​កម្ពុជា​ជាប់​ជា​«គោលដៅ​ទេសចរណ៍​​ល្អ​បំផុត​» ឆ្នាំ ២០១៦

6 Videos


ប្រទេសកម្ពុជាត្រូវបានគេសម្រេចឲ្យជាប់ជាប្រទេសគោលដៅទេសចរណ៍ដែលល្អបំផុតនៅលើលោក ដោយក្រុមប្រឹក្សាទេសចរណ៍និងពាណិជ្ជកម្មអឺរ៉ុប ( EUROPEAN COUNCIL ON TOURISM AND TRADE ) កាលពីពាក់កណ្តាល ខែមិថុនា ឆ្នាំ ២០១៦ នេះ ។

​កម្ពុជា​ជាប់​ជា​«គោលដៅ​ទេសចរណ៍​​ល្អ​បំផុត​» ឆ្នាំ ២០១៦

P9

តាមព័ត៌មានពីក្រុមប្រឹក្សាទេសចរណ៍និងពាណិជ្ជកម្មអឺរ៉ុបបានបង្ហាញថា មានប្រទេសចំនួន ២៩ បានចុះឈ្មោះចូលរួមប្រកួតពានរង្វាន់គោលដៅទេសចរណ៍«ដ៏ល្អបំផុត»នេះ ហើយបន្ទាប់ពីឆ្លងកាត់ការវាយតម្លៃនិងពិនិត្យយ៉ាងល្អិតល្អន់ កម្ពុជាត្រូវបានជ្រើសរើសឲ្យទទួលជ័យលាភីលេខមួយ ។

​កម្ពុជា​ជាប់​ជា​«គោលដៅ​ទេសចរណ៍​​ល្អ​បំផុត​» ឆ្នាំ ២០១៦

ការជ្រើសរើសឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខមួយនេះ ដោយសារកម្ពុជាមានសម្បត្តិបេតិកភ័ណ្ឌជាច្រើន ដូចជាប្រាសាទព្រះវិហារ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័នជាដើម ប្រាសាទតាព្រហ្ម និង ប្រាសាទជាច្រើនទៀត ។

​កម្ពុជា​ជាប់​ជា​«គោលដៅ​ទេសចរណ៍​​ល្អ​បំផុត​» ឆ្នាំ ២០១៦

ក្រៅពីនោះតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និង ធម្មជាតិ ដែលត្រូវបានអភិរក្សនៅតាមបណ្តាខេត្ត ព្រមទាំងតំបន់ផ្សេងៗទៀត ក៏បានជួយឲ្យកម្ពុជាទទួលបានរង្វាន់នេះផងដែរ ។ ព័ត៌មានដដែលបានបញ្ជាក់ថា កម្ពុជាត្រូវតែប្រើប្រាស់ឱកាសពិសេសនេះ ដើម្បីទាក់ទាញអ្នកវិនិយោគនិងទេសចរណ៍ពីប្រទេសដែលជាសមាជិកអាស៊ាន ។

​កម្ពុជា​ជាប់​ជា​«គោលដៅ​ទេសចរណ៍​​ល្អ​បំផុត​» ឆ្នាំ ២០១៦

កាលពីឆ្នាំ ២០១៥ កម្ពុជាបានទទួលពានរង្វាន់គោលដៅទេសចរណ៍ល្អបំផុតពីសហព័ន្ធសាធារណរដ្ឋប្រជាធិបតេយ្យអេត្យូពី ៕

                                                                                                               សុថាត់

​កម្ពុជា​ជាប់​ជា​«គោលដៅ​ទេសចរណ៍​​ល្អ​បំផុត​» ឆ្នាំ ២០១៦