មហា​យក្ស​ឥណ្ឌា​ចង់​ឲ្យ​រុស្ស៊ី​បើក​រោងចក្រ​ផលិត​សព្វាវុធ​លើ​ទឹកដី​ខ្លួន​ និពន្ធដោយ : សៅ ផលនិស្ស័យ       June-17-2016, 8:59 pm         92

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មហា​យក្ស​ឥណ្ឌា​ចង់​ឲ្យ​រុស្ស៊ី​បើក​រោងចក្រ​ផលិត​សព្វាវុធ​លើ​ទឹកដី​ខ្លួន​ឯកអគ្គរដ្ឋទូតឥណ្ឌាវិសាមញ្ញានិងពេញសមត្ថភាពប្រចាំប្រទេសរុស្ស៊ីលោក Pankaj Saran​រដ្ឋាភិបាល​ក្រុង​ញូ​ដែ​លី ចង់​ផ្លាស់ប្តូរ​ពី​ទំនាក់​ទំនងជា​«​អ្នកលក់ និង​អ្នកទិញ​សព្វាវុធ​»​ធម្មតា​ទៅជា​ដៃគូ​ផលិត​អាវុធ​រួមគ្នា​ទ្រង់ទ្រាយ​ធំ​វិញ​ដោយ​រោងចក្រ​ស្ថិតនៅលើ​ទឹកដី​ឥណ្ឌា​វិញ​។ ឥណ្ឌា​ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​រុស្ស៊ី ហើយក៏​ចង់រក​ជំនួយ​បច្ចេកវិទ្យា​យោធា​ពី​រុស្ស៊ី​ដែរ ព្រោះ​មហា​យក្ស​អាស៊ី​ខាងត្បូង​នេះ​មាន​មហិច្ឆតា​ពង្រីក​ឧស្សាហកម្ម​យោធា​របស់ខ្លួន​នាពេល​អនាគត​។

​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​វិ​សាម​ញ្ញា​និង​ពេញ​សមត្ថភាព​ប្រចាំ​ប្រទេស​រុស្ស៊ី​លោក Pankaj Saran បានលើកឡើង​ក្នុង​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​នៅ​ទីក្រុង​St. Petersburg ថ្ងៃ​ព្រហស្បតិ៍​ទី ១៦ មិថុនា ម្សិលមិញ​ថា ថា ឥណ្ឌា​ចង់​ឲ្យ​មាន​រោងចក្រ​ផលិត​សព្វាវុធ​រុស្ស៊ី​នៅលើ​ទឹកដី​របស់ខ្លួន​។

​យោងតាម​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ឯកអគ្គរដ្ឋទូត​ឥណ្ឌា​រូបនេះ​បាន​ពន្យល់ថា​៖« កិច្ចសហប្រតិបត្តិការ​ការពារជាតិ​ជាសរ​សរ​ស្តម្ភ​នៃ​កិច្ច​សហ​ប្រតិ​ទូទៅ​របស់​យើង​។ ឥណ្ឌា​ឥឡូវនេះ​ចង់​ផ្លាស់ប្តូរ​ពី​សម្ព័ន្ធភាព​ជាមួយ​រុស្ស៊ី​ក្នុង​ក្របខណ្ឌ​ជា​អ្នកលក់​និង​អ្នកទិញ​អាវុធ​ធម្មតា​ទៅជា​ដៃគូ​ផលិត​អាវុធ​រួមគ្នា ដោយ​អាវុធ​ទាំង​អាច​ផលិតឡើង​នៅ​ឥណ្ឌា​ផ្ទាល់​»​។​

​មន្ត្រី​ទូត​ឥណ្ឌា​ខាងលើ​បាន​ពន្យល់​បន្តថា ឥណ្ឌា​ចង់​ឲ្យ​ក្រុង​ម៉ូស្គូ​ជួយ​ខ្លួន​ដើម្បី​ផលិត​សព្វាវុធ​និង​រៀបចំ​ពង្រឹង​ឧស្សាហកម្ម​យោធា​របស់ខ្លួន​នៅពេល​ខាងមុខ​ផងដែរ​។  ក្រុមហ៊ុន​និង​សហគ្រាស​សាធារណ​របស់​ឥណ្ឌា​ជាច្រើន​ដែល​បង្ហាញ​ចំណាប់អារម្មណ៍​ចង់​បង្កើត​និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ផលិត​អាវុធ​រុស្ស៊ី​។​

​បើសិន​ជាមាន​កិច្ចពិភាក្សា​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​និង​មានការ​សម្រេចចិត្ត​នៅពេល​ខាងមុខ​ដើម្បី​បើកផ្លូវ​ឲ្យ​មាន​កិច្ចសហការ​ក្នុង​វិស័យ​ការពារជាតិ​នេះ ក្រុមហ៊ុន​ប្រទេស​ទាំងពីរ​នឹងមាន​ឱកាស​ឈានទៅ​ដំឡើង​កម្រិត​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​យោធា​នេះ​បាន​។ កន្លងមក​ក្រុមហ៊ុន​សព្វាវុធ​រុស្ស៊ី​បាន​ចូលរួម​សហការ​ជាមួយ​ក្រសួងការពារជាតិ​ឥណ្ឌា​រួចរាល់​ហើយ​ដើម្បី​ផលិត​សព្វាវុធ​ជាពិសេស​មី​ស៊ី​ល​ដើម្បី​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​។​ក្រុមហ៊ុន​ដែល​ត្រូវបាន​ផលិត​រួមគ្នា​នេះ​មានឈ្មោះ​BrahMos Aerospace​។

​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មី​ស៊ី​ល​ដែល​ត្រូវ​ផលិតឡើង​ដោយ​ក្រុមហ៊ុន BrahMos នេះ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​ប្រទេស​ជាច្រើនលើក​លោក​ជាពិសេស​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​និង​មជ្ឈិមបូព៌ា​។ កាលពី​ដើមខែ​កន្លងទៅ​ឥណ្ឌា​ក៏បាន​អះអាង​ផងដែរ​ថា ខ្លួន​ត្រៀម​លក់​មី​ស៊ី​ល​ស្វ័យ​នាំ​ផ្លូវ​ផលិត​ដោយ​ក្រុម BrahMos ទៅ​ឲ្យ​វៀតណាម (Link http://goo.gl/HEA904) និង​ប្រទេស​ផ្សេងទៀត​ចំនួន ១៥ ក្នុងនោះ​មាន​ប្រទេស​ហ្វីលីពីន​ដែលជា​ភាគី​ជម្លោះ​ជាមួយ​ចិន​ក្នុង​ស​មុ​ទ្ធ​ចិន​ខាងត្បូង​ផងដែរ​៕