ឧកញ៉ា​ផ្កាយ​២​ទាហាន​ម្នាក់​ ត្រូវ​បាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​កង​យោធពលខេមរភូមិន្ទ​ ក្រោយ​មានរឿង​អាស្រូវ​ចេញ​សែក​ស្អុយ​ជាង​១០​ម៉ឺន​ដុល្លារ​

​នាយក​ក្រុមហ៊ុន​ មនោ​រតនៈ​ ខន​ស្ត្រា​ក់សិន​ ដែល​មាន​ងារ​ជា​ឧកញ៉ា​ផង​ និង​ជា​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​នៃ​កង​យោធពលខេមរភូមិន្ទ​ ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ផង​ ដែល​ត្រូវ​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ ពាក់ព័ន្ធ​នឹង​ករណី​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​ ឬ​ពាក្យ​សាមញ្ញ​និយម​ហៅ​ថា​ ចេញ​សែក​ស្អុយ​ក្នុង​ទំហំ​ទឹកប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ហើយ​កំពុង​ឋិត​ក្នុង​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ​នោះ​ ត្រូវ​បាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កង​យោធពលខេមរភូមិន្ទ​ជា​ស្ថាពរ​ហើយ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៤១៦/៤៥៣​ ចុះ​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០១៦​ ។​

​បុរស​ជា​ឧកញ៉ា​ និង​ជា​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​ដែល​មានរឿង​អាស្រូវ​ និង​ត្រូវ​បាន​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កង​យោធពលខេមរភូមិន្ទ​នោះ​ គឺ​លោក​ឧត្តមសេនីយ៍ទោ​ ងិ​ន​ មនោ​ អត្តលេខ​០០១៥៩៤​ ។​

​លោក​ ងិ​ន​ មនោ​ ត្រូវ​បាន​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០២០៩/១៥៧​ ចុះ​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ ឆ្នាំ​២០០៩​ ។​

​ក្រៅពី​មាន​ងារ​ជា​ឧកញ៉ា​នោះ​ លោក​ឧកញ៉ា​ ងិ​ន​ មនោ​ ក៏​ជា​នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០១៥៩៤​ផង​ដែរ​ ដោយ​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៧១៣/៨៦២​ ចុះ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០១៣​ ៕​

Related