CNRP ប្រកាស​ប្រមូលផ្ដុំ​អ្នកគាំទ្រ​ខ្លួន រហូត​ទាល់តែ​មានការ​គោរព​អភ័យ​ឯក​សិទ្ធ​តំណាងរាស្ត្រ​ និពន្ធដោយ : ថ្មីៗ       June-17-2016, 8:39 pm         102

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132CNRP ប្រកាស​ប្រមូលផ្ដុំ​អ្នកគាំទ្រ​ខ្លួន រហូត​ទាល់តែ​មានការ​គោរព​អភ័យ​ឯក​សិទ្ធ​តំណាងរាស្ត្រ​​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បានប្រកាសថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ប្រមូលផ្ដុំ​ជួបជុំ​អ្នកគាំទ្រ​នៅ​ទីស្នាក់ការ​គណបក្ស​ខ្លួន រហូត​ទាល់​តែមាន​ដំណោះស្រាយ​នយោបាយ ។​

​ថ្លែង​ចំពោះមុខ​អ្នកគាំទ្រ​ខ្លួន​នៅ​ព្រឹក​នេះ លោក យឹម សុវណ្ណ ប្រកាស​ជំហ​ថា គណបក្ស​លោក​នឹង​បន្ត​ជួបជុំ​អ្នកគាំទ្រ​ទាល់តែ​មានការ​គោរព​អភ័យ​ឯក​សិទ្ធ​តំណាងរាស្ត្រ ដំណោះស្រាយ​លើ​ការឃាត់​ឃុំខ្លួន​សកម្មជន​បក្ស មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​គជប ជាដើម​។

​គួរ​បញ្ជាក់ថា ក្រោយពី​មាន​ដីការ​កោះហៅ​ឯកឧត្តម កឹម សុខា ឲ្យ​ចូល​បំភ្លឺ​នៅក្នុង​តុលាការ និង​មាន​ការឃាត់​រថយន្ត​ប្រធានស្តីទី​រូបនេះ ពី​សំណាក់​កងកម្លាំង​សមត្ថកិច្ច​មក សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាននាំគ្នា​ឡើងមក​ការពារ​និង​លើកទឹកចិត្ត​ឯកឧត្តម កឹម សុខា នៅមុខ​ទីស្នាក់ការ​គណបក្ស​ទាំងយប់​ទាំង​ថ្ងៃ​។​

​ក្រៅពីនេះ​ពួកគេ​ក៏បាន​នាំគ្នា​ផ្ដិតមេដៃ​លើ​ញត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដាក់ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​របស់​ពួកគេ​ទាក់ទង​នឹង​បញ្ហានយោបាយ​ផងដែរ​៕