វ៉ាន់ នី​ឡា ទោះ​មានទុក្ខ​ប៉ុន​ភ្នំ​ក៏​នៅតែ​ឆ្លៀត​ទៀត​

6 Videos


តារាចម្រៀង វ៉ាន់ នីឡា ដែលកំពុងជួបព្យុះព័ត៌មានមិនល្អនៅក្នុងជីវិត រួមជាមួយបងប្រុសបង្កើតលោក សុខ ជំនោរ បានបរិច្ចាគជាថវិការសម្រាប់ទិញសម្ភារសិក្សាជួយដល់កុមារក្នុងសហគមន៍ក្នុងខេត្តមណ្ឌលគិរី ដែលសកម្មភាពនេះ ជាទង្វើមួយដ៏ប្រពៃបើទោះបីជាកញ្ញាកំពុងមានទុក្ខជាប់ខ្លួនក៏ដោយក៏នៅតែឆ្លៀតធ្វើបុណ្យទៀត ពិតជាគួរឱ្យសរសើរមែន ។

P9

យោងតាមការបញ្ជាក់របស់លោក សាវិន ហ្វីលីព បានឱ្យដឹងថា កញ្ញា វ៉ាន់ នីទ្បា និងលោក សុខ ជំនោរ បានបរិច្ចាកថវិការចំនួន ៥០ ដុល្លារដើម្បីទិញកង់ និង សម្ភារសិក្សាជូនដល់កុមារក្នុងសហគមន៍នៅខេត្តមណ្ឌលគិរី តាមរយៈមូលនិធិកុមារសាវិនកម្ពុជា ។ ក្នុងការបរិច្ចាគប្រកបដោយទឹកចិត្តបរិសុទ្ធនេះ លោក សាវិន ហ្វីលីព ក៏បានធ្វើការថ្លែងអំណរគុណ ក៏ដូចជាកោតសរសើរផងដែរក្នុងការចូលរួមចែករំលែកប្រកបដោយសេចក្ដីស្រឡាញ់ដើម្បីជួយដល់កុមារដែលកំពុងជួបភាពខ្វះខាតនេះ ។

វ៉ាន់ នី​ឡា ទោះ​មានទុក្ខ​ប៉ុន​ភ្នំ​ក៏​នៅតែ​ឆ្លៀត​ទៀត​

ចំពោះរឿងរ៉ាវប្ដឹងផ្ដល់វែកមុខរកជនខិលខូចដែលបង្ហោះរូបអាក្រាតកាយរបស់នាងនោះ នៅមិនទាន់ឈានទៅដល់ការឃាត់ខ្លួនសួរនាំជនណាម្នាក់នៅឡើយ ប៉ុន្តែបើតាមព័ត៌មានកន្លងមកបានបង្ហាញថាមានតម្រុយខ្លះ ហើយក្នុងរឿងនេះ ហើយពេលនេះ វ៉ាន់ នីឡា ក៏កាន់តែមានសម្ពាធខ្លាំងឡើងៗរហូតដល់នាងព្រលយពាក្យថា ចង់ស្លាប់ទៀតផង ។ មានមហាជនជាច្រើនបានលើកទឹកចិត្តនាង ហើយសង្ឃឹមថា តុលាការនឹងបង្ហាញតម្រុយ វិជ្ជមានឆាប់ៗក្នុងការឃាត់ខ្លួនជនខិលខូចនោះឱ្យបានផងដែរ ៕ ភូមិន្ទ

វ៉ាន់ នី​ឡា ទោះ​មានទុក្ខ​ប៉ុន​ភ្នំ​ក៏​នៅតែ​ឆ្លៀត​ទៀត​
វ៉ាន់ នី​ឡា ទោះ​មានទុក្ខ​ប៉ុន​ភ្នំ​ក៏​នៅតែ​ឆ្លៀត​ទៀត​
វ៉ាន់ នី​ឡា ទោះ​មានទុក្ខ​ប៉ុន​ភ្នំ​ក៏​នៅតែ​ឆ្លៀត​ទៀត​
វ៉ាន់ នី​ឡា ទោះ​មានទុក្ខ​ប៉ុន​ភ្នំ​ក៏​នៅតែ​ឆ្លៀត​ទៀត​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត