សេដ្ឋី ថេ​ង ប៊ុន​ម៉ា ទទួលមរណភាព​ និពន្ធដោយ : ថ្មីៗ       June-17-2016, 7:19 pm         488

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សេដ្ឋី ថេ​ង ប៊ុន​ម៉ា ទទួលមរណភាព​​សេដ្ឋី ថេ​ង ប៊ុន​ម៉ា ដ៏​មាន​ឥទ្ធិពល​ក្នុងអំឡុង​ទស្សវត្សរ៍​១៩៩០​នៅ​កម្ពុជា បានទទួល​មរណៈភាព​កាលពី​យប់​អធ្រាត្រ​ថ្ងៃទី​១៦​ខែមិថុនា​។ សារព័ត៌មាន​រស្មី​កម្ពុជា​ដែល​ធ្លាប់​កាន់កាប់​ដោយ​លោក​សេដ្ឋី ថេ​ង ប៊ុន​ម៉ា បាន​ផ្សាយ​ថា អ្នកឧកញ៉ា ថេ​ង ប៊ុន​ម៉ា បានទទួល​មរណៈភាព​ក្រោយពី​ត្រូវបាន​បញ្ជូន​ពី​មន្ទីរពេទ្យ​ក្នុងប្រទេស​ថៃ ដែល​នៅ​ទីនោះ លោក ថេ​ង ប៊ុន​ម៉ា ស្ថាបនិក​ក្រុមហ៊ុន​ថៃ ប៊ុន​រ៉ុង បាន​សម្រាក​ព្យាបាល​ជំងឺ​ជាច្រើន​ឆ្នាំ​។​

​យោងតាម​កម្មវិធី​បុណ្យ សព​របស់លោក ថេ​ង ប៊ុន​ម៉ា ត្រូវបាន​ដង្ហែ​យកទៅ​បញ្ចុះ​នៅ​ថ្ងៃទី​២២​ខែមិថុនា​នេះ​៕