រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ជួបពិភាក្សា​ជាមួយ ក្រុមហ៊ុន​ជប៉ុន​អំពី​សេវា «​ត្រួតពិនិត្យ​រថយន្ត​តាម​ស្តង់ដារ​ជប៉ុន​»

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ជួបពិភាក្សា​ជាមួយ ក្រុមហ៊ុន​ជប៉ុន​អំពី​សេវា «​ត្រួតពិនិត្យ​រថយន្ត​តាម​ស្តង់ដារ​ជប៉ុន​»



ភ្នំពេញ ៖ ទីប្រឹក្សា​ជាន់ខ្ពស់ នៃ​ក្រុមហ៊ុន​ជប៉ុន ReNet Japan Group, Inc​លោក Yoshitake Kimata អម​ដំណើរ​ដោយ​អតីត​អគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា បាន​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

យោង​តាម ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ក្រសួង​សាធារណការ បាន​ឲ្យ​ដឹង​ថា លោក Yoshitake Kimata ជម្រាប​ជូន​លោក​ទេសរដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អំពី​សេវា «​ត្រួតពិនិត្យ​រថយន្ត​តាម​ស្តង់ដារ​ជប៉ុន​» ក្នុង​គោលបំណង​ដើម្បី​ពង្រឹង​ការថែទាំ​យានយន្ត និង​សុវត្ថិភាព​ចរាចរណ៍​។ លោក Kimata ក៏បាន​ជម្រាប​ជូន​លោក​ទេសរដ្ឋមន្ត្រី ពី​សកម្មភាព​របស់​ក្រុមហ៊ុន​ក្នុង​ការ​ចុះ​បណ្តុះ​បណ្តាល​ជាង​ជួសជុល​យានយន្ត​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

នៅ​ក្នុង​ឱកាស​នោះ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​លោក Kimata ដែល​បាន​ផ្តល់​ព័ត៌មាន ទាក់ទង​នឹង​ការ​ផ្តល់សេវា​ទាំងនេះ ដោយ​លោក​បាន​ជម្រាប​ថា ក្រសួង​កំពុងតែ​ដំណើរការ​នៃ​ការវាយតម្លៃ​លើ​ក្រុមហ៊ុន​ជាច្រើន ដែល​បាន​លើក​គម្រោង​ទាក់ទង​នឹង​ប្រព័ន្ធ ចុះបញ្ជី​យានយន្ត ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត និង​ប័ណ្ណ​បើកបរ​យានយន្ត​។ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ជំរុញ​ឲ្យ​លោក Kimata ចូលរួម​ចំណែក​ក្នុង​គម្រោង​នេះ​ផង​ដែរ​៕

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ជួបពិភាក្សា​ជាមួយ ក្រុមហ៊ុន​ជប៉ុន​អំពី​សេវា «​ត្រួតពិនិត្យ​រថយន្ត​តាម​ស្តង់ដារ​ជប៉ុន​» រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ជួបពិភាក្សា​ជាមួយ ក្រុមហ៊ុន​ជប៉ុន​អំពី​សេវា «​ត្រួតពិនិត្យ​រថយន្ត​តាម​ស្តង់ដារ​ជប៉ុន​»