លោក ជា សុផារ៉ា ស្នើ​ជប៉ុន​ជួយ​សង់​លំនៅឋាន​រដ្ឋ​សម្រាប់​ពលរដ្ឋ​ចំណូល​ទាប និង​មធ្យម និពន្ធដោយ : រឿន ភារុន       June-17-2016, 6:47 pm         651

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ជា សុផារ៉ា ស្នើ​ជប៉ុន​ជួយ​សង់​លំនៅឋាន​រដ្ឋ​សម្រាប់​ពលរដ្ឋ​ចំណូល​ទាប និង​មធ្យមរូបថតហ្វេសប៊ុកលោក ជា សុផារ៉ាភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគ​រូ​បនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បានស្នើ​ជប៉ុន​ឲ្យ​ជួយ​គាំទ្រ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី លំនៅឋាន ក្នុងនោះ មាន​គម្រោង​សង់​លំនៅឋាន សាធារណៈ​សម្រាប់​ពលរ​ដ្ឋ​មាន​ចំណូល​ទាប និង​មធ្យម និង​ការអភិវឌ្ឍ​អគារ​ប៊ូ​ឌី​ញ​ស។

រដ្ឋមន្ត្រីក្រសួង​ដែនដី លោក ជា សុផារ៉ា បានស្នើ​អនុរដ្ឋមន្ត្រី​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍ ជប៉ុន លោក Hideki MIYAUCHI ឲ្យ​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​រវាង​ក្រសួង​ទាំងពីរ ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​ការងារ​រៀបចំ​ដីធ្លី និង​សាងសង់​នានា នៅ​ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៦នេះ។

លោក​រដ្ឋមន្ត្រី​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ក្រោយពី​ជំនួប​ជាមួយ​ប្រតិភូ​ក្រសួង​ដែនដី​ជប៉ុន ដឹកនាំ​ដោយ​លោ​កម Hideki MIYAUCHI អនុរដ្ឋមន្ត្រី នៅ​រសៀល​នេះ​ថា លោក​បានស្នើ​ជប៉ុន​ឲ្យ​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​រវាង​ក្រសួង​ទាំងពីរ រួមមាន ទីមួយ, ការរៀបចំ​ផែនការ​រូបវ័ន្ត​ថ្នាក់ជាតិ និង​ប្លង់គោល​ប្រើប្រាស់​ដីធ្លី​ទីក្រុង និង​ទីប្រជុំជន ពិសេស​ទីតាំង​សក្តានុពល​សម្រាប់​ការអភិវឌ្ឍ​ជា​អាទិភាព។

ទី​ពីរ, ការចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​កាន់កាប់​ដោយ​សុវត្ថិភាព និង​ការអភិវឌ្ឍ​ប្រទេស​តាមរយៈ ប្រាក់ចំណូល​ពន្ធ​ចុះបញ្ជី​ដីធ្លី។ ទី​បី, ការពង្រឹង​ស្ថាប័ន និង​សមត្ថភាព​មន្ត្រី​ពាក់ព័ន្ធ របស់​ក្រសួង និង​ទី​បួន, គាំទ្រ​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី លំនៅឋាន រួមមាន​គម្រោង​កសាង​លំនៅឋាន​សាធារណៈ​តម្លៃ​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ​មាន​ចំណូល​មធ្យម និង​ទាប ពិសេស​ពិនិត្យ​លទ្ធភាព​អភិវឌ្ឍ​អគារ​ស (ប៊ូ​ឌី​ញ​ស) ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន នៅ​ផ្ទាល់​កន្លែង។

គួរកត់សម្គាល់ផងដែរ សំណើរបស់លោក ជា សុផារ៉ា ធ្វើឡើង ស្របពេលក្រសួងដែនដី និងក្រុមហ៊ុនឯកជន កំពុងត្រៀមសង់លំនៅឋានសាធារណៈ​សម្រាប់លក់ជូនពលរដ្ឋមានចំណូលទាប និងមធ្យមស្នាក់នៅ ទូទាំងប្រទេសកម្ពុជា៕