វិធី​ខាត់​ស្បែកជើងប៊ូឲ្យ​ភ្លឺ​រលោង ងាយ​ៗ​ដោយ​ខ្លួន​ឯង

ស្បែកជើងប៊ូពិតជាសំខាន់សម្រាប់បុរសដែលធ្វើការតាមបណ្ដាក្រុមហ៊ុនឬស្ថាប័នរដ្ឋនិងពេលទៅញ៉ាំការជាដើម ព្រោះវាជួយលើសោភណភាពនិងភាពថ្លៃថ្នូរ។ យ៉ាងណាមិញ ពេលសម្រេចចិត្តជ្រើសស្បែកជើងប្រភេទនេះមកពាក់ អ្នកក៏ត្រូវតែចេះសម្អាតវាដោយខ្លួនឯងតាមវិធីត្រឹមត្រូវ ជៀសវាងខាត់ខុសបច្ចេកទេសឬឲ្យគេសម្អាតនាំតែអស់លុយ។ ថ្ងៃនេះ sabay នឹងបង្ហាញពីការខាត់ស្បែកជើងបូងាយៗតាមក្បួន ដើម្បីឲ្យវាភ្លឺរលោង៖

តោះ អនុវត្តន៍តាមវិដេអូខាងក្រោម

. ឧបករណ៍និងគ្រឿងដែលត្រូវមាន
– ជក់
– ច្រាស់ខាត់ស្បែកជើង
– ក្រណាត់ស
– សាប៊ូសម្អាតស្បែកជើង
– ប្រេងសម្អាតនិងការពារស្បែករបស់ស្បែកជើង
– ក្រែមខាត់ស្បែកជើង
-ក្រមួនខាត់ស្បែកជើងឲ្យរលោង
-ទឹក

២ ដំណាក់កាលខាត់

– ជំហានដំបូង យកច្រាស់ខាត់ស្បែកជើងឲ្យអស់ធូលីសិន បន្ទាប់មកយកសាប៊ូសម្អាតស្បែកជើងមកជូនឲ្យសព្វគ្រប់កន្លែង
– ជំហានទី២ យកប្រេងសម្អាតនិងការពារស្បែកមកជូតពីលើស្បែកជើងបន្ថែម
– ជំហានទី៣ យកជក់ផ្ដិតជាមួយក្រែម ហើយប៉ាតជុំវិញស្បែកជើង បន្ទាប់យកច្រាស់ខាត់បន្ថែម
– ជំហានទី៤ យកក្រណាត់សផ្ដិតជាមួយក្រមួន រួចជូតលើស្បែកជើង បន្ទាប់មកយកច្រាស់ខាត់ម្ដងទៀត
-ជំហានចុងក្រោយ បន្តក់ទឹកលើចុងស្បែកជើង ហើយយកយកក្រណាត់សផ្ដិតជាមួយក្រមួនរួចជូតចុងស្បែកជើងរហូតទាល់តែរលោង៕

ប្រភព៖ sabay

  • វិធី​ខាត់​ស្បែកជើងប៊ូឲ្យ​ភ្លឺ​រលោង ងាយ​ៗ​ដោយ​ខ្លួន​ឯង已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/06/17  Category:ចំនេះដឹង
Tags: