ក្រុម​អន្តរាគមន៍ អគ្គនាយកដ្ឋាន​កសិកម្ម និង​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង កំពុង​បន្ត​ចាត់វិធានការ បាញ់​ថ្នាំ​សម្លាប់​ដង្កូវ​ហ្វូង​

ក្រុម​អន្តរាគមន៍ អគ្គនាយកដ្ឋាន​កសិកម្ម និង​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង កំពុង​បន្ត​ចាត់វិធានការ បាញ់​ថ្នាំ​សម្លាប់​ដង្កូវ​ហ្វូង​ព្រៃវែង ៖ ថ្ងៃទី​១៧​ ខែមិថុនា​ ឆ្នាំ​២០១៦​នេះ លោក អ៊ុក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង បាន​ឲ្យ​ដឹង​ថា ក្រុម​អន្តរាគមន៍ អគ្គនាយកដ្ឋាន​កសិកម្ម និង មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង កំពុង​បន្ត​ចាត់​វិធានការ បាញ់ថ្នាំ​សម្លាប់​ដង្កូវ​ហ្វូង ដើម្បី ជួយ​ប្រជាពលរដ្ឋ​ ដែល​ទទួល រង​នូវ​ការ​យាយី​ពី​ពពួក​សត្វ​ល្អិត​ចង្រៃ​ស៊ី​ស្រូវ ជួស​មុខ​ប្រជាពលរដ្ឋ​ និង​ក្នុងនាម​មន្ទីរ​កសិកម្ម​ខេត្ត​ព្រៃវែង លោក​សូម​ថ្លែង

អំណរគុណ ដ៏​ជ្រាលជ្រៅ ដល់​លោក​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ ដែល​បាន​បញ្ជូន​ក្រុម​អន្តរាគមន៍ រួម​ទាំង​ផ្តល់​នូវ ម៉ាស៊ីន​បាញ់ថ្នាំ ថ្នាំ ស្លាប់ ដង្កូវ​បាន​ទាន់​ពេល​វេលា ក្នុង​ស្ថានភាព​ចំពោះ​មុខ​នេះ ​ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នក​ពាក់ព័ន្ធ រួម​ទាំង​វិស័យ​ឯកជន នានា​មេត្តា​សហការ​ចូលរួម​ចំណែក ជួយ​ដល់​កសិករ​ក្នុង​ការ ទប់ស្កាត់ ការពារ​ដំណាំ​ស្រូវ ជូន​ប្រជា​ពលរដ្ឋ​របស់​យើង​តាម​លទ្ធភាព ដែល​ចូល​រួមបាន។

លោក​បន្ត​ថា ដង្កូវ​នេះ​បំផ្លាញ​ស្រូវ នៅ​ស្រុក​ស៊ីធរ​កណ្ដាល កំចាយមារ និង​កញ្ជ្រៀច ក្នុង​នោះ​ស្រុក​កញ្ជ្រៀច​ច្រើន​ជាង​គេ ចំពោះ​ទូរលេខ​នោះ​មិន​ទាន់​បាន​បូកសរុប​ច្បាស់លាស់​នោះ​ទេ។ លោក​សូម​អំពាវ​ដល់​ម្ចាស់​កសិករ​ទាំងអស់ ​ត្រូវ​ទៅ​ពិនិត្យ​ស្រូវ​របស់​ខ្លួន​ជាប្រចាំ ដើម្បី​ការពារ​កុំ​ឲ្យ​ដង្កូវ​បំផ្លាញ​ស្រូវ និង​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា៕