​​​កម្ពុជាជាប់​​​ឈ្មោះ​​​ជាគោលដៅ​​​ទេសចរណ៍​​​ដ៏​​​ល្អបំផុត​​​សម្រាប់​​​​​​សោភ័ណភាព​​​​​​និង​​​សុវត្ថិភាព

ក្រុមពាណិជ្ជកម្មទេសចរណ៍នៅអឺរ៉ុបដាក់ប្រទេសកម្ពុជាថាជាគោលដៅទេសចរណ៍ដ៏ល្អបំផុតសម្រាប់ឆ្នាំនេះ ដោយលើកឡើងពីសោភ័ណភាពធម្មជាតិស្រស់ត្រកាលនិងសុវត្ថិភាពល្អប្រសើររបស់ប្រទេសនេះ។ លោក អានតុន ខារាហ្គា ជាប្រធានក្រុមប្រឹក្សាទេសចរណ៍និងពាណិជ្ជកម្មអឺរ៉ុប មានមូលដ្ឋាននៅក្រុងប៊ូការិស ត្រូវគេដកស្រង់សំដីក្នុងសេចក្តីរាយការណ៍របស់សារព័ត៌មាន Indo-Asian News Service និយាយថា “ប្រទេស កម្ពុជាមានសុវត្ថិភាពល្អណាស់ ហើយជាគោលដៅទេសចរណ៍ដ៏ល្បីមួយដែលធ្វើឲ្យអ្នកជាប់ចិត្តជានិច្ច”។ បង្កើតឡើងមានសមាសភាពពីសហជីពទេសចរណ៍អឺរ៉ុបទាំង២៧នោះ ក្រុមប្រឹក្សាទេសចរណ៍បានលើកសរសើរយ៉ាងខ្លាំងចំពោះ”ឧទ្យានបុរាណវិទ្យាអង្គរតែមួយគត់”របស់ខេត្តសៀមរាប។ ប៉ុន្តែក្នុងខណៈដែលក្រុមប្រឹក្សាជំរុញឱ្យទេសចរ “ធ្វើដំណើរដោយសុវត្ថិភាព! ធ្វើដំណើរដោយមានព័ត៌មានច្បាស់!”នោះ អាជ្ញាធរកម្ពុជាទទួលស្គាល់ថា អ្នកទេសចរណ៍បរទេសជាញឹកញាប់គឺជាគោលដៅនៃបទល្មើសនៅក្នុងប្រទេសនេះ។ ការលួចតូចតាចបានបង្កឱ្យមានបញ្ហាដល់គោលដៅទេសចរណ៍ដ៏ពេញនិយម មានដូចជា ភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុ ហើយទាំងជនបរទេស ទាំងទសចរក៏ក្លាយជាជនរងគ្រោះពីបទល្មើសហិង្សា រួមទាំងការបាញ់បោះ ចាក់នឹងកាំបិត ការរំលោភ និងអំពើឃាតកម្មផ្សេងៗ ក្នុងប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ។ ប៉ុន្តែ ប្រទេសនេះ កំពុងតែឡើងលំដាប់ថ្នាក់ទេសចរណ៍ដោយមានអង្គរវត្តជាប់ឈ្មោះជាគោលដៅទេសចរណ៍កំពូលរបស់ពិភពលោកនៅក្នុងរបាយការណ៍ Lonely Planets’s Ultimate Travelist ឆ្នាំ២០១៥៕មាំ វិបុល   © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post ​​​កម្ពុជាជាប់​​​ឈ្មោះ​​​ជាគោលដៅ​​​ទេសចរណ៍​​​ដ៏​​​ល្អបំផុត​​​សម្រាប់​​​​​​សោភ័ណភាព​​​​​​និង​​​សុវត្ថិភាព appeared first on The Cambodia Daily.