ​បាន​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា​២០១៦ វេលា​ម៉ោង​៤​រសៀល​។ បើ​តាម​ប្រភព​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា នៅ​តាម​ក្លិប​ខារ៉ាអូខេ​ក្នុង​កាស៊ីណូ​គឺ​មាន​លួច​ប្រើប្រាស់​គ្រឿងញៀន​និង​ជក់​ស៊ី​សា ក៏​ប៉ុន្តែ​សមត្ថកិច្ច​ពិបាក​ក្នុង​ការ​ចុះ​បង្ក្រាប​ខ្លាំង​ណាស់​ដោយ​ម្ចាស់​កាស៊ីណូ​មាន​ខ្នងបង្អែក និង​មាន​អ​ភ​យ័​ឯកសិទ្ធិ​ដូច​ស្ថានទូត​អ​ញ្ចឹ​ង មិន​អាច​ចូល​បង្ក្រាប​បាន​ស្រួល​នោះ​ទេ​ជា​ពិសេស​ពេល​មាន​បទល្មើស​កើតឡើង​ពិបាក​នឹង​បង្ក្រាប​ខ្លាំង​ណាស់ ៕