កំពូល​តារា​ស្រី ៥ ដួង ជាន់​មិនចេះ​លិច​

ទោះជាមានព្យុះរលកធំប៉ុនណាក៏ដោយ តែសម្រាប់តារាស្រីទាំង ៥ រូបនេះ នៅតែអាចរក្សាតំណែងក្នុងដួងចិត្តទស្សនិកជនដោយមិនអាចមានតារាស្រីផ្សេងមកជំនួសបានឡើយ ដោយទោះជាពេលនេះ ប្រជាប្រិយរបស់តារាស្រីជំនាន់ក្រោយងើបស្ទុះខ្លាំងក៏ដោយ ក៏មិនអាចមក
បំបាក់ប្រជាប្រិយរបស់តារាស្រីទាំង ៥ រូបនេះបានឡើយ។

កំពូល​តារា​ស្រី ៥ ដួង ជាន់​មិនចេះ​លិច​

១ អ្នកនាង អាំ ផាតឆារ៉ាផា
រឿងអាយុមិនមែនជាបញ្ហាសម្រាប់អ្នកនាង អាំ ផាតឆារ៉ាផា (Aum Patcharapa)សោះឡើយ ទោះជាការពិត អ្នកនាងមានអាយុ ៣៧ ឆ្នាំ ក៏ដោយ តែអ្នកនាងនៅតែរក្សាសម្រស់គ្រងតំណែងជាកំពូលតារាស្រីសិចស៊ីទី១ របស់ប្រទេសថៃមិនទាន់មានអ្នកណាអាចដណ្តើមបានឡើយ។ ហើយបើទោះជាមិនបង្ហាញវត្តមានក្នុងខ្សែភាពយន្តជាយូរឆ្នាំ ក៏មិត្តអ្នកគាំទ្រនៅតែទន្ទឹមរង់ចាំរឿងដែលសម្តែងដោយអ្នកនាង អាំ ជានិច្ច។

កំពូល​តារា​ស្រី ៥ ដួង ជាន់​មិនចេះ​លិច​

២ អ្នកនាង អែនថង ប្រាស៊ុម
សម្រាប់តារាស្រីវ័យ ៣៩ ឆ្នាំ ដែលរក្សាទំនាក់ទំនងជាមួយមិត្តប្រុសជាង ២ ទស្សវត្សរ៍ មិនព្រមដើរចូលជីវិតអាពាហ៍ពិពាហ៍ ត្រូវបានទស្សនិកជនស្គាល់ថាជាអ្នកនាង អែនថង ប្រាស៊ុម(Anne Thongprasom)។ សម្រាប់បច្ចុប្បន្ននេះ អ្នកនាងផ្តោតសំខាន់ទៅលើការងារដឹកនាំរឿង ហើយរឿង កំពុងដែលបញ្ចាំនៅប៉ុស្តិ៍លេខ ៣ ថៃ ដែលមានចំណងជើងថា «ស្អប់ព្រោះស្រឡាញ់» (Piang Chai Kon Nee Mai Chai Poo Wised)ក៏ជាស្នាដៃដឹកនាំដោយអ្នកនាង អែនថន ផងដែរ។ ប្រសិនជាអ្នកនាង អែនថង ប្រកាសសម្តែងរឿងថ្មីពេលណា ធានាថាប្រាកដជាកក្រើកទៀតហើយ។

កំពូល​តារា​ស្រី ៥ ដួង ជាន់​មិនចេះ​លិច​

៣ អ្នកនាង ឈុំផូ អារ៉ាយ៉ា
ទោះជាបញ្ចប់ភាពនៅលីវក៏ដោយ តែទាំងសម្រស់ និង រូបរាងដ៏សិចស៊ីរបស់អ្នកនាង នៅតែជាទីច្រណែនរបស់នារីៗទាំងឡាយ។ ហើយពេលនេះ អ្នកនាង ឈុំផូ អារ៉ាយ៉ា(Chompoo Araya)កាន់តែលេចធ្លោយ៉ាងខ្លាំង ដោយការចូលរួមការប្រកួតប្រជែងពិធីបង្ហាញម៉ូដលំដាប់ពិភពលោកនៅប្រទេសបារាំង ហើយថែមទាំងមានរឿងភាគជាបន្តបន្ទាប់រងចាំអ្នកនាងសម្តែងទៀត។

កំពូល​តារា​ស្រី ៥ ដួង ជាន់​មិនចេះ​លិច​

៤ អ្នកនាង ជេនី តៀនផូស៊ូវាន
រីឯអ្នកនាង ជេនី តៀនផូស៊ូវាន(Janie Tienphosuwan)វិញ ទោះជាជីវិតអាពាហ៍ពិពាហ៍ហាក់ញាំញីរូបនាងខ្លាំងយ៉ាងណាក៏ដោយ តែអ្នកនាងមិនបណ្តោយខ្លួនឱ្យរស់នៅគ្មានក្តីសង្ឃឹមឡើយ។ អ្នកនាងនៅតែប្រឹងដើរទៅមុន មិនថារឿងស្នេហាជាមួយកំលោះហៃសូ និង តំណែងជាតួឯកស្រី។ ហើយសម្រាប់ឆ្នាំ ២០១៦ នេះ រឿងភាគដែលអ្នកនាង ទទួលសម្តែងគឺមានជាបន្តបន្ទាប់ សូមធានាថា ក្នុងមួយឆ្នាំៗ គឺមិនតិចជាង ២ រឿងទេដែលត្រូវដាក់បញ្ចាំ។

កំពូល​តារា​ស្រី ៥ ដួង ជាន់​មិនចេះ​លិច​

៥ អ្នកនាង ផ្លយ ឆឺរមែន
តារាស្រីវ័យ ៣៣ ឆ្នាំ អ្នកនាង ផ្លយ ឆឺរមែន(Ploy Chermarn) ហើយក៏ជាតួឯកស្រីក្នុងរឿង «ស្វាមីរក្សាសិទ្ធិ» (Samee Tee Tra 2014)តែងតែលេចឮព័ត៌មានវាយប្រហារអ្នកនាងជាញឹកញាប់។ កន្លងមកនេះ រឿងបណ្តេញអ្នកកាសែត និង ការផ្ទុះរឿងនៅកន្លែងប្រគំតន្ត្រី ក៏មិនអាចជាន់ពន្លិចអ្នកនាង ផ្លយ បានឡើយ។ សម្រាប់ឆ្នាំថ្មីនេះ អ្នកនាង ផ្លយ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសាងស្នាដៃដ៏អស្ចារ្យជាមួយលោក (Andrew Gregson) តាមរយៈរឿង «ខ្លាកំណាចប្រហារស្នេហ៍» (Payak Rai Ruk Puan)៕ ខេរី
(ប្រភព៖ អឹមថៃ)

កំពូល​តារា​ស្រី ៥ ដួង ជាន់​មិនចេះ​លិច​